ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចប់សុវត្ថិភាព Lexus Safety System+ នឹងបំពាក់លើឡាន Lexus ឆ្នាំ ២០២០ គ្រប់ម៉ូដែល

ក្រុមហ៊ុន Lexus នឹង​បំពាក់​កញ្ចប់​ប្រព័ន្ធសុវត្ថិភាព​របស់​ខ្លួនគឺ Lexus Safety System+ លើ​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ គ្រប់​ម៉ូដែល​ទាំង​អស់​តែម្តង ។

កញ្ចប់​ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ នោះ​រួម​បញ្ចូល​ទាំង មុខងារ Pre-collision System with Pedestrian Detection , Lane Departure Alert , Dynamic Radar Cruise Control និង Intelligent High Beam Headlights ផងដែរ ។

មុខងារ Intelligent High Beam Headlights នឹង​បើក​ភ្លើង​ហ្វារ​ឡើង​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ផ្លូវ​ខាងមុខ​ទំនេរ ហើយ​វា​នឹង​ទម្លាក់​ភ្លើង​ហ្វារ​វិញ នៅ​ពេល​មាន​ភ្លើង​ចង្កៀង​មុខ ឬ ចង្កៀង​ក្រោយ​របស់​រថយន្ត​ដទៃ ។

មុខងារ Dynamic Radar Cruise Control ប្រើ​កាមេរ៉ា និង រ៉ាដា ដើម្បី​កំណត់​ល្បឿន​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ឱ្យ​សមស្រប​នឹង​ចរាចរ​ខាង​មុខ ។

មុខងារ Lane Departure Alert ប្រើប្រាស់​កាមេរ៉ា​ស្កេន​ផ្លូវ​ដើម្បី​កំណត់​គំនូស​ផ្លូវ និង ទីតាំង​របស់​រថយន្ត ។ ករណី​រថយន្ត​ចាកចេញ​ពី​គន្លងផ្លូវ​ដោយ​អចេតនា នោះ​រថយន្ត​នឹង​បញ្ចេញ​សំឡេង និង រូបភាព ក៏ដូចជា រំញ័រ​លើ​ដៃចង្កូត ។

មុខងារ Pre-collision System with Pedestrian Detection នឹង​ស្កេន​ផ្លូវ​នៅ​ខាង​មុខ​រថយន្ត ហើយ​នឹង​ប្រាប់​តាមរយៈ​ការបញ្ចេញ​សំឡេង ប្រសិន​បើ​ការ​ប៉ះទង្គិច​អាច​កើត​ឡើង ។ ករណី​អ្នកបើកបរ​មិន​អើពើ​នឹង​ការ​ព្រមាន រថយន្ត​នឹង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិតែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល ២០២០ របស់ Lexus សហការណ៍ក្នុងរឿងរបស់ក្រុមហ៊ុនសូនី “Man In Black” (មានវីដេអូ)

សហរដ្ឋអាមេរិច៖ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ ខ្សែភាពយន្ត Men in Black International របស់សូនី ត្រូវបានបង្ហាញវត្តមានរបស់រថយន្ត Lexus RC F ដែលត្រូវបានបំពាក់ជាមួយកម្លាំងបច្ចេកវិទ្យាហាយប្រ៊ីត។ នៅក្នុងសាច់រឿងផ្ទាល់ រថយន្តនោះអាចធ្វើការបំលែងខ្លួនពីទៅជាយាន្តអវកាស Lexus IFO (Identified Flying Object) ដោយគ្រាន់តែចុចប៊ូតុង RC F MIB។

កាន់តែជ្រាបច្បាស់ទស្សនាវីដេអូ៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខែឧសភានេះ! ក្រុមហ៊ុនតូយ៉ូតាថៃ នៅតែឈរចំណាត់លេខថ្នាក់លេខ ១ ក្នុងចំណែកទីផ្សារ (Market Share)…

ប្រទេសថៃ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈរបាយការណ៌ក្នុងស្រុក MarkLines ទាក់ទងទៅនឹងចំណែកទីផ្សារនៃការលក់រថយន្តថ្មី របស់ក្រុមហ៊ុននីមួយៗ សម្រាប់ខែឧសភា ឆ្នាំ២០១៩ ដែលមានបង្ហាញដូចខាងក្រោម៖

