ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡាន EV ថ្មី តម្លៃ ២មុឺនដុល្លារ ជិះបាន ៦៥០ គ.ម ឯ Option អេមកប់ៗ!

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda និង GAC បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Honda P7 ប្រភេទ Crossover ជាមួយតម្លៃលក់ចាប់ពី ២៧ ២០០ ដុល្លារ ដល់ ៣៤ ០០០ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែង ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩៣០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គីសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៤៦៩សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៦វិនាទី។

បើ​និយាយ​ពី​ការឌីស្សាញផ្នែកខាងក្រៅ គឺមានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Honda S7 ​ដោយបាន​បំពាក់នូវចង្កៀងមុខ-ក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើកញ្ចក់ចំហៀងបែបកាមេរ៉ា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ​។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំ ១២,៨ អ៉ីញ និង ១០,៥ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់ HUD ទំហំ ៤១,៩អ៊ីញ បាសម៉ាក Bose ចំនួន ១៦គ្រាប់ និងប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda EZ-60 ប្រភេទប្រើអគ្គីសនី លាយសាំង (EREV) អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Mazda និង Changan បានធ្វើការដាក់បង្ហាញនៅ Specification របស់រថយន្តម៉ូដែលថ្មី Mazda EZ-60 ប្រភេទអគ្គិសនី លាយសាំង EREV សម្រាប់នៅទីផ្សារប្រទេសចិន ។

Mazda EZ-60 ប្រភេទអគ្គិសនីសុទ្ធ EV

Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA1 modular architecture របស់ក្រុមហ៊ុន Changan ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៥ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ នៅពេលប្រើអគ្គិសនី និងសាំងបញ្ចូលគ្នា ។

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម ។ សម្រាប់ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មិនមានអ្វីប្លែកពីម៉ូដែលប្រើអគ្គិសនសុទ្ធ EV នោះទេ ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា ដែលមានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាបផ្នែកខាងក្នុង រួមទាំងតម្លៃលក់ ក្រុមហ៊ុនផលិតរថយន្ត Mazda មិនទាន់ព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Luxeed R7 ប្រភេទ EREV អាចរត់បានលើស ១ពាន់គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei បានដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីលាយសាំង Luxeed R7 ប្រភេទ EREV ដែលមានតម្លៃលក់ចាប់ពី ៤១ ០៧០ ដុល្លារ ដល់ ៤៣ ៨១០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Luxeed R7 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei ផ្តល់នៅជម្រើសថាមពលចំនួន ២

  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនិសុទ្ធ ខណៈប្រើអគ្គិសនី ជាមួយសាំងពេញ ៦៧លីត្រ អាចបើកបាន ១ ៦៧៣ គីឡូម៉ែត្រ
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ២ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣១ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនិសុទ្ធ ខណៈប្រើអគ្គិសនី ជាមួយសាំងពេញ ៦៧លីត្រ អាចបើកបាន ១ ៥៥១ គីឡូម៉ែត្រ ដោយការសាកថ្មបានពី ២០-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅផ្តោតលើ aerodynamic ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធចាប់សញ្ញា LiDar នៅលើដំបូល ដែលជំនួយដល់ទៅប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 របស់ Huawei ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof និងកៅអីចុចអូតូ មុខងារមាស្សាជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមការព្យាករណ៍​ការលក់​រថយន្ត​នៅអាមេរិកនឹងអាចធ្លាក់ចុះជាង៨០មុឺនគ្រឿងនៅឆ្នាំនេះ

ក្រោយការប្រកាសពន្ធគយ​ថ្មី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការលក់ និង​ការផលិត​រថយន្ត។ ក្រុមហ៊ុន (Goldman Sachs) ជាក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​របស់​អាមេរិកបាន​បន្ទាប​ការ​ប៉ាន់ស្មាន​របស់​ខ្លួន​អំពី​ការលក់​រថយន្ត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ៨៥០.០០០ គ្រឿង សម្រាប់​ឆ្នាំ ២០២៥។ ខណៈនៅឆ្នាំ​ ២០២៦ អាច​នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ការលក់​អាច​នឹង​ធ្លាក់​ចុះជាងឆ្នាំ ២០២៥ ទៀតបើបន្ដស្ថានភាពបែបនេះ។

