ផ្ទាំងផ្សាយពាណិជ្ជកម្ម

អារ៉ាប់ ជាប្រទេសអ្នកមាន តែឡានលក់ថោកៗ ព្រោះមូលហេតុទាំងនេះ

ប្រទេសអារ៉ាប់ គ្មានរោងចក្រផលិត ឬ ដំឡើងរថយន្តឡើយ ។ ពួកគេពឹងផ្អែកទាំងស្រុងលើរថយន្តនាំចូលពីប្រទេសដទៃ ប៉ុន្តែរថយន្តដែលលក់ក្នុងប្រទេសនេះ ហាក់មានតម្លៃទាប សឹងប្រហែលតម្លៃលក់នៅប្រទេសដើមទៅហើយ ។

យោងតាមប្រភពព័ត៌មានបានបង្ហាញថា រដ្ឋាភិបាលប្រទេសអារ៉ាប់ មិនបានយកពន្ធនាំចូលលើរថយន្ត ឬ យកពន្ធអាករពិសេសឡើយ ប៉ុន្តែបានកំណត់យកពន្ធ ៥% ប៉ុណ្ណោះលើរថយន្តដែលកំពុងដាក់លក់ក្នុងប្រទេស ។

យ៉ាងណាក៏ដោយ អារ៉ាប់ មានច្បាប់ដ៏តឹងរ៉ឹងលើរថយន្តដែលនាំចូល ។ ទី១ រថយន្តទាំងនោះត្រូវតែនាំចូលពីប្រទេសកំណើតរបស់ក្រុមហ៊ុនរថយន្តនោះ ។ ទី២ មិនអាចកែចង្កូតរថយន្តបានឡើយ ។ ទី៣ តួខ្លួនខាងក្រៅរបស់រថយន្តមិនត្រូវឱ្យមានការខូតខាតឡើយ ។ ទី៤ ត្រូវតែជារថយន្តមូលមិនធ្លាប់ជួបគ្រោះថ្នាក់ ។

Toyota, Nissan និង Mitsubishi ជាក្រុមហ៊ុនមានចំណែកទីផ្សារធំបំផុតនៅអារ៉ាប់ ខណៈរថយន្តអ្នកដំណើរមានលក់លើទីផ្សារប្រទេសអារ៉ាប់ ៨០% និង ២០% ទៀតគឹរថយន្តដឹកទំនិញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រលេកមកមើលរថយន្តក្នុងស្រុកម៉ូដែលឆ្នាំ ២០២០ តិចមើល!

រហូតមកដល់ពេលនេះមានការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលឆ្នាំ ២០២០ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុនដូចជា៖

១. ក្រុមហ៊ុនតូយ៉ូត ខេមបូឌា

Toyota Avanza តម្លៃប្រហាក់ប្រហែល ៣១,៩០០ ដុល្លារ
Toyota Fortuner TRD តម្លៃប្រហាក់ប្រហែល ៧២,៩០០ ដុល្លារ
Toyota Hilux Revo Premium តម្លៃប្រហាក់ប្រហែល៥១,៣០០ដុល្លារ (ឆ្វេង) | Toyota Hilux Revo Rally តម្លៃប្រហាក់ប្រហែល ៥៣,៩០០ដុល្លារ (ស្តាំ)
Toyota Hiace តម្លៃប្រហាក់ប្រហែល ៦១,៩០០ដុល្លារ

២. Mazda Cambodia

Mazda6 តម្លៃប្រហាក់ប្រហែល ៦១,៩០០ដុល្លារ
Mazda BT-50 Eclipse តម្លៃប្រហាក់ប្រហែល ៤៣,៩៩៩ដុល្លារ

ប្រសិនបើប្រិយមិត្តបានដឹងពីម៉ូដែល ២០២០ ផ្សេងទៀត សូមជួយប្រាប់មកក្រុមការងាររបស់យើងខ្ញុំតាមរយៈ [email protected] សូមអរគុណទុកជាមុន!

