ផ្ទាំងផ្សាយពាណិជ្ជកម្ម

Baojun បញ្ចេញឡានអគ្គិសនីថ្មី សាកថ្មម្តងជិះបាន ៦០០គីឡូម៉ែត្រ តម្លៃក្រោម ២មុឺនដុល្លារ

[បរទេស] ផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling បានធ្វើការដាក់បញ្ចេញនៅរថយន្ត Baojun Xiangjing ប្រភេទ sedan នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៨ ០៩៤ ដុល្លារ ដល់ ២១ ២២៨ ដុល្លារ ។

ឆ្វេង ជាម៉ូដែល EV ស្តាំ ជាម៉ូដែល EREV

Baojun Xiangjing ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV
  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៩.២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មី ៣០-៨០% ប្រើរយៈពេល ២០នាទី សម្រាប់ម៉ូដែល EV ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ​ មានការឌីស្សាញផ្តោតលើភាពស្ព័រ និងប្រព័នជ្រែកខ្យល់ aerodynamic ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូចំពោះផ្នែកខាងមុខ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ឃើញមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច មានមុខងារ Auto Hold រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! Toyota និង Lexus នឹងបញ្ចេញឡានអគ្គីសនីសុទ្ធដល់ទៅ ១៥ម៉ូដែល នៅ ២ឆ្នាំខាងមុខទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនីសុទ្ធ (EV) ​ចំនួនដល់ទៅប្រមាណ ១៥ ម៉ូដែល​នៅ​ឆ្នាំ ២០២៧ រួម​ទាំង​ការ​ផ្តល់​ជូន​ពី​ម៉ាក​យីហោ​ប្រណីត Lexus ផងដែរ ដែលមានគោលដៅផលិតឲ្យបានចំនួន ១លានគ្រឿងក្នុងមួយឆ្នាំ ។

គួរឲ្យដឹងថាបច្ចុប្បន្ននេះ Toyota បានផលិតរថយន្ត EV នៅក្នុងប្រទេសជប៉ុន និងចិន ប៉ុន្តែមានបំណងពង្រីកផលិតកម្មទៅកាន់សហរដ្ឋអាមេរិក ថៃ និងអាហ្សង់ទីន ដើម្បីកាត់បន្ថយហានិភ័យពន្ធដារ និងរូបិយប័ណ្ណ រួមទាំងពេលវេលាដឹកជញ្ជូន។

លើសពីនេះ Toyota គ្រោងនឹងផលិតរថយន្តអគ្គីសនីសុទ្ធ SUV កោអី ៣ជួរ អគ្គិសនីបីជួរក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិកដើមឆ្នាំក្រោយទៀតផង ។ ការពង្រីកយុទ្ធសាស្រ្តនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota ក្នុងការប្រកួតប្រជែងកនៅក្នុងទីផ្សាររថយន្ត EV ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលគូប្រជែងដូចជា Tesla និង BYD ដែលលក់រថយន្តអគ្គីសនី EV បានចំនួន ១,៧៦ លានគ្រឿងកាលពីឆ្នាំមុន ។

ម៉ូឌែលមួយក្នុងចំនោមម៉ូដែលដែលនឹងមកដល់នាពេលខាងមុខ គឺជាប្រភេទរថយន្តភីកអាប់ Hilux ដែលគ្រោងផលិតនៅក្នុងប្រទេសថៃចាប់ពីខែតុលា ឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃតែ ១មុឺនដុល្លារ ប៉ុណ្ណោះ តែជិះបាន ១ពាន់គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត SGMW បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Wuling Hongguang សេរ៊ីឆ្នាំ២០២៥ ប្រភេទ MPV EREV ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៩ ៤០០ ដុល្លារ ដល់ ១០ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Wuling Hongguang មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ផលិតម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតម្លាំងបាន ១០១ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ រួមនឹងអាគុយទំហំ ៨,៥ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ៥០គ.ម ដោយអគ្គិសនីសុទ្ធ និងសរុប ១ពាន់គីឡូម៉ែត្រ អាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងសុីប្រេង ៥,១៨លីត្រ/១០០គ.ម។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាសំបុកឃ្មុំអមជាមួយចង្កៀងមុខរាងស្លីម និងកាងខ្យល់ទំហំធំ ខណៈផ្នែកខាងក្រោយវិញ ត្រូវបានរចនាជាមួយចង្កៀងបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៥ អ៊ីញ និងទ្វារប្រភេទអគ្គិសនី។