Flat 73 minutes: Goldman Sachs sends US Recession alert, recalls it minutes  later with the message: Earlier today ... - The Times of Indiaពន្ធគយ​លើ​វិស័យ​រថយន្ត​ដែល​ត្រូវ​បាន​ដាក់​ដោយ​រដ្ឋបាល​របស់​លោក ត្រាំ (Trump administration) អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ការលក់ និង​តម្លៃរថយន្ដ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន Goldman Sachs បាន​ធ្វើ​ការព្យាករណ៍​​អំពី​ការលក់​រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ពី ១៦.២៥ លាន​គ្រឿង មក​នៅ​ត្រឹម ១៥.៤០ លាន​គ្រឿង សម្រាប់​ឆ្នាំ ២០២៥។ បើគិតពីចំនួននៃការលក់អាច​ធ្លាក់​ចុះ​ចំនួន ៨៥០.០០០ គ្រឿង ហើយ​ក្រុមហ៊ុន​នេះ​បាន​ព្យាករណ៍​ថា ស្ថានការណ៍​អាច​នឹង​កាន់តែ​អាក្រក់​ទៅ​ទៀត​នៅ​ឆ្នាំ ២០២៦។

ការព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៦ នោះ ត្រូវ​បាន​កាត់​បន្ថយ​ចំនួន ១.១ លាន​គ្រឿង បន្ថែម​ទៀត មក​នៅ​ត្រឹម ១៥.២៥ លាន​គ្រឿង ដែល​តួលេខ​នេះ​គឺ​ទាប​ជាង​ចំនួន​ដែល​ពួក​គេ​រំពឹង​ទុក​សម្រាប់​ឆ្នាំ​ ២០២៥ ទៅ​ទៀត។

Report: New NAFTA would hurt car salesចំពោះអត្រាពន្ធគយ ២៥% របស់​រដ្ឋបាលលោក ត្រាំ លើ​ការ​នាំ​ចូល​រថយន្ត ត្រូវ​បាន​គេ​ដឹង​យ៉ាង​គ្រប់គ្នាថា វាមិន​មែន​ជា​កត្តា​តែ​មួយ​គត់​ដែល​អាច​បង្ក​ឲ្យចំនូួននៃការលក់រថយន្ដធ្លាក់ចុះទេ ប៉ុន្តែពន្ធគយ​លើ​គ្រឿង​បន្លាស់​រថយន្ត​មួយ​ចំនួន ក៏​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ ក៏កត្ដាធំមួយរុញច្រានឲ្យការលក់រថយន្ដនៅអាមេរិកធ្លាក់ចុះដែរ។

កត្តា​ទាំង​អស់​នេះ​មាន​ន័យ​ថា តម្លៃ​រថយន្ត​ថ្មី ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង ទោះបីជា​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​ផលិត​ក្នុង​ស្រុក ឬ​នាំ​ចូល​ពី​បរទេស​ក៏ដោយ។ ខណៈ​ដែល​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់​ច្រើន ក្រុមហ៊ុន​ Goldman Sachs រំពឹង​ថា​តម្លៃ​រថយន្ត​ថ្មី នឹង​កើន​ឡើង​ពី ២ ០០០ ដុល្លារ ទៅ ៤ ០០០ ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈពេល ៦ខែ ទៅ ១ឆ្នាំ​ខាង​មុខ​នេះ។