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចចាមអារ៉ាម៖ ឡង់គ្រីស័រ (Toyota Land Cruiser )ជំនាន់ក្រោយ លែងប្រើម៉ាស៊ីន V៨ ទៀតហើយ?

ពាក្យចចាមអារ៉ាម៖ ក្នុងចំណោមហេតុផលដែល តូយ៉ូតា ឡង់គ្រីស័រ គឺជារថយន្ត SUV ដ៏គួរអោយទាក់ទាញសម្រាប់អ្នកបើកបរគឺដោយសារតែជម្រើសម៉ាស៊ីន V៨ (ម៉ាស៊ីន ៨) នេះឯង។ ម៉ាស៊ីនសាំង ៣UR-FE ៥,៧ លីត្រ   កម្លាំង ៣៨០ សេស (២៨៤ គីឡូវ៉ាត់) នៅតែជាជម្រើសតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជារថយន្តដែលមានថាមពលដ៏ខ្លាំងក្លារបស់វា ជាកម្លាំងដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ស្ថានភាពផ្លូវលំបាក និងការសណ្តោងជាដើម។

ទោះជាយ៉ាងណាវាហាក់ដូចជាការសំរេចចិត្តរបស់រោងចក្រដែលធ្វើការបញ្ឈប់ការផលិតប្រភេទម៉ាស៊ីន V៨ មិនថាសាំង ឬម៉ាស៊ូតជាស្ថាពរ ដើម្បីស្វាគមន៍ប្រភេទ ៣០០ស៊េរី របស់ឡង់គ្រីស័រតែម្តង។ ទោះបីជាមិនបានបញ្ជាក់អះអាងដោយផ្ទាល់ក្តីក៏ព័ត៌មាននេះបានមកពីការសម្ភាសន៍របស់ CarAdvice ជាមួយប្រធានផ្នែករៀបចំផែនការ និងការអភិវឌ្ឍផលិតផលសម្រាប់ក្រុមហ៊ុន តូយ៉ូតា អូស្រ្តាលីលោក Bernard Nadal ។ នៅពេលសួរអំពីពាក្យចចាមអារ៉ាមអំពីការបញ្ឈប់ការផលិតម៉ាស៊ីន V៨ លោក ណាដាបានឆ្លើយថា “អ្នកនឹងឃើញក្រុមហ៊ុនរថយន្តភាគច្រើនប្តូរពីម៉ាស៊ីន V៨ មិនថាសាំង ឬម៉ាស៊ូតជាទូទៅក្នុងការស្វែងរកប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ជានិន្នាការសកល”។ ដូច្នេះមានពីរចំណុច: ប្រសិទ្ធភាពក្នុងការសន្សំសំចៃ និងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច ម៉ាស៊ីននេះអាចមានន័យថាម៉ាស៊ីនទែកប៉ូ (Turbocharged) V៦ ដែលមានកម្លាំងខ្លាំង តែម៉ាស៊ីនតូចជាងមុន ដែលនេះអាចបញ្ជាក់ថាជាការពិតតាមរយៈទស្សនាវដ្តីអូស្ត្រាលី។

យោងតាមរបាយការណ៍នេះផងដែរ បានអោយដឹងថាឡង់គ្រីស័រ ៣00 ស៊េរី នាពេលខាងមុខនេះនឹងមានជម្រើសម៉ាស៊ីន V៦ ទែកប៉ូជាប្រភេទសាំង ឬម៉ាស៊ូត ដែលអាចនឹងដាក់អោយប្រើប្រាស់នៅឆ្នាំ២០២១។ រោងចក្រផលិតក៏អាចនឹងផលិតម៉ាស៊ីន V៦ ហ៊ាយប្រ៊ីតផងដែរនាប៉ុន្មានឆ្នាំបន្ទាប់ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលមានតម្លៃថ្លៃបំផុតទាំង ៥ នៅលើពិភពលោក

១. Rolls-Royce Sweptail មានតម្លៃ ១៣លានដុល្លារ

២. Mercedes-Benz Maybach Exelero មានតម្លៃ ៨លានដុល្លារ

៣. Koenigsegg CCXR Trevita មានតម្លៃ ៤,៨លានដុល្លារ

៤. Lamborghini Veneno តម្លៃ ៤,៥លាន ដុល្លារ

៥. W Motors Lykan Hypersport តម្លៃ ៣,៤លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាយបំផុត​! ចង់ដឹងឡានមានប្រភពពីប្រទេសណា ឆែក​​ភ្លាម​ ដឹង​ភ្លែត!