*Y-o-Y : ការគណនាផ្ទាល់ដោយ MarkLines ប្រភពទិន្នន័យ៖ តូយ៉ូតា ម៉ូទ័រថៃឡែន

តាមរយៈរបាយការណ៌បានបង្ហាញពីការលក់ក្នុងខែឧសភា ឆ្នាំ២០១៩ ធៀបទៅនឹងការលក់ខែឧសភា ឆ្នាំ២០១៨៖

១. តូយ៉ូតា កើនឡើង ២៥%

២. Isuzu កើនឡើង ៣,៥%

៣. ហុងដា កើនឡើង ៦,៦%

៤. Mitsubishi  កើនឡើង ១១.៩%

៥. នីសាន់ កើនឡើង ៧,៥%

៦. Ford ថយចុះ ១៥,២%

៧. Mazda ថយចុះ ០,១%

៨. Suzuki ថយចុះ ៨,៦%

៩. MG កើនឡើង ៧,៥%

១០. Chevrolet ថយចុះ ៤,៥%

យោងតាមរបាយការណ៍បូកសរុបដែលប្រមូលដោយមជ្ឈមណ្ឌល MarkLines បានអោយដឹងថា ចំនួនលក់សរុបសម្រាប់ខែមិថុនា ក្នុងប្រទេសថៃគឺមានការកើនឡើង ៣,៧% ធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៨៨,០៩៧ គ្រឿង ដោយក្នុងនោះចាប់ពីខែមករា ដល់ខែឧសភា ការលក់មានការកើនឡើង ៩,១% មានចំនួន ៤៣៧,៧២២ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus GX ឆ្នាំ ២០២០ កែមុខមាត់ថ្មី ហើយលេងចង្កៀងគុជ ៣ គ្រាប់ទៀត

Lexus បាន​ដាក់​បង្ហាញ SUV ម៉ូដែល GX ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ដោយ​បាន Update ប៉ាណា​ដ៏​ធំ​ខុស​ពី​ស៊េរី​មុនៗ ។ អ្វី​ដែល​ពិសេស​នោះ​គឺ វា​បាន​បំពាក់ចង្កៀង​គុជ LED ៣ គ្រាប់​មក​ស្តង់ដារ​ទៀត​ផង ។

Lexus GX ថ្មីនេះ នៅ​តែ​ប្រើ​ម៉ាស៊ីន​ដូច​ស៊េរី​មុន គឺ ចំណុះ ៤,៦ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​បាន ៣០១ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុងពីរ ដោយ​អាច​អូសសណ្តោង​បាន​ទម្ងន់​ជិត ៣ តោន ។

ឥឡូវ​នេះ Lexus GX បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ មក​ស្តង់ដារ​តែម្តង ដោយ​ក្នុង​នោះ​មាន​មុខងារ​សុវត្ថិភាព ដូចជា Intelligent High Beams, Lane Departure Alert, Pre-Collision System with Pedestrian Detection និង High-Speed Dynamic Radar Cruise Control ។

GX ឆ្នាំ ២០២០ ចែកចេញជា ៣ ម៉ូដែល គឺ GX 460 , GX 460 Premium និង GX 460 Luxury ។ សម្រាប់ម៉ូដែល GX 460 Premium និង GX 460 Luxury មាន Option “Sport Design Package” ដោយ​បន្ថែម​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៩ អ៊ីង និង បំពាក់កៅអីជួរទី ២ ប្រភេទ Captain’s Chair តែ ២ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ GX 460 Luxury មាន Option ពិសេសមួយទៀត គឺ “Off-Road Package” ដោយ​បន្ថែម​កាមេរ៉ា​ច្រើន​គ្រាប់ , មុខងារ Crawl Control និង មុខងារ Multi-Terrain Select ជាដើម ។

សូមបញ្ជាក់ថា តម្លៃ​រថយន្ត Lexus GX ស៊េរី​ឆ្នាំ ២០២០ នឹង​ត្រូវ​ប្រកាស​ពេល​ជិត​ចេញ​លក់​ជា​ផ្លូវការ ខណៈ​រថយន្ត Lexus GX 460 ស៊េរី​ចាស់​មាន​តម្លៃ​ចាប់ពី ៥២ ៥០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡានមួយទឹក ចង់ឆែកមើលស៊េរីឆ្នាំឡានកុំឱ្យគេបន្លំ ងាយដូចបកចេក

នៅពេលដែលអ្នកទៅទិញរថយន្តមួយទឹក ហើយចង់ឆែកមើលស៊េរីឆ្នាំរថយន្ត ដើម្បីដឹងច្បាស់ខ្លួនឯង អ្នកអាចឆែកមើលតាមរយៈលេខកូដ VIN លើរថយន្តបាន ។