Experts: Tariffs will boost new car prices, lead to massive layoffsក្រៅ​ពី​ការ​លក់​នៅ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​នេះ​ក៏​បាន​បន្ទាប​ការព្យាករណ៍​សម្រាប់​ការផលិត​រថយន្ត​ជា​សកល​សម្រាប់​ឆ្នាំ ២០២៥ ពី ចំនូួន៩០.៤ លាន​គ្រឿង ថយមក​នៅ​ត្រឹម ៨៨.៧ លាន​គ្រឿង​ផងដែរ។ តាមការ​ប៉ាន់ស្មាន​របស់​ពួក​គេ​សម្រាប់​ឆ្នាំ ២០២៦ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ពី ៩២.៦ លាន​គ្រឿង មក​នៅ​ត្រឹម ៩០.៧ លាន​គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាននាំចូលរាប់ពាន់គ្រឿង ជាប់គាំងនៅកំពង់ផែនានាទូទាំងសហរដ្ឋអាមេរិកដោយសារពន្ធ

[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានាធិបតី Donald Trump បានប្រកាសផ្អាក ៩០ ថ្ងៃនៃពន្ធនាំចូលទៅវិញទៅមកជាមួយប្រទេសជាច្រើនក៏ដោយ ក៏ពន្ធនាំចូល ២៥% ជាពិសេសសម្រាប់រថយន្ត និងគ្រឿងបន្លាស់រថយន្តនៅតែត្រូវបានអនុវត្ត បាននាំឱ្យរថយន្តថ្មីៗរាប់ពាន់គ្រឿងដែលនាំចូលពីប្រទេសផ្សេងៗត្រូវបានជាប់គាំងនៅកំពង់ផែនានាទូទាំងសហរដ្ឋអាមេរិក ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងព្យាយាមគ្រប់យ៉ាងដើម្បីចៀសវាងការបង់ពន្ធនាំចូលខ្ពស់នៅទីផ្សារសហរដ្ឋអាមេរិក ។ បន្ថែមពីលើការរក្សាទុករថយន្តថ្មីនៅកំពង់ផែសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងជ្រើសរើសបញ្ជូនរថយន្តនាំចូលទៅកាន់ឃ្លាំងស្តុកទំនិញរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យរក្សាទុករថយន្តថ្មីដោយមិនបង់ពន្ធ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដូចជា Aston Martin, Audi និង Jaguar Land Rover បានបញ្ឈប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសង្ឃឹមថាស្តុកដែលមានស្រាប់នឹងគ្រប់គ្រាន់សម្រាប់បម្រើអតិថិជនរហូតដល់ដំណោះស្រាយរយៈពេលវែងចំពោះពន្ធត្រូវបានឈានដល់។

គួរបញ្ជាកផងដែរថា ភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយថ្មីរបស់រដ្ឋបាល Trump ក៏បង្កឲ្យមានការព្រួយបារម្ភផងដែរ បើ ទោះបីជាពន្ធនាំចូល ២៥% លើរថយន្តទាំងអស់បានចូលជាធរមានកាលពីសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះគ្រឿងបន្លាស់រថយន្តចាប់ពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leapmotor B10 ចេញលក់ជាផ្លូវការ តម្លៃ ១មុឺនដុល្លារ សាកម្តងជិះបាន ៦០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការប្រកាសចេញលក់ផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីចុងក្រោយរបស់ខ្លួនគឺ Leapmotor B10 ជាមួយតម្លៃលក់ចាប់ពី ១៣​ ៥៨០ ដុល្លារ ដល់ ១៧​ ៦៦០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Leapmotor B10 ផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 modular architecture មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៧៧ និង ២១៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ​ ៥៦,២ និង ៦៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Leapmotor B10 មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូល។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយប្រើប្រាស់នូវអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ១២ទីតាំង និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy Starshine 8 ប្រភេទ PHEV បើក​ទទួល​ការ​ទិញកក់​ទុក​មុន​នៅចិន