អ្នកទិញរថយន្តភាគច្រើនតែងតែចង់ដឹងថា រថយន្តរបស់ពួកគេមានប្រភពចេញពីរោងចក្រប្រទេសណា ។ វាមិនមែនជារឿងពិបាកឡើយ ព្រោះគេ​អាច​ដឹង​ពី​ប្រភព​នៃ​រថយន្ត តាម​រយៈ​ការ​សង្កេត​មើល​លើ​​លេខ​ VIN ​ចំនួន​ ១៧ ខ្ទង់​​របស់​​រថយន្ត​ ដែល​មាន​នៅ​លើ​​ផ្នែក​ជា​ច្រើន ​ដូចជា​ ផ្នែក​ខាង​មុខ​ក្រោម​គម្រប​ឡាន, នៅ​​ផ្នែក​ខាង​លើ​នៃ​​តាប្លូ, ខាង​ក្រោម​ផ្លិតទឹក​រថយន្ត និង​ នៅ​លើ​ត្រចៀក​ទ្វារ​​របស់​តៃកុង​​រថយន្ត​ជា​ដើម ។

​ខ្ទង់​ទី​ ១ នៃ​លេខ​ VIN ចំនួន ១៧ ខ្ទង់នោះ គឺ​​ជា​​​កូដ​បញ្ជាក់​ពី​ប្រទេស​ដើម​កំណើត​នៃ​រថយន្ត ដោយវាអាច​​ជា​លេខ ឬ ​អក្សរ​ និង​ មាន​អត្ថន័យ​ខុសៗ​គ្នា​ ដូច​ខាង​ក្រោម ៖

1-4-5 = សហរដ្ឋអាមេរិក
2 = កាណាដា
3 = ម៉ិកស៊ីកូ
6 = អូស្ត្រាលី
8 = អាហ្សង់ទីន
9 = ប្រេស៊ីល
J = ជប៉ុន
L = ​ចិន​
S = ចក្រភព​អង់គ្លេស
M = ថៃ
K = កូរ៉េ
V = បារាំង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota ឆ្នាំ ២០២០ នឹងអាចដាក់លេខ “P” និង ពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន Toyota បានប្រកាសពីមុខងារសុវត្ថិភាពថ្មី ២ ដែលបង្កើតឡើងដើម្បីជួយដល់អ្នកបើកបរដែលពូកែភ្លេចច្រើន ។

មុខងារទី ១ ឈ្មោះថា “Auto Shut Off” ហើយវានឹងបំពាក់លើរថយន្ត Toyota ស៊េរីឆ្នាំ ២០២០ ភាគច្រើន ។ មុខងារនេះនឹងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ បន្ទាប់ពីរយៈពេលបានកំណត់ណាមួយ ។ វាត្រូវបានបង្កើតឡើងដើម្បីការពារករណីម្ចាស់រថយន្ត ចាកចេញដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ ។

ក្រៅពីសមត្ថភាពអាចពន្លត់ម៉ាស៊ីនរថយន្តដោយស្វ័យប្រវត្តិ ក្រុមហ៊ុន Toyota និយាយថា នាពេលអនាគតមុខងារនេះ នឹងអាចផ្ញើសារចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃទៀតផង ។

ចំណែកឯមុខងារទី ២ វិញ ឈ្មោះថា “Automatic Park” ។ វានឹងអាចដាក់លេខ “P” ឬ ដាក់ហ្វ្រាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្តិ ប្រសិនបើអញនកបើកចាកចេញពីរថយន្តដោយមិនបានដាក់លេខ “P” ត្រឹមត្រូវ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញប្រើមិនស្តាយលុយទេ ! ឡានខ្នាតតូច ៨ ម៉ូដែល ផ្តល់សុវត្ថិភាពខ្ពស់បំផុតប្រចាំឆ្នាំ ២០១៩

វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ IIHS និង រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA បានបង្ហាញរថយន្តខ្នាតតូច ចំនួន ៨ ម៉ូដែល ដែលផ្តល់សុវត្ថិភាពខ្ពស់បំផុតប្រចាំឆ្នាំ ២០១៩ ដោយក្នុងនោះរួមមាន ៖

១) Honda Insight៖ វាបំពាក់កញ្ចប់សុវត្ថិភាព Honda Sensing ដោយក្នុងនោះរួមមាន មុខងារ Automatic Emergency Braking, Front Collision Warning, Lane Keeping Assistance និង Adaptive Cruise Control ជាដើម ។

២) Kia Forte៖ វាបំពាក់បច្ចេកវិទ្យាការពារការបុកទង្គិច ដូចជា មុខងារ Forward Collision-Avoidance Assist និង Blind Spot Collision Warning ជាដើម ។

៣) Mazda3 ៖ វាបំពាក់មុខងារសុវត្ថិភាពដូចជា Smart City Brake Support, Smart Brake Support, Blind Spot Monitoring with Rear Cross-Traffic Alert, Lane Departure Warning with Lane-Keep Assist, High Beam Control, Mazda Radar Cruise Control, Driver Attention Alert, Active Driving Display, ហ្វ្រាំង ABS, Dynamic Stability Control និង Traction Control System ជាដើម ។

៤) Hyundai Elantra ៖ វាពាក់មុខងារសុវត្ថិភាព ដូចជា Lane Keeping Assistance, Blind Spot Detection, Rear Crossing Warning, Front Collision Warning និង Self-Emergency Braking ជាដើម ។

៥) Toyota Prius ៖ វាបំពាក់កញ្ចប់ Toyota Safety Sense P ដោយក្នុងនោះរួមមានមុខងារ ដូចជា Automatic Emergency Braking, Front Collision Warning, Pedestrian and Assisted Detection , Automatic Headlights និង Adaptive Cruise Control ជាដើម ។

៦) Kia Soul ៖ វាបំពាក់មុខងារសុវត្ថិភាព ដូចជា Automatic Emergency Braking និង Pre-collision Warning ជាដើម ។

៧) Hyundai Elantra GT ៖ វាបំពាក់មុខងារសុវត្ថិភាព ដូចជា Advance Collision Warning, Emergency Automatic Braking and Pedestrian Detection ជាដើម ។

៨) Toyota Corolla Hatchback ៖ វាបំពាក់មុខងារសុវត្ថិភាព ដូចជា Brake Assist, Electronic Brake-force Distribution, Anti-lock Brake System, Enhanced Vehicle Stability Control និង Traction Control ជាដើម ៕

ប្រភព ៖ zing

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សញ្ញា​ព្រមាន​ ៣ លើ​តាប្លូ​ឡាន​ មិន​អើពើ​ប្រយ័ត្ន​ខាតលើសដើម

​ភ្លើង​សញ្ញា​លើ​តាប្លូ​រថយន្ត​មាន​ច្រើន​ប្រភេទ ដែល​​បញ្ជាក់​នូវ​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។ យ៉ាងណា​ភ្លើង​ ៣ ប្រភេទ​ខាង​ក្រោម​នេះ​ទាមទារ​ឲ្យ​អ្នក​បើកបរ​យក​ចិត្ត​ទុក​ដាក់​បំផុត នៅ​ពេល​សុខៗ​​វា​លោត​ឡើង​លើ​តាប្លូ។

១. ភ្លើង​​​ព្រមាន​ពី​សីតុណ្ហភាព​ម៉ាស៊ីន​

ភ្លើង​នេះ​លោត​ឡើង​ដើម្បី​ព្រមាន​ដល់​អ្នក​បើកបរ​ថា​សីតុណ្ហភាព​ម៉ាស៊ីន​ឡើង​​លើស​ពី​កម្រិត​ធម្មតា។ ​​​​​ត្បិត​ថា​វា​បញ្ជាក់​ពី​កើន​ឡើង​នៃ​សីតុណ្ហភាព​ម៉ាស៊ីន ប៉ុន្តែ​នៅ​ពេល​ដែល​ Sensor វាស់​កម្ដៅ​ម៉ាស៊ីន​មាន​បញ្ហា​ ឬ បញ្ជូន​ទិន្នន័យ​មិន​ត្រឹម​ត្រូវ ក៏​ភ្លើង​នេះ​លោត​ឡើង​ដែរ។

ម៉ាស៊ីន​ឡើង​កម្ដៅ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ម៉ាស៊ីន​ធ្ងន់ធ្ងរ​ ហេតុ​នេះ​គួរ​អែប​​រថយន្ត​ចូល​កន្លែង​សុវត្ថិភាព។ បន្ទាប់​មក​ពិនិត្យ​មើល​ធុង​ទឹក​នៃ​ម៉ាស៊ីន​រថយន្ត​ពី​បរិមាណ​ទឹក ប្រសិន​បើ​មាន​តិច​តួច​​ព្យាយាម​ចាក់​បំពេញ។ បើ​សិន​បញ្ហា​មិន​អាច​ដោះ​ស្រាយ​បាន គួរ​ទាក់ទង​ទៅ​កាន់​យានដ្ឋាន​ដើម្បី​​​សណ្ដោង​រថយន្ត​ទៅ​ពិនិត្យ។

​​​​​​​២. ​ភ្លើង​​ប្រេង​ម៉ាស៊ីន​

ភ្លើង​នេះ​លោត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ប្រេង​រំអិល​ក្នុង​ម៉ាស៊ីន​មាន​កម្រិត​តិច​តួច​ ​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​រំអិល​សម្រាប់​ដំណើរ​ការ​គ្រឿង​ម៉ាស៊ីន​ដែល​រវៃ។ ដូចនេះ​ប្រសិន​បើ​ភ្លើង​សញ្ញា​លោត​ឡើង អ្នក​ត្រូវ​បញ្ឈប់​រថយន្ត​ហើយ​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ។

៣. ភ្លើង​អាគុយ​

​​ភ្លើង​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ជា​ភ្លើង​ទាំង​ពីរ​ខាង​លើ​ទេ​ ប៉ុន្តែ​ក៏​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​ដែរ។ ភ្លើង​នេះ​លោត​ឡើង​​នៅ​ពេល​ដែល​អាគុយ​​ជិត​អស់​ថាមពល​ មិន​គ្រប់​គ្រាន់​សម្រាប់​ការ​បញ្ឆេះ​ម៉ាស៊ីន។

ប្រសិន​ភ្លើង​នេះ​លោត​ឡើង​ពេល​កំពុង​បើកបរ​សុខៗ​ អ្នក​មិន​ត្រូវ​ពន្លត់​រថយន្ត​នោះ​ឡើយ ត្រូវ​បើកបរ​ឲ្យ​ដល់​ផ្ទះ ឬ យានដ្ឋាន​ជួសជុល ព្រោះ​​ម៉ាស៊ីន​រថយន្ត​អាច​នឹង​មិន​ឆេះ​ម្ដង​ទៀត​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥ ចំណុច ដែលអ្នកបើកបរថយន្តគួរតែដឹង

បើទោះជាអ្នកបើកបរមួយចំនួន ចេះបើកបរស្ទាត់ជំនាញក៏ដោយ តែមិនប្រាកដថាពួកគេដឹងគន្លឹះទាំង ៥ នេះដែរ។ ដូច្នេះថ្ងៃនេះ ខេមបូអូតូ សូមនាំលោកអ្នកមកយល់ដឹងអំពីគន្លឹះទាំង ៥ ចំណុចដូចជា៖

១. កញ្ចក់មើលក្រោយ អ្នកត្រូវតែសារ៉េវាអោយបានធំ អាចមើលការវ៉ាជេញ ឬយានយន្តនៅខាងក្រោយ។ ប្រសិនបើអ្នកមិនធ្វើការ សារ៉េវាអោយត្រឹមត្រូវនោះទេ អ្នកអាចមានបញ្ហាអ្វីមួយកើតឡើយបាន។