ចំពោះផ្នែកខាងក្នុង​ ទទួលបានអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់ឌីជីថល អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីក្រណាត់, រន្ធ USB ចំនួន ១, ឧបករណ៍បំពងសម្លេងចំនួន ២ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរមួយចំនួនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin L EV ទទួលបានការបញ្ជាទិញដល់ទៅ ១ម៉ឺនគ្រឿងត្រឹមរយៈពេល ១សប្តាហ៍

[បរទេស] យោងតាមគេហទំព័រផ្លូវការ ​​Weibo បានឱ្យដឹងថា ក្រុមហ៊ុន BYD ទទួលបានការបញ្ជាទិញនៅរថយន្តអគ្គីសនីសុទ្ធ BYD Qin L EV ស៊េរីឆ្នាំ ២០២៥ ចំនួនដល់ទៅ ១០ ០៨៩ គ្រឿងត្រឹមរយៈពេលសប្តាហ៍ដំបូងបន្ទាប់ពីការដាក់លក់នៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៩០០ ដុល្លារ ដល់ ១៩ ៤០០ ដុល្លារ ។

BYD Qin L ផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery ទំហំ ៥៦,៦៤ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រ ហើយអាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ២៤នាទីប៉ុណ្ណោះ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងភ្ជាប់ជាមួយអំ​ពូលស៊ីញូ LED និងមុខងារផ្តល់សញ្ញាពេលមានឧបសគ្គមកពីផ្នែកចំហៀង Blind Spot Monitoring ព្រមទាំងកាមេរ៉ាមួយជុំរថយន្តចំនួន ១២ និងសេនស័រ ១២ ទីតាំងដូចគ្នា ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof រួមទាំងប្រព័ន្ធ Ai DeepSeek ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 007 GT សាកមួយពេញបើកបាន ៨២៥គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនផ្លូវការនៅចិន

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr របស់ចិននឹងរៀបចំព្រឹត្តិការណ៍ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបលើកទី ៤ នៃម៉ាកយីហោ Zeekr របស់ខ្លួន ហើយនឹងដាក់បង្ហាញរថយន្ត Zeekr 007 GT ជារថយន្តម៉ូដែលទីពីររបស់ខ្លួនដែលមានរចនាបថ Shooting Brake។ ក្រុមហ៊ុនមួយនេះមិនបានចែករំលែកព័ត៌មានបន្ថែមណាមួយអំពីម៉ូដែលថ្មីនេះទេ ដោយគ្រាន់តែនិយាយថា ព្រឹត្តិការណ៍ដាក់លក់នឹងចាប់ផ្តើមនៅម៉ោង ៧យប់នៅទីក្រុងប៉េកាំង។

Europe-bound Zeekr 007 GT estate has up to 825 km rangeរថយន្តអគ្គិសនី Zeekr 007 GT មិនតែលក់នៅក្នុងប្រទេសចិនទេ វាក៏ត្រូវបានដាក់លក់នៅទីផ្សារបរទេស ហើយត្រូវបានប្ដូរឈ្មោះទៅជា Zeekr 7 GT ។ រថយន្ដនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿនបំផុត 800 V ultra-fast charging គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកថ្មពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០.៥នាទី ខណៈសាកមួយពេញអាចបើបាន ៨២៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។