រថយន្តស៊ីដាន់ប្រើប្រាស់អគ្គិសីលាយសាំង (plug-in hybrid) របស់ក្រុមហ៊ុន Geely ម៉ូដែល Galaxy Starshine 8 បានបើកទទួលបញ្ជាទិញកក់ទុកមុន ជាមួយជម្រើសរហូតដល់ ៥ប្រភេទ ក្នុងតម្លៃចាប់ពី ១៩ ០០០ ដល់ ២៣ ៦០០ដុល្លារអាមេរិក។

Geely Galaxy Starshine 8 PHEV sedan with G-Pilot opens pre-sale starting at  19,000 USDរថយន្តថ្មីនេះ ដំណើរការដោយប្រព័ន្ធ (plug-in hybrid) ដែលមានឈ្មោះថា NordThor ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ អភិវឌ្ឍដោយក្រុមហ៊ុន Geely ផ្ទាល់ មានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ និង ១៣០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ រថយន្ដនេះក៏បានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរវៃឆ្លាត G-Pilot។

Geely Galaxy Starshine 8  មានប្រវែងតួខ្លួនសរុប ៥ ០១៨មម ទទឹង ១ ៩១៨មម កម្ពស់ ១ ៤៨០មម និង​មាន​ប្រវែងគម្លាតកង់មុខក្រោយ ២ ៩២៨មម។

ปล่อยภาพ Geely Galaxy Starshine 8 EM ปลั๊กอินไฮบริด 33.3 กม./ลิตร  ในโหมดสันดาป ก่อนขายจีน - รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ  สันดาปលក្ខណៈ​ពិសេស​រថយន្ដនេះគឺបំពាក់មកជាមួយដៃ​ទ្វារាបស្មើ (Hidden Door Handles), ទ្វារគ្មានស៊ុមកញ្ចប់ (Frameless Windows), ចង្កៀង​មុខ​រាង​ស្រឡូន (Slender Headlights), ចង្កៀង​ក្រោយ​រចនាអូសជាបន្ទាត់ភ្ជាប់មកជាមួយ Logo Geely នៅចំកណ្ដាល និង​រូបរាង​បែប Fastback និង​ប្រើ​កង់​យ៉ាន់​ទំហំ ១៩ អុីញ។

Geely Galaxy Starshine 8 EM over 5 meters long unveiled in Chinaបន្ថែម​ពី​នេះ​ទៀត Galaxy Starshine 8 ក៏បំពាក់មកជាមួយ Lidar នៅ​លើ​ដំបូល​ខាងមុខ និង​កាមេរ៉ា​ចំនួន ១០គ្រាប់គាំទ្រដល់​ប្រព័ន្ធបើកបរវៃឆ្លាត G-Pilot (ឈ្មោះ​ជា​ភាសា​ចិន Qianli Haohan) ។

ប្រព័ន្ធ​បើកបរវៃឆ្លាត G-Pilot ​មាន​ច្រើន​កម្រិតដូចជា H1, H3, H5, H7, និង H9។ ចំពោះកម្រិត​ខ្ពស់​បំផុត H9 នឹង​ផ្ដល់​នូវ​មុខងារ​នាំ​ផ្លូវ​ដោយ​ស្វ័យប្រវត្តិ (Navigation on Autopilot) ទាំង​ក្នុង​ទីក្រុង និង​លើ​ផ្លូវ​ហាយវេ ព្រម​ទាំង​ប្រព័ន្ធជំនួយ​ក្នុងការ​ចូលចត​ ​បើ​តាម​ការ​អះអាង​របស់ Geely។

PHEV with 1400-kilometre range revealed by Chinese car giantរថយន្ដ Geely Galaxy Starshine 8 ដំណើរការជាមួយប្រព័ន្ធ plug-in hybrid NordThor ជាមួយជម្រើស២ផ្សេងគ្នាក្នុងនោះមាន EM-i និង EM-P។