២. រៀនប្រើអារម្មណ៍ អោយស្ថិតនៅជាមួយកង់រថយន្ត ដើម្បីប្រាកដថាកង់រថយន្តរបស់អ្នកបានជាន់ ឬ ប៉ះវត្ថុអ្វីមួយ ឬ សន្មត់ថាបានគេចចេញពីឧបសគ្គ។

៣. កុំបង្វិលកង់រថយន្ត នៅពេលដែលអ្នកឈប់បម្រុងនឹងបទ រឺចូលចំណត ព្រោះថាប្រសិនបើមានការប៉ះ ឬបុកពីខាងក្រោយធ្វើអោយអ្នកអាចចូលគន្លងផ្លូវរបស់គេ។

Image result for Don’t turn the wheels beforehand when making a left turn

៤. ដៃចង្កូត អ្នកត្រូវកាន់អោយត្រូវតាមមាត្រដ្ឋាន ១០ លើ ២ចំនុច ដូចរូបខាងក្រោម៖

៥. ប្រើប្រាស់ហ្វ្រាំងដៃជានិច្ច ដើម្បីប្រាកដថារថយន្តត្រូវបានឈប់ ១០០% ដោយមិនមានការរអិលថយក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ Lexus RX ឆ្នាំ ២០២០ បំពាក់កៅអី ៣ ជួរ ហើយប្រើអេក្រង់ Touchscreen ទៀត!

ក្រុមហ៊ុនរថយន្តជប៉ុន Lexus បាន​ដាក់​បង្ហាញ​ម៉ូដែល RX ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយបាន Update ទាំង​រូបរាង និង លក្ខណៈពិសេស​របស់​វា ។

ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល RX ស៊េរី​ឆ្នាំ ២០២០ បំពាក់​អេក្រង់ Touchscreen ទំហំ ៨ អ៊ីង​មក​ស្តង់ដារ តែអាច Upgrade ឡើង​ទៅ ១២,៣ អ៊ីង​បាន ។ វា​ក៏​មាន​មុខងារ Apple CarPlay និង Android Auto ទៀតផង ។

RX ថ្មី​បំពាក់​មុខងារ​សុវត្ថិភាព​មក​ស្តង់ដារ​ជាច្រើន មាន​ដូច​ជា Road Sign Assist, Lane Tracing Assist, Daytime bicyclist detection, All-Speed Dynamic Radar Cruise Control, និង Pre-Collision System ។

ផ្នែក​ខាងមុខ RX ថ្មី មានការផ្លាស់ប្តូរ​បន្តិចបន្តួច ដោយ​បំពាក់​ចង្កៀង​បែប​ស្រឡូន​ជាងមុន ព្រមទាំង​អំពូល​កាត់អ័ព្ទ​ថ្មី ។ Lexus នៅតែ​មិន​ចោល​សំណាញ់​ប៉ាណា​ដ៏​ធំ​របស់ខ្លួន ជាមួយ​នឹង​ចង្កៀង​ក្រោយ​រូបរាងអក្សរ L ដ៏​ទាក់ទាញ ។ RX ថ្មី​មាន​ជម្រើស​យ៉ាន់ ១៨ អ៊ីង និង ២០ អ៊ីង ព្រមទាំង​បន្ថែម​ពណ៌ថ្មី ២ បន្ថែម​ទៀត គឺ Moonbeam Beige Metallic និង Nori Green Pearl ។

Lexus RX មាន​ចំនួន ៤ ម៉ូដែល គឺ RX 350, RX 350L, RX 450h និង RX 450hL ។ 450h និង 450hL ប្រើ​ម៉ាស៊ីន Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន ៣ មាន​កម្លាំង​សរុប ៣០៨ សេះ ។ ចំណែក​ឯ 350 និង 350L វិញ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ២៩៥ សេះ ៕

ប្រភព ៖ autoguide

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+