រថយន្ដ Zeekr 7X ទាំង៣ម៉ូដែល បានបើកការបញ្ជាទិញកក់មុននៅក្នុងទ្វីបអឺរ៉ុប ជាមួយប្រទេសចំនួន៣ ក្នុងនោះរួមមាន៖ ប្រទេសហូឡង់, ស៊ុយអែត និងប្រទេសន័រវេស។
ចំពោះតម្លៃក្នុងការបញ្ជាកក់មុននោះ រថយន្ដ Zeekr 7X ម៉ូដែល Premium RWD មានតម្លៃ ៥៧ ៣៣១ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ៧៥kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៤៨០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
ចំពោះម៉ូដែល Long Range RWD មានតម្លៃ ៦០ ៥៧៨ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ១០០kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៦១៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
ចំណែកម៉ូដែល Performance AWD មានតម្លៃ ៦៨ ១៥២ដុល្លារ បំពាក់មកជាមួយអាគុយទំហំ ១០០kwh ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣០សេះ កម្លាំងរមួល ៧១០ញ៉ូតុនម៉ែត្រ សាកថ្មមួយពេញបើកបាន ៥៤៣គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់លឿន WLTP។
រថយន្ដ Zeekr 7X មានប្រវែងតួខ្លួនសរុប ៤ ៧៨៧មម ទទឹងប្រវែង ២ ១០០មម កម្ពស់ ១ ៦៥០មម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩០០មម។ រថយន្ដទាំង៣ម៉ូដែលនេះ បំពាក់មកជាមួយបច្ចេកវិទ្យាសកថ្មល្បឿនលឿនចុងក្រោយបំផុតរបស់ Zeekr គឺ 800-volt ‘Golden Battery’ System ដោយប្រើត្រឹមតែ ៩នាទី ក្នុងការសាកថ្មចាប់ពី ១០ ទៅ ៨០ ភាគរយ៕










Toyota Crown ជារថយន្ដដែលមានវ័យចំណាស់ល្បីឈ្មោះយូរមកហើយ ត្រូវបានផលិតនិងដាក់ប្រើប្រាស់ដំបូងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០។ រថយន្ដបានចាប់កំណើតជាថ្មីតាំងឆ្នាំ២០២៣ ឥឡូវម៉ូដែលឆ្នាំ២០២៥ ក៏បានដាក់លក់ជាផ្លូវការនៅប្រទេសជប៉ុន ក្នុងនោះប្រភេទម៉ាសុីន Hybrid ត្រូវបានដាក់លក់ក្នុងតម្លៃ ៤២ ៣១៥ដុល្លារដុល្លារ និងម៉ាសុីន Plug-in Hybrid ដាក់លក់ក្នុងតម្លៃ ៥៣ ៩៧៧ដុល្លារ។
រថយន្ដនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០មម ទឹទឹងប្រវែអង ១ ៨៨០មម កម្ពស់ ១ ៦២០មម និងគម្លាតកង់មុខក្រោយមានប្រវែង ២ ៨៥០មម។ Toyota Crown ប្រភេទ Hybrid ដំណើរដោយម៉ាសុីនសាំង ៤សុឡាំង ចំណុះ ២.៥ អាចផលិតកម្លាំងបាន ៣១៤សេះ កម្លាំងរមួល ៥៤២ញ៉ូតុនម៉ែត្រ នៅប្រើបន្ថែមជាមួយម៉ូទ័រអគ្គិសនីចំនួន២បន្ថែម៕
















ក្រុមហ៊ុនផលិតរថយន្តនេះ បានរាយការណ៍ថាទទួលបានការបញ្ជាទិញមុនជាងចំននួន ៧០ ០០០ គ្រឿងលើម៉ូដែល M8 គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា។ Aito M8 ត្រូវបានទទួលការបញ្ជាទិញមុនចំនួន ៧ ៥០០គ្រឿងក្នុងរយៈពេលមួយម៉ោងដំបូង ហើយកើនឡើងដល់ ២១ ០០០ គ្រឿងក្នុងរយៈពេលប្រាំមួយម៉ោង និងកើនឡើងដល់ ២៨ ០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ។
រថយន្ដ Aito M8 មានទំហំតូចជាង M9 ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជា SUV ទំហំពេញលេញនៅក្នុងប្រទេសចិន។ រថយន្ដនេះមានប្រវែងខ្លួនសរុប ៥ ១៩០មីលីម៉ែត្រ ទទឹង ១ ៩៩៩មីលីម៉ែត្រ កម្ពស់ ១ ៧៩៥មីលីម៉ែត្រ និងគម្លាតកង់មុខក្រោយប្រវែង ៣ ១០៥មីលីម៉ែត្រ ។ ការរចនារបស់ M8 គឺទាន់សម័យ ហើយមើលពីចំហៀងស្រដៀងទៅនិងរថយន្ដ Mercedes-Benz GLS។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei Harmony Smart Cockpit ដោយរួមបញ្ជូលនូវអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 អាចអង្គុយបាន ៥ ឬ ៦ នាក់ រួមទាំងអ្នកបើកបរផងដែរ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕










