[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ BYD Shark 6 ស៊េរីថ្មីចុងក្រោយ ប្រភេទ PHEV នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 នៅប្រទេសថៃ ដោយបើកទទួលបានបញ្ជាទិញទុកមុនត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៤៩ ៧៦៥ ដុល្លារ ។

ភីកអាប់នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ៤៣៦ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade Battery ទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គីសនី លាយសាំង អាចបើកបរបាន ៨០០ គីឡូម៉ែត្រ ដោយសារការថ្មបានពី ៣០-៨០% ប្រើពេលខ្ទង់ ២០នាទី ។

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C កញ្ចក់ចំហៀងមានអំពូលស៊ីញូ LED និងមុខងារផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង Blind-spot monitor រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ ព្រមទាំងមានប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ ៕










នេះជារបាយការណ៍របស់រថយន្ដ BYD ទាំង២១ម៉ូដែលបានលក់នៅខែមីនា៖








គិតត្រឹមរយៈពេលខែនេះ រថយន្ត Toyota bZ3X លក់បានចំនួន១៥មុឺននៅប្រទេសចិន មូលេហេតុនៃការលក់បានចំនួនច្រើន ដោយសារតែរថយន្ដដាក់លក់ក្នុងតម្លៃធូរថ្លៃ ជាមួយតម្លៃចាប់ពី ១៣ ៨០០ ដុល្លារ ដល់ ២៧ ៥០០ ដុល្លារ។ មូលហេតុដែលធ្វើឲ្យរថយន្ដនេះមានតម្លៃធូរថ្លៃ ដោយសារតែក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុករហូតដល់ទៅ ៦៥%។ Toyota bZ3X មានជម្រើសចំនួន៣ សម្រាប់អតិថិជនក្នុងនោះរួមមាន 430 Air+, 520 Pro+ និង 620 Max។
Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០, ៥៨ និង ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០, ៥២០ និង ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber Gold ផងដែរ៕

រថយន្ដនបំពាក់មកជាមួយអាគុយទំហំ ២១.៥ kwh ហើយវាក៏បំពាក់មកជាមួយបច្ចេកវិទ្យា DC Fast Charging អាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ១៥នាទី។ រថយន្ដ Changan Qiyuan Q07 មានប្រវែងតួខ្លួនសរុប ៤ ៨៣៧មម ទឹទឹង ១ ៩២០មម កម្ពស់ ១ ៦៩០មម និងគម្លាតកង់មុខក្រោយ ២ ៩០៥មម៕

