Europe-bound Zeekr 007 GT estate has up to 825 km range

រថយន្ត Zeekr 007 GT  ក៏មានជម្រើសប្រើប្រាស់ម៉ូទ័រទាំងខាងមុខនិងក្រោយ (AWD) និងប្រើប្រាស់ម៉ូទ័នៅផ្នែកខាង ក្រោយ (RWD) អាចផលិតកម្លាំងបាន ៤១៦សេះ។ ជាមួយជម្រើស RWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិតកម្លាំង ៤១៦សេះ ខណៈជម្រើស AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ក្នុងនោះម៉ូទ័រខាងខាងមុខអាចផលិតកម្លាំងបាន ២២១សេះ ហើយម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ៤១៦សេះ នៅពេលម៉ូទ័រទាំង២ ដំណើររួមគ្នាអាចផលិតកម្លាំងសរុប ៦៣៧សេះ។

Zeekr 007 GT is coming in 2025 - electrive.comរថយន្ដក៏បំពាក់មកជាមួយជម្រើសអាគុយ២ប្រភេទដោយប្រភេទអាគុយ Lithium Iron Phosphate (LFP) ដែលផលិតដោយ CATL និងបង្កើតដោយ Zeekr ផ្ទាល់មានទំហំ ៧៥kW និងអាគុយ Ternary NMC មានទំហំ ១០០kWh។

Tak Hanya Bermain di Pasar Tiongkok, Zeekr 7 GT Juga Akan Meluncur di Eropa  pada Kuartal Kedua 2025 - Jawa Posរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៦៤មម ទទឹង ១ ៩០០មម កម្ព់ស ១ ៤៤៥មម និងមានគម្លាតកង់មុខក្រោតប្រវែង ២ ៩២៥មម។នៅផ្នែកខាងក្នុង Zeekr 007 GT បានបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១៥ អុីញនិងអេក្រង់កម្សាន្ដ ទំហំ ៣៥ អុីញ។ បន្ដែមពីនេះរថយន្ដក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ដំណើរការដោយឧបករណ៍ចាប់សញ្ញា LiDAR និងបន្ទះឈីប NVIDIA Orin X៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD គ្រោងចេញឡាន PHEV ថ្មីរបស់ខ្លួននៅអឺរ៉ុប ដើម្បីប្តូរក្នុងការយល់ឃើញលើរថយន្តចិន

តាមទំលាប់ អ្នកប្រើប្រាស់នៅអឺរ៉ុបភាគច្រើនមិនសូវគិតដល់ម៉ាករថយន្តចិនឡើយ ពួកគេតែងតែគេនិយមម៉ាករថយន្តអឺរ៉ុបគ្នាឯង និងជប៉ុនជាង។ ខណៈក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន BYD របស់ចិន បាន និងកំពុងបង្កើតការផ្លាស់ប្តូរក្នុងការយល់ឃើញនៅលើទស្សនៈបែបនេះ ដោយពួកគេគ្រោងនឹងបង្ហាញចេញនូវរថយន្តថ្មីមួយមានឈ្មោះ BYD Seal 06 DM-i ដើម្បីចូលប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអឺរ៉ុប។

រថយន្ត Seal 06 DM-i គឺជារថយន្តប្រភេទ station wagon ដែលមានទំហំមធ្យមដែលត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្មចិន។ វាមានប្រវែង ៤ ៨៥០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩០ ម.ម ដែលធំជាងរថយន្ត BMW 3-Series Touring និង Mercedes C-Class Estate ។

BYD Seal 06 ប្រភេទ DM-i ប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៦១ ទៅ ២១៥ សេះ រួមជាមួយអាគុយ Blade Battery ដែលជាបច្ចេកវិទ្យាផ្ទាល់របស់ BYD ក្នុងជម្រើសថាមពលពី ១០,០៨គីឡូវ៉ាត់ម៉ោង ទៅ ១៥,៩៧ គីឡូវ៉ាត់ម៉ោង ដែលអាចរត់បាន ៨០ ទៅ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង។

គួរបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ននេះ រថយន្តនេះ គឺជាផលិតជាពិសេសសម្រាប់ទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ ខណៈតម្លៃ និងព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតឡានធំៗនៅអឺរ៉ុប បានផ្អាកធ្វើការនាំចូលរថយន្ដទៅអាមេរិកក្រោយមានការតំឡើងពន្ធ

ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរឿងតម្លៃពន្ធគយនាំថ្មី​​ចំនួន ២៥% លើ​រថយន្ត​ទាំងអស់​ដែល​មិនបាន​ផលិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover, Audi និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមមាន Volkswagen និង Porsche កំពុងផ្អាកធ្វើការដឹកជញ្ជូនរថយន្តទៅកាន់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃផលប៉ះពាល់នៃលក្ខខណ្ឌពាណិជ្ជកម្មថ្មី។

ចំពោះក្រុមហ៊ុន Jaguar Land Rover បានប្រកាសផ្អាកការដឹកជញ្ជូនរថយន្ដរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក “ក្នុងរយៈពេលខ្លី” ខណៈពួកគេកំពុងវាយតម្លៃផលប៉ះពាល់នៃអត្រាពន្ធគយ ២៥% លើការនាំចូលរថយន្ត។ ចំណែកក្រុមហ៊ុន Audi ដែលជាម៉ាករថយន្តប្រណីតស្ដិតក្រោមក្រុមហ៊ុន Volkswagen Group ត្រូវបានគេរាយការណ៍ថាបានផ្អាកការដឹកជញ្ជូនរថយន្តទៅកាន់សហរដ្ឋអាមេរិកដោយសារតែពន្ធគយដូចគ្នា។

Here's How Audi Plans to Phase Out ICE Modelsសម្រាប់បុត្រសម្ព័ន្ធ Volkswagen Group រួមមានក្រុមហ៊ុន Audi, Porsche, Bentley, Skoda, Lamborghini និង Cupra។ ​មូលហេតុនៃការប្រកាសពន្ធថ្មីលើរថយន្ដមិនផលិតនៅអាមេរិក ដោយសារ លោក លោក ដូណាល់ ត្រាំ ចង់​ជួយ​បង្កើន​ការងារ​និងប្រាក់ចំណូល ឲ្យប្រជាជន ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​មក​បើក​រោងចក្រ​នៅ​ក្នុង​ប្រទេសខ្លួនវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Huawei Aito M8 ទទួលបានការបញ្ជាទិញ ១០ម៉ឺនគ្រឿង ក្នុងរយៈពេល ១ខែប៉ុណ្ណោះ

[បរទេស] កាលពីដើមខែមិនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសដាក់លក់ Pre-sale នៅរថយន្ត Aito M8 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខណៈពេលនេះ ក្រុមហ៊ុមបញ្ជាក់ថា ទទួលបានការបញ្ជាទិញដល់ទៅ ១០០ ០០០ គ្រឿងហើយ នៅប្រទេសចិន ។

រថយន្ដនេះ ប្រើប្រាស់ម៉ាស៊ីន ១.៥ លីត្រនិងជំនួយដោយម៉ូទ័រអេឡិចអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៦ សេះ ផ្គួបជាមួយអាគុយទំហំ ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបាន ៣១០គីឡូម៉ែត្រ បើប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំងអាចបើកបរបាន ១ ៥២៦ គីឡូម៉ែត្រ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខប្រភេទ Pixel-LED  រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Huawei Harmony Smart Cockpit ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ជំនាន់ថ្មី អាចនឹងមានការផ្លាស់ប្តូរថ្មីបែបនេះ

[បរទេស] កាលពីពេលថ្មីនេះៗ រូបភាព Render របស់រថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៦ មានការបង្ហោះចែកចាយនៅបណ្តាញសង្គម Social Media ដែលចេញពីក្រុមអ្នកឌីស្សាញមានឈ្មោះថា Theottle ។

