ក្រុមហ៊ុន MG Motor Australia បានបង្ហាញជាផ្លូវការនូវរថយន្ត IM5 និង IM6 ជាម៉ាកយីហោ រថយន្តអគ្គិសនីមានសមត្ថភាពខ្ពស់របស់ខ្លួន ដែលបានធ្វើការសហការគ្នាផលិតជាមួយក្រុមហ៊ុន IM Motor ។ ចំពោះម៉ូដែល IM5 ជាប្រភេទរថយន្ដ sedan និង IM6 ជាប្រភេទរថយន្ដ SUV រថយន្ដទាំង២នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលីនៅកម្មវិធី Melbourne Motor Show ចុងសប្តាហ៍នេះ។
ចំពោះម៉ូដែល IM5 អាចនឹងមានវត្តមានឆាប់ៗនៅក្នុងប្រទេសថៃ យោងតាមការចុះផ្សាយពីសារព័ត៌មានរបស់ប្រទេសថៃ។ រថយន្ដ IM5 មានជម្រើស២ម៉ូដែលផ្សេងគ្នា ក្នុងនោះមានម៉ូដែល Platinum RWD និង Platinum AWD។ ចំពោះម៉ូដែល Platinum AWD បំពាក់មកជាមួយអាគុយទំហំ ១០០ kwh សាកថ្មមួយពេញអាចបើកបាន ៦២៥គីឡូម៉ែត្រ។
រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣១មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៤៧៤មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។ រថយន្ដ IM5 Platinum AWD មានសមត្ថភាពអាចផលិតកម្លាំងបាន ៤០២សេះ កម្លាំរមួល ៥០០ញ៉ូតុនម៉ែត្រ និងជាន់ស្ទុះពីកុងទ័រ ១-១០០ kmh ប្រើពេលត្រឹមតែ ២.៧៤វិនាទី។
ចំណែកផ្នែកខាងក្នុង រថយន្ដនេះអេក្រង់កម្សាន្ដទំហំធំ ២៦.៣ អុីញសម្រាប់អ្នកបើកបរ និងអេក្រង់កម្សាន្ដនៅកណ្ដាលទំហំ ១០.៥អុីញសម្រាប់អ្នករួមដំណើរ។ បន្ថែមពីនេះរថយន្ដនេះក៏បានបំពាក់មកជាមឧបករណ៍បំពងសម្លេងចំនួន២០គ្រាប់ អបរចនាដៃចង្កូតបែបអនាគត និងការរួមញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើបៗ៕


































ក្នុងរបាយការណ៍នៃការលក់នោះ រថយន្ដម៉ូដែល Ford Ranger ហក់ឡើងឈរលេខ១ ជារថយន្ដលក់ដាច់គេជាងក្នុងខែមីនា នៅប្រទេសអូស្រ្ដាលី ក្រោយបានលក់បានចំនួន ៤ ៩៣២គ្រឿង ប៉ុន្តែបើធៀបនៅនិងខែមីនា កាលពីឆ្នាំមុន អត្រានៃការលក់ធ្លាក់ចុះ ១២.៩% ខណៈរថយន្ដ Toyota Rav4 ឈរលេខ២ ក្រោយលក់បានចំនួន ៤ ៣២១គ្រឿង បើធៀបនៅនិងខែមីនា កាលពីឆ្នាំមុន អត្រានៃការលក់ធ្លាក់ចុះ ១៤.៨% និងលេខ៣បានទៅលើរថយន្ដ Toyota Hilux លក់បានចំនួន ៤ ០៨១គ្រឿង បើធៀបនៅនឹងតែមីនាកាលពីឆ្នាំមុន អត្រានៃការលក់មានការកើនឡើង ១.២%។
បើគិតពីប្រេនរថយន្ដដែល លក់ដាច់ជាងគេនៅខែមីនា ក្នុងប្រទេសអូស្រ្ដាលី ក្រុមហ៊ុនជប៉ុន Toyota ឈរនៅលេខរៀងទី១ ក្រោយលក់រថយន្ដសរុបបាន ២០ ៥៤១គ្រឿង បើធៀបនៅនឹងតែមីនា កាលពីឆ្នាំមុន អត្រានៃការលក់មានការកើនឡើង ៨.៣% ខណៈក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Ford ឈរនៅលេខ២ លក់រថយន្ដសរុបបាន ៨ ២៣២គ្រឿង បើធៀបនៅនិងខែមីនា កាលពីឆ្នាំមុន អត្រានៃការលក់ធ្លាក់ចុះ ៦.២% ចំណែក ក្រុមហ៊ុន Mazda ឈរនៅលេខ៣ លក់រថយន្ដសរុបបាន ៨ ០០០គ្រឿង បើធៀបនៅនិងខែមីនា កាលពីឆ្នាំមុន អត្រានៃការលក់ធ្លាក់ចុះ ៣%៕





រូបរាងខាងក្រៅ Ranger Super Duty បំពាក់មកជាកាងដែក ដើម្បីជួយការពារពេលធ្វើដំណើរលើផ្លូវពិបាក ចំណែកចង្កៀងខាងមុខ បានរក្សានូវលំនាំនៃការរចនាបែបអក្សរ C ខណ:ប៉ាណាខាងមុខរចនាមកដូចទៅនឹងត្រកូល Ranger ប៉ុន្តែអ្វីដែលប្លែក គឺមានកញ្ចក់មើលចំហៀងធំជាងមុន ហើយក៏បានបំពាក់ដោយបំពង់ខ្យល់ លើសពីរថយន្ដក៏បានបំពាក់មកជាមួយដែកសណ្ដោងមកជាស្រេច និយាយទៅផ្ដោតលើការដឹកធ្ងន់ អូស ហើយបើកបរគ្រប់ស្ថានភាពផ្លូវ។




