រថយន្ត Avatr 06 បានដាក់លក់ជាផ្លូវការនៅប្រទេសចិនជាមួយតម្លៃចាប់ពី ២៨ ៧០០ដុល្លារ មានទាំងម៉ូឌែល BEV (ប្រើអគ្គិស័យសុទ្ធ) និង EREV (ប្រើអគ្គិសនីរូួមបញ្ចូលជាមួយម៉ាសុីនសម្រាប់សាកថ្ម)។ Avatr ដែលជាម៉ាករថយន្ត EV លំដាប់ខ្ពស់ដែលបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Changan, ក្រុមហ៊ុន CATL ជាអ្នកជំនាញផលិតអាគុយឈានមុខគេរបស់ពិភពលោក ដែលមានឯកទេសផ្នែកអាគុយលើឡានអគ្គិសនីនិងក្រុមហ៊ុន Huawei។
រថយន្ដ Avatr 06 ទើបប្រកាសដាក់លក់នៅចិនមាន៥ជម្រើសផ្សេងគ្នា៖
ម៉ូឌែល Pro EREV ដាក់លក់ក្នុងតម្លៃ ២៨ ៧០០ដុល្លារ
ម៉ូឌែល Pro BEV ដាក់លក់ក្នុងតម្លៃ ៣០ ១០០ដុល្លារ
ម៉ូឌែល Max EREV ដាក់លក់ក្នុងតម្លៃ ៣២ ៨០០ដុល្លារ
ម៉ូឌែល Max BEV ដាក់លក់ក្នុងតម្លៃ ៣៤ ២០០ដុល្លារ
ម៉ូឌែល Ultra BEV AWD ដាក់លក់ក្នុងតម្លៃ ៣៨ ៣០០ដុល្លារ
រថយន្ត Avatr 06 ប្រើអគ្គិសនីសុទ្ធ បំពាក់មកជាមួយបច្ចេកវិទ្យាថ្ម Lithium-Iron-Phosphate ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL មានទំហំ ៧២.៨៨ គីឡូវាត់ម៉ោង ។ ម៉ូឌែលនេះទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី១និងម៉ូទ័រអគ្គិសនី២។ Avatr 06 ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតបានកម្លាំង ៣៣៨សេះ និងអាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ចំណែកម៉ូឌែលប្រើប្រាស់ម៉ូទ័រចំនួន២ អាចផលិតកម្លាំងសរុប ៥៩០សេះ អាចបើកបរបានចម្ងាយ 600គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC គាំទ្រការសាកថ្មលឿន 800v សាកថ្ម១០នាទី អាចបើកបាន ៤០០ គីឡូម៉ែត្រ។
រថយន្ត Avatr 06 ម៉ូឌែល EREV (Extended Range Electric Vehicle) មានបំពាក់ម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបាន ៣១០សេះ រួមបញ្ចូលជាមួយម៉ាស៊ីនសាំងចំណុះ ១.៥ Turbo ដើរតួនាទីជាម៉ាសុីនសាកថ្ម (range-extending engine)។ រថយន្ដនេះប្រើប្រាស់អាគុយ LFP ទំហំ ៣១.៧kwh ប្រើអគ្គិសនីសុទ្ធអាចប្រើបានចង្ងាយ ១៧០គីឡូម៉ែត្រ ខណៈប្រើប្រាស់ប្រើប្រាស់សាំងជាម៉ាសុីនសាំង អាចបើកបរបានរហូរចម្ងាយ ១ ១០០គីឡូម៉ែត្រ។
រថយន្ត Avatr 06 មានប្រវែង ៤ ៨៥៥ មីលីម៉ែត្រ ទទឹង ១ ៩៦០ មីលីម៉ែត្រ កម្ពស់ ១ ៤៥០ មីល្លីម៉ែត្រ និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៤០ មីល្លីម៉ែត្រ។ បើនិយាយពីការឌីស្សាញរូបរាងរបស់ Avatr 06 គឺមានភាពស្រដៀងៗគ្នាទៅនឹងជំនាន់មុនៗរបស់ Avatr អញ្ចឹង ដោយអំពូលភ្លើងខាងមុខជាប្រភេទ LED ដែលរត់ជាបន្ទាប់ឆ្នូត មានដៃទ្វាររាបស្មើ រួមជាមួយការបំពាក់កាមេរ៉ាធ្វើជាកញ្ចក់មើលចំហៀង និងកញ្ចក់មើលក្រោយបែបឌីជីថល។