ប្រព័ន្ធ EM-P: ​ដំណើរការដោយ​ម៉ាស៊ីនចំណុះ ១.៥ ​អាចផលិតកម្លាំង​ ១៦១សេះ និង​កម្លាំង​រមួល​ ២៥៥ញ៉ូតុនម៉ែត្រ ផ្គួប​ជាមួយ​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង ២១៥សេះ និង​កម្លាំង​រមួល ៣៥០ញ៉ូតុនម៉ែត្រ។ ពេលម៉ាសុីនសាំងនិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាអាចផលិតកម្លាំងបាន ៣៧៥សេះ និង​កម្លាំង​រមួល​ ៦០៥ញ៉ូតុនម៉ែត្រ។

ប្រព័ន្ធ EM-i: ដំណើរការ​ដោយ​ម៉ាស៊ីនចំណុះ ១.៥ អាចចផលិតកម្លាំង ១១០សេះ និង​ម៉ូទ័រ​អគ្គិសនី​មួយ ដោយ​ភ្ជាប់​ជាមួយ​ប្រអប់​លេខ DHT។ រថយន្ដបំពាក់មកជាមួយអាគុយ​ប្រភេទ លីចូម-ដែក-ហ្វូស្វាត (Lithium Iron Phosphate – LFP) ទំហំ ១៨.៤ kWh ​បើកបរ​បានចម្ងាយ ១៣០គីឡូម៉ែត្រ អគ្គិសនី​សុទ្ធ។

Geely Galaxy Starshine 8 PHEV sedan with G-Pilot opens pre-sale starting at  19,000 USDនៅផ្នែកខាងក្នុងបាន​បំពាក់​ចង្កូត​បែបស្ព័រ មានអេក្រង់​កម្សាន្ដទំហំ ១៥.៤ អុីញ។ ចំពោះប្រព័ន្ធ​ប្រតិបត្តិការ​នៅផ្នែកខាងក្នុង​ដំណើរការប្រព័ន្ធ Flyme Auto ដែល​អាច​ប្រើ​ប្រាស់​ការ​បញ្ជា​ដោយ​សំឡេង​តាម​រយៈ​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត AI។ បន្ថែមពីនេះ Geely Galaxy Starshine 8 បំពាក់មកជាមួយឧបករណណ៍បំពងសម្លេងចំនួន២៣គ្រាប់និង​សាក​ថ្ម​ឥត​ខ្សែកម្លាំង 40W ចំនួន២។

អ្វីដែលកាន់តែពិសេសរថយន្ដក៏បំពាក់មកជានួយដំបូល​កញ្ចក់​បែប​ Panoramic ទំហំ ១.៣៦ ម៉ែត្រការ៉េ ខណៈកៅអី​អ្នក​រួម​ដំណើរ​ខាង​មុខ (co-pilot seat) មាន​មុខងារកាច់ឲ្យរាបស្មើបាន ១៨០ដឺក្រេ អាចគេង​បានយ៉ាងងាយស្រួល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Tang L ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត BYD Tang L ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣១ ៧០០ ដុល្លារ ដល់ ៤០ ០០០ ដុល្លារ ។

BYD TANG L ស៊េរីថ្មីចុងក្រោយនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង DM-P Technology Platform ដំពណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៥០០ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ១៦៥គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៧០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ព្រមទាំងថាសកង់ស្ព័រថ្មី ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Tang L EV ថ្មី សាកថ្មតែ ៥នាទី ជិះបាន ៤០០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត BYD Tang L EV ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ប្រើថាមពលអគ្គីសនីសុទ្ធ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣១ ៧០០ ដុល្លារ ដល់ ៤០ ០០០ ដុល្លារ ។