លេខ VIN ចំនួន ១៧ ខ្ទង់​ដែល​​មាន​ទីតាំង​នៅ​លើ​រថយន្ត​ជាច្រើន​កន្លែង អាច​បញ្ជាក់​ពី​ព័ត៌មាន​សំខាន់ៗ​​ជា​ច្រើន​ទាក់ទង​នឹង​រថយន្ត​មួយ​គ្រឿង​នោះ ។ វា​ក៏​មាន​បញ្ជាក់​អំពី​ស៊េរី​ឆ្នាំ​របស់​រថយន្ត​ផង​ដែរ ។

ដើម្បី​សម្គាល់​ដឹង​ពី​ស៊េរី​ឆ្នាំ​រថយន្ត អ្នក​អាច​រាប់​ពី​ឆ្វេង​មក​ស្ដាំ នៅ​ជួរ​ទី ១០ គឺ​ជា​កូដ​សម្រាប់​បញ្ជាក់​ពី​ស៊េរី​ឆ្នាំ​នៃ​រថយន្ត​នោះ​តែម្តង ។ លេខ​កូដ​នីមួយៗ​មាន​តំណាង​ឱ្យ​ឆ្នាំ​ខុសៗ​គ្នា ដូចជា ៖

សូមបញ្ជាក់ថា ជា​ធម្មតា​ទីតាំង​ដែល​មាន​បិតសម្គាល់​លេខ​ VIN ចំនួន​ ១៧ ​ខ្ទង់ ​គឺ​នៅ​​​ម៉ាស៊ីន​ខាង​មុខ​ក្រោម​គម្រប​ឡាន, នៅ​​ផ្នែក​ខាង​លើ​នៃ​​តាប្លូ, ខាង​ក្រោម​ផ្លិតទឹក​រថយន្ត និង ​នៅ​លើ​ត្រចៀក​ទ្វារ​​របស់​តៃកុង​​រថយន្ត​ ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកអ្នកអាចធ្វើការបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៩ បានហើយ (វីដេអូ)!

អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹងស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ៖

ដើម្បីផ្តល់ភាពងាយស្រួលលោកអ្នកអាចធ្វើការគណនាការបង់ពន្ធនោះ សូមទស្សនាវីដេអូណែនាំការប្រើប្រាស់ កម្មវិធីគណនាពន្ធមធ្យោបាយឆ្នាំ២០១៩

លោកអ្នកអាចធ្វើការទាញយកកម្មវិធីទាំង iOS និង Android ដោយគ្រាន់តែវាយពាក្យ ” Cambodia Road Tax 2019 “

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុន លក់ Lexus RX ស៊េរីថ្មីថោកបំផុតនៅអាស៊ី ឯកម្ពុជាយើងវិញ…

Lexus RX ត្រូវបានផលិតនៅក្នុងប្រទេស​ជប៉ុន និង ​កាណាដា​ ហេតុ​នេះ​តម្លៃ​រថយន្ត​ RX ក្នុង​ប្រទេស​ទាំង​ពីរ​អាច​ធូរ​ថ្លៃ​ជាង​ប្រទេស​ដទៃ​ទៀត។ ចុះនៅលើទីផ្សារអាស៊ីយើងវិញ តើ Lexus RX ជំនាន់​ចុង​ក្រោយ​ ដាក់លក់​តម្លៃបែបណាខ្លះ?