ចំពោះផ្នែកខាងក្នុងនៃរថយន្ត Avatr 06 វិញ គឺមានអេក្រង់ទំហំ 35.4 អុីញ នៅចំកណ្តាលសម្រាប់បញ្ជាទៅលើមុខងារនានា ដែលមាននៅលើរថយន្តនេះ ខណៈដែលអេក្រង់មួយទៀតមានទំហំ 15.6 អុីញ សម្រាប់មើលទៅលើការជូនដំណឹងផ្សេងៗសម្រាប់អ្នកបើកបរ។ Avatr 06 ក៏បំពាក់មកជាមួយឧបករណ៍បំពងសម្លេងម៉ាក់ Meridian ចំនួន ២៥គ្រាប់ ហើយនិងស្បែកពូក Nappa ។ រថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរទំនើបរួមមាន Lidar ១៩២ខ្សែ និងឧបករណ៍ចាប់សញា្ញចំនួន ២៧គ្រាប់ ដំណើរការដោយប្រព័ន្ធបើកបរ ADS 3.0 របស់ក្រុមហ៊ុន Huawei៕
















យោងតាមចុះផ្សាយពីសារព័ត៌មាន (Reuters) បានបញ្ជាក់ថា ក្រុមហ៊ុន Toyota កំពុងពិចារណាលើការផលិតរថយន្ត SUV ម៉ូដែល RAV4 ថ្មីរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ជាពិសេសកំពុងពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយរហូតដល់ ២៥% លើរថយន្តនាំចូលដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ បច្ចុប្បន្ន Toyota មានរោងចក្រផលិតរថយន្ដ RAV4 នៅរដ្ឋ Kentucky ក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា និងជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ Reuters ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងសិក្សាឥតឈប់ឈរនូវវិធីសាស្រ្ត ដើម្បីកែលម្អការផលិត ដើម្បីបម្រើអតិថិជនខ្លួនជាមួយស្ថេរភាព និងធានាសន្តិសុខការងារ។

ចំពោះរូបរាងខាងក្រៅនៅផ្នែកខាងមុខនិងខាងក្រោយ ត្រូវបានបិទបាំង ប៉ុន្តែតាមការប៉ាន់ស្មាន រថយន្តម៉ូដែលនេះមានផ្នែកខាងមុខនឹងត្រូវបំពាក់មកជាមួយប៉ាណាថ្មី ខណៈផ្នែកចង្កៀងត្រូវបានបិទបាំង ប៉ុន្តែយើងអាចមើលឃើញទម្រង់ភ្លើង Daytime Running Light (DRL) ថ្មី។ ព័ត៌មានលម្អិតបន្ថែមពិបាកនឹងសម្គាល់ ប៉ុន្តែវាហាក់ដូចជារថយន្តនេះនឹងប្រើប្រាស់កាងមុខដែលមានរាងកោងជាងមុន និងរន្ធខ្យល់ខាងក្រោមដែលត្រូវបានកែសម្រួល។
ផ្នែកខាងក្នុងត្រូវបានគ្របដណ្ដប់ដោយការបិទបាំង ដូច្នេះទំហំនៃការផ្លាស់ប្តូរនៅតែមិនច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ រថយន្ដនេះទំនងជាអាចរំពឹងថានឹងមានការរចនាបែបបច្ចេកវិទ្យាទំនើប ព្រោះម៉ូដែលបច្ចុប្បន្នមានផ្ទាំងគ្រប់គ្រងឌីជីថលទំហំ 12.3 អុីញ រួមជាមួយនឹងប្រព័ន្ធ infotainment ទំហំ 27 អុីញដ៏ធំទូលាយដែលដើរតួជាអេក្រង់សម្រាប់អ្នកដំណើរខាងមុខផងដែរ។