BYD TANG L EV ស៊េរីថ្មីចុងក្រោយនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Super e-Platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ១០០,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១ ១០០ សេះ ផ្គួបជាមួយអាគុយទំហំ ១០០,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីនេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន សាកតែ ៥នាទី ក៏អាចបើកបរបាន ៤០០ គីឡូម៉ែត្រដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ផ្តោតលើប្រព័ន្ធជ្រែកខ្យល់ aerodynamic ដោយបានប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញថ្មី និងឃ្លុបលើដំបូលសម្រាប់ផ្ទុក Drone ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 9x នឹងបង្ហាញខ្លួននៅពិព័រណ៍យានយន្តសៀងហៃឆ្នាំ២០២៥

ម៉ាកយីហោរថយន្តអគ្គិសនីលំដាប់ខ្ពស់របស់ក្រុមហ៊ុន Geely ម៉ូដែល Zeekr 9x គ្រោងនឹងបង្ហាញររបស់ខ្លួន លើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តសៀងហៃឆ្នាំ២០២៥។ ម៉ូដែល​នេះអាចចាត់ទុកថា​ជា​រថយន្តទំនើប​ក្នុងត្រកូល Zeekr រថយន្ត​នេះ​មានទាំងជម្រើសប្រើបាស់​ប្រភេទ​អគ្គិសនី​សុទ្ធនិង​ប្រើប្រាស់អគ្គិសនីលាយសាំង plug-in hybrid ជាពិសេសប្រើជាមួយបច្ចេកវិទ្យា Zeekr Super Hybrid ថ្មី។

Zeekr to launch a $200,000 Range Rover rival: Upcoming 2026 Zeekr 9X to be flagship offering in Chinese brand's line-up against Porsche Cayenne and Mercedes EQS SUV - Car News | CarsGuideរថយន្ដ Zeekr 9x ប្រើប្រាស់អគ្គិសនីសុទ្ធ ត្រូវបានគេរំពឹងថានឹងបន្ថែមរយៈចម្ងាយធ្វើដំណើរប្រហែល ៥០០គីឡូម៉ែត្រ ចំណែកប្រភេទ plug-in hybrid ដំណើរដោយម៉ាសុី ២.០ រួមជាមួយម៉ូទ័រអគ្គិសនីចំនួន២។ រថយន្ដនេះអាចបើកបរបានរយៈចម្ងាយ​​ជាង ១ ៥០០គីឡូម៉ែត្រ នៅប្រើប្រាស់អគ្គិសនីលាយជាមួយសាំង។

Zeekr 9X Grand PHEV Is Geely's $140k BMW And Range Rover Rival | Carscoopsរថយន្ត Zeekr 9X ត្រូវបានគេរំពឹងថានឹងមានលក្ខណៈស្រដៀងគ្នាជាមួយរថយន្ត Lynk & Co 900 ដោយវាមានប្រវែងតួខ្លួនសរុប ៥ ២៩០មម និងគម្លាតកង់មុខក្រោយប្រវែង ៣ ២០២០មម។ រថយន្ត 9X អាចផ្ទុកអ្នកដំណើរបានប្រាំមួយ ឬប្រាំពីរនាក់ ជាមួយនឹងមុខងារកៅអីដែលអាចរុញ និងផ្អៀងបាន។

Geely has built a full-size SUV! It closely resembles the Cullinan and features the same design as the Maybach. | BitAuto Saudi Arabiaអ្វីកាន់តែពិសេសរថយន្ត 9X ដំណើរការដោយបន្ទះឈីប Thor ថ្មីរបស់ក្រុមហ៊ុន NVIDIA។ បច្ចេកវិទ្យាទំនើបនេះនឹងរួមបញ្ចូលសេនស័រកាមេរ៉ា និង LiDAR ដើម្បីអាចដំណើរការមុខងារ​បើកបរ​កម្រិត 3 ។ យ៉ាងណាមិញចំពោះការបង្ហាញរូបរាងជាផ្លូវ រួមជាមួយព័ត៌មានលម្អិត នឹងត្រូវបង្ហាញនៅក្នុងថ្ងៃពិព័រណ៍យានយន្តសៀងហៃឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+