១. ជប៉ុន ​ចាប់​ពី ៤៤ ២០០ ដុល្លារ

២. ហុងកុង ចាប់​ពី ៧០ ០០០ ដុល្លារ

៣. កូរ៉េ​ខាង​ត្បូង ចាប់​ពី ៧១ ០០០ ដុល្លារ

៤. ចិន ចាប់​ពី​ ៩២ ០០០ ដុល្លារ​
​​​​​
៥. ម៉ាឡេស៊ី ​ចាប់​ពី ៩៧ ០០០ ដុល្លារ

៦. ប្រ៊ុយណេ​ ចាប់​ពី ១០៥ ០០០ ដុល្លារ

៧. កម្ពុជា​ ជាង​ ១៣ ម៉ឺន​ដុល្លារ

៨. ថៃ ចាប់​ពី ១២៧ ០០០ ដុល្លារ

៩. ឥណ្ឌា ចាប់​ពី ១៧៦ ០០០ ដុល្លារ

១០. សិង្ហបុរី ចាប់​ពី ១៧៧ ០០០ ដុល្លារ​​

​១១. វៀតណាម​ ចាប់​ពី ១៩១ ០០០ ដុល្លារ

១២. ហ្វីលីពីន ចាប់​ពី​ ២១០ ០០០ ដុល្លារ


​​
សូមបញ្ជាក់​ថា ​តម្លៃ​ខាង​លើ​​បាន​ដក​ស្រង់​ចេញ​ពី​វិបសាយ​ផ្លូវ​របស់​ក្រុមហ៊ុន Lexus ប្រចាំ​ប្រទេស​នីមួយៗ (លើក​លែង​តែ​កម្ពុជា)។ ​តម្លៃ​ទាំង​នេះ​គឺ​ជា​ការ​​បម្លែង​ពី​រូបិយប័ណ្ណ​ដើម​របស់​ទីផ្សារ​នីមួយៗ និង​ជា​តម្លៃ​សម្រាប់​​ប្រភេទ​ Base Option៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមានលុយ ទិញឡាន១០ម៉ូដែលនេះជិះ ច្បាស់មិនសូវឈឺក្បាលច្រើន

ទស្សនាវដ្ដី​​ជំនាញ​ខាង​វាយ​តម្លៃ​ផលិតផល​​របស់​អាមេរិក​ឈ្មោះ​ Consumer Reports តែង​បញ្ចេញ​បញ្ជី​បង្ហាញ​អំពី​រថយន្ត​​ ១០ ម៉ូដែល​មាន​បញ្ហា​តិច​តួច​ជាង​គេ មិន​សូវ​ធ្វើ​ឲ្យ​ម្ចាស់​ឈឺ​ក្បាល។

Consumer Reports បាន​សិក្សា​លើ​បញ្ហា​ចំនួន ១៧ ចំណុច​លើ​រថយន្ត ​រួម​មាន​ចាប់​ពី​បញ្ហា​តូចៗ​ដូច​ជា ​​ហ្វ្រាំង, ការ​ខូច​ខាត​គ្រឿង​បរិក្ខារ​ខាង​ក្នុង ដល់​បញ្ហា​ធំៗ ​​ដូច​ជា ​​ប្រអប់​លេខ និង​ប្រព័ន្ធ​ប៉ុង​របស់​រថយន្ត​ជា​ដើម។ ផ្អែក​តាម​ការ​សិក្សា​ទាំង​នេះ​ គេ​រក​ឃើញ​រថយន្ត​ ១០ ម៉ូដែល​ខាង​ក្រោម​ ​មាន​បញ្ហា​តិច​តួច​ជាង​គេ ៖

១. Lexus GX តម្លៃ ៥៨ ០០០ ដុល្លារ​

២. Toyota Prius Cតម្លៃ​ ២០ ០០០ ដុល្លារ​

៣. Toyota Prius Prime តម្លៃ ២៩​ ០០០ ដុល្លារ​

៤. Mazda MX-5 Miata តម្លៃ ២៩ ០០០ ដុល្លារ​

៥. Toyota Corolla តម្លៃ ២០ ០០០ ដុល្លារ​

៦. Lexus NX តម្លៃ​ពី ៤៣ ២៨៤ ដុល្លារ ទៅ ៥១ ០០០ ដុល្លារ​

៧. Toyota Prius តម្លៃ ២៧ ០០០ ដុល្លារ​

៨. Honda Fit តម្លៃ ១៩ ០០០ ដុល្លារ​

៩. Kia Sedona តម្លៃ ៣៤ ០០០ ដុល្លារ​

១០. Toyota Highlander តម្លៃ ៥០ ០០០ ដុល្លារ

សូមបញ្ជាក់ថា ​​ខាង​លើ​នេះ​ជា​តម្លៃ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់រថយន្តលេខអូតូ ប្រយ័ត្នរឿងទាំង ៧នេះ!