បច្ចេកវិទ្យា DM-i របស់ក្រុមហ៊ុន BYD ដែលមានឈ្មោះថា Dual Mode-Intelligent ក្នុងនោះ DM តំណាងឲ្យពាក្យ Dual Mode រីឯ i តំណាងឲ្យពាក្យ Intelligent គឺជាប្រព័ន្ធ Plug-in Hybrid ដែលបង្កើតឡើងដោយក្រុមហ៊ុន BYD ដែលបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវម៉ូទ័រអគ្គិសនី និងម៉ាស៊ីនចំហេះខាងក្នុង។
ចំណុចលេចធ្លោនៃកំណែបើកបរឆ្លាតវៃ DM-i គឺការបំពាក់នូវប្រព័ន្ធដ្រូនឆ្លាតវៃ ដែលជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន BYD សហការជាមួយក្រុមហ៊ុន DJI។ ផ្នែកខាងក្រោយនៃរថយន្តមានការរចនាពិសេសសម្រាប់កន្លែងសម្រាប់ដាក់ដ្រូន។
ផ្នែកខាងក្នុងនៃរថយន្ត Sea Lion 07 DM-i ភ្ជាប់មកជាមួយនូវគំនិតរចនា បង្ហាញពីភាពស្រស់ស្អាតនៃមហាសមុទ្រ។ រថយន្ដនេះបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥,៦ អុីញ។ អ្វីដែលកាន់តែពិសេស Sea Lion 07 DM-i ភ្ជាប់មកជាមួយទូរទឹកកក មានមុខងារកម្ដៅនិងត្រជាក់ សម្រាប់មុខងារត្រជាក់អាចកំណត់បានដល់ -៦°C និងមុខងាកម្ដៅអាចតំឡើងដល់ ៥០°C។
ចំណែកកៅអីខាងមុខ និងខាងក្រោយ មានទាំងប្រព័ន្ធខ្យល់ចេញចូល និងប្រព័ន្ធកម្ដៅ។ ចំពោះកៅអីខាងមុខ មានបន្ថែមនូវមុខងារម៉ាស្សា ដែលផ្តល់នូវផាសុកភាពពេញលេញ និងបំពេញគ្រប់តម្រូវការដែលអ្នកចង់បាន។ រថយន្ដនេះប្រវែងតួខ្លួនសរុប ៤ ៨៨០ មម ទទឹង ១ ៩២០ មម កម្ពស់ ១ ៧៥០ មម និងមានគម្លាតកង់មុខក្រោយប្រវែង ២ ៨២០ មម៕




បច្ចេកវិទ្យានេះនឹងត្រូវដាក់លក់ជាមយយតម្លៃ ១៦ ០០០យ៉ន់ ស្មើនិង ២ ២០០ដុល្លារ ជាមួយតម្លៃនេះអ្នកនឹងទទួលបានដ្រូនកម្រិត 4K មួយគ្រឿង មានសមត្ថភាពក្នុងការថតយកវីដេអូពីលើអាកាសដ៏អស្ចារ្យអំឡុងពេលធ្វើដំណើរប្រចាំថ្ងៃរបស់អ្នក និងឃ្លុបសម្រាប់ដាក់ដ្រូនដ៏ទំនើបមួយ។
ប្រព័ន្ធ Ling Yuan ត្រូវបានបង្កើតឡើង ដោយមានសហការជាមួយក្រុមហ៊ុនផលិតដ្រូនចិន DJI។ វារួមបញ្ចូលទាំងដ្រូនកម្រិត 4K និងចំណតដ្រូនទំហំ ០,២៩ ម៉ែត្រការ៉េ នៅលើដំបូលរថយន្ត និងមានកម្ពស់ ២១៥មម។
នៅពេលការថតបានបញ្ចប់ ដ្រូនក៏ត្រឡប់មកវិញទៅកាន់ឃ្លុបដែលបំពាក់លើដំបូល ជាកន្លែងដែលវាសាកបញ្ចូលថ្មដោយស្វ័យប្រវត្តិ។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ការសាកបញ្ចូលថ្មពី ២០% ទៅ ៨០% ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដូច្នេះអ្នកនៅក្នុងរថយន្តមិនចាំបាច់រង់ចាំយូរទេ។
បន្ថែមពីលើរថយន្តម៉ូដែល Yangwang U8 និង Fang Cheng Bao Bao 8 រថយន្ដម៉ូដែលផ្សេងទៀត ក៏បានបង្ហាញរពីបច្ចេកវិទ្យាដ្រូន ដែលបំពាក់នៅលើដំបូលរបស់ពួកគេរួមមានរថយន្ដម៉ុដែល Fang Cheng Bao Bao 5, Titanium 3, Denza N9, BYD Tang L, និង BYD Sealion 07 DM-i។