តាមរូបភាពនេះ បានបង្ហាញពីផ្នែកខាងក្រៅ ដែលមើលទៅមានការទទួលបានផ្តាស់ប្តូរឌីស្សាញថ្មី ដោយផ្នែកខាងមុខមានប៉ាណាបិទជិត អបដោយចង្កៀងមុខ LED រាងស្លីម ខណៈតួខ្លួនទាំងមានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Urban Cruiser EV ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ត្រូវបានគេរំពឹងថា អាចផលិតនៅលើគ្រោងឆ្អឹង TNGA-C platform ហើយបន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង ICE ដែលមានចំណុះ ១,៥ លីត្រ Turbocharged  ទំហំ ៤ស៊ីឡាំង ជំនាន់ក្រោយរបស់ Toyota ។ លើសពីនេះ ក៏អាចផ្តល់ជូននៅជម្រើសកូនកាត់ Hybrid, Plug-in hybrid ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ គ្រាន់តែជាការ Rendering ប៉ុណ្ណោះ ខណៈ Toyota មិនទាន់បញ្ចេញព័ត៌មានលម្អិតអ្វីទាក់ទងនឹងរថយន្តនេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Han L និង Tang L ត្រៀមដាក់លក់នៅប្រទេសចិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

ក្រុមហ៊ុន BYD បានប្រកាសថាម៉ូដែលរថយន្តអគ្គិសនីសុទ្ធ កំពូលរបស់ខ្លួនទាំងពីររបស់ខ្លួនគឺរថយន្ដ Han L និង Tang L នឹងត្រូវដាក់លក់ទីផ្សារប្រទេសចិនជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ កាលពីថ្ងៃទី ១៧ ខែមីនា ក៏មានការប្រកាសបញ្ជាទិញទុកមិនលើម៉ូដែលរថយន្ដទាំង២នេះ ដែលមានតម្លៃចន្លោះពី ៣៧ ១០០ ទៅ ៤៨ ១០០ ដុល្លារអាមេរិក និងពី ៣៨ ៥០០ ទៅ ៤៩ ៥០០ ដុល្លារអាមេរិក។

More details about BYD Han L revealed, dual-gun charging on board - ArenaEVរថយន្ដទាំងពីរត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង Super e-Platform របស់ BYD ភ្ជាប់មកជាមួយមានម៉ូទ័រ ៣០ ០០០ RPM ហើយបំពាក់មកជាមួួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 1000V high-voltage platform  អាចសាក ១វិនាទីជិះបានចម្ងាយ ២គីឡូម៉ែត្រ យោងតាមបញ្ជាក់របស់ BYD ។

រថយន្ត Han L EV ប្រភេទ sedan មានប្រវែងតួខ្លួនសរុប ៥ ០៥០មម ទទឹង ១ ៩៦០ កម្ពស់ ១ ៥០៥ និងគម្លាតកង់មុខក្រោយ ២ ៩៧០មម។  រថយន្ដនេះបំពាក់មកជាមួយអាគុយ Blade LFP ជំនាន់ទីពីររបស់ BYD ទំហំ ៨៣.២១២ kWh សាកមួយពេញអាចបើកបរបាន ៧០១គីឡូម៉ែត្រ សម្រាប់ម៉ូដែល RWD ខណៈម៉ូដែល AWD សាកមួយពេញអាចបើកបាន ៦០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។

Regulatory filing: BYD files for Tang L with same powerful motors as Han L  - CnEVPostរថយន្ត Tang L EV មានប្រវែងតួខ្លួនសរុប ៥ ០៤០មម ទទឹង ១ ៩៩៦មម កម្ពស់ ១ ៧៦០មម និងមានគម្លាតកង់មុខក្រោយ ២ ៩៥០មម។ ចំពោះលក្ខណៈបច្ចេកទេសនៃថាមពលរថយន្ត Tang L EV មានលក្ខណៈស្រដៀងនឹងរថយន្ត Han L EV ដែរ ប៉ុន្តែលើកលែងតែទំហំអាគុយរបស់មានទំហំ ១០០.៥៣ kWh។ ចំពោះម៉ូដែល RWD អាចបើកបានចម្ងាយ CLTC  ៦៧០គីឡូម៉ែត្រហើយម៉ូដែល AWD អាចបើកបរបានចម្ងាយ  ៦០០គីឡូម៉ែត្រ និងម៉ូដែល AWD ដែលមានប្រព័ន្ធបញ្ជាដោយ Drone ភ្ជាប់នឹងរថយន្ត អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រ គិតថាស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+