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានការពេញនិយមប្រើប្រាស់រថយន្តប្រភេទលេខអូតូ ជាងលេខដៃ តែអ្វីដែលលោកអ្នកគួរប្រយ័ត្ននោះមានដូចជា៖

១. មិនត្រូវប្តូរលេខថយក្រោយ ខណៈរថយន្តមិនទាន់ឈប់ ១០០% ៖ អ្នកត្រូវប្រាកដថារថយន្តរបស់អ្នកត្រូវបានឈប់ មុននឹងសម្រេចចិត្តប្តូរលេខថយក្រោយ ព្រោះការធ្វើបែបនេះរថយន្តមិនមែនឈប់ដោយសារហ្វ្រាំងឡើយ គឺដោយសារប្រអប់លេខ ហេតុនេះអាចធ្វើអោយរថយន្តរបស់លោកអ្នកខូចប្រអប់លេខ នឹងត្រូវចំនាយលុយច្រើនដើម្បីប្តូរប្រអប់លេខថ្មី។

២. មិនត្រូវប្តូរធ្វើការប្តូរលេខមកអក្សរ “P” ពេលស្ថិតលើ “D” ជាដាច់ខាតនៅពេលរថយន្តមិនទាន់ឈប់ ១០០% ការធ្វើបែបនេះរថយន្តមិនមែនឈប់ដោយសារហ្វ្រាំងឡើយ គឺដោយសារប្រអប់លេខពេលលោកអ្នកធ្វើការប្តូរពី “D” មក “P” ហេតុនេះអាចធ្វើអោយរថយន្តរបស់លោកអ្នកខូចប្រអប់លេខ។

៣. ហាមដាក់មកអក្សរ “N” ពេលឈប់ស្តុប ព្រោះអ្នកអាចមិនមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរថយន្តប្រសិនបើមានអាសន្នណាមួយ ដូចនេះគួររក្សា “D” ភ្ជាប់ជាមួយហ្វ្រាំងជាការស្រេច។ ការដាក់ “N” វាមិនត្រូវាបានចំនេញប្រេងឥន្ទនៈឡើយ​ព្រោះថាវាតិចតួចមែនទែន ឬសឹងតែអ្នកមិនអាចដឹងថាវាសន្សំសំចៃសោះ។

៤. មិនគួរប្រើប្រាស់ “N” នៅពេលចុះចំណោត ព្រោះដោយសារមនុស្សមួយចំនួនគិតថាសន្សំសំចៃ តាមពិតវាមានគ្រោះថ្នាក់សម្រាប់អ្នកទៅវិញទេ ប្រសិនបើមានហេតុការបន្ទាន់ណាមួយ។

៥. បញ្ឆេះរថយន្តពេលស្ថិតនៅក្នុង “D” ការធ្វើបែបនេះនឹងធ្វើអោយរថយន្តឆាប់ខូចប្រអប់លេខ នឹងត្រូវចំនាយថវិការច្រើនក្នុងការជួសជុលឬប្តូរថ្មី។

៦. មិនត្រូវទុកអោយប្រេងឥន្ទនៈរបស់លោកអ្នកជិតអស់នោះទេ ព្រោះវាអាចធ្វើអោយប្រអប់លេខលោកអ្នកមានអាយុកាលប្រើប្រាស់តិចជាងធម្មតា។

៧. មិនត្រូវអោយទឹកចូលប្រអប់លេខរបស់អ្នកនោះទេ ព្រោះវានឹងមានច្រេះ ហើយធ្វើអោយប្រអប់លេខរបស់អ្នកលែងដំណើរការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Kia ទំនងអាចបានរថយន្តបើកបរស្វ័យប្រវត្តិឆាប់ៗ

ក្រុមហ៊ុនរថយន្តកូរ៉េដ៏ធំចំនួន ២ គឺ Hyundai និង Kia បានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិមួយ គឺ Aurora ក្នុងគោលបំណងដើម្បីពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិផ្ទាល់ខ្លួន ។

ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Aurora ដែលហៅថា Aurora Driver បានច្របាច់បញ្ចូលគ្នារវាងប្រព័ន្ធ Lidar និង Radar ក៏ដូចជាកាមេរ៉ាផងដែរ ។ ក្រុមហ៊ុន Hyundai គ្រោងនឹងផលិតឱ្យបានរថយន្តមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ កម្រិត៤ (Level 4) នៅឆ្នាំ ២០២១ ជាមួយនឹងតាក់ស៊ីគ្មានមនុស្សបើកទៀតផង ។

លោក Youngcho Chi ប្រធានក្រុមហ៊ុន Hyundai Motor Group និង ជាប្រធានផ្នែកច្នៃប្រឌិត បាននិយាយថា «Aurora គឺជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យាឈានមុខគេ នៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនេះ ហើយយើងសង្ឃឹមថានឹងបង្កើតភាពជាដៃគូដ៏រឹងមាំជាមួយពួកគេ ។ ការធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មនៅជុំវិញពិភពលោក នឹងជួយយើងអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ ប្រកបដោយសុវត្ថិភាព និង ភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់យើង» ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+