[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត SGMW បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Wuling Hongguang សេរ៊ីឆ្នាំ២០២៥ ប្រភេទ MPV EREV ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី ជាមួយតម្លៃលក់ខ្ទង់ ៩ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Wuling Hongguang មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ផលិតម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតម្លាំងបាន ១០១ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ រួមនឹងអាគុយទំហំ ៨,៥ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ៥០គ.ម ដោយអគ្គិសនីសុទ្ធ និងសរុប ១ពាន់គីឡូម៉ែត្រ អាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបែបសំបុកឃ្មុំអមជាមួយចង្កៀងមុខរាងស្លីម និងកាងខ្យល់ទំហំធំ ខណៈផ្នែកខាងក្រោយវិញរចនាជាមួយចង្កៀងបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៥ អ៊ីញ និងទ្វារប្រភេទអគ្គិសនី។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់ឌីជីថល អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីក្រណាត់ រន្ធ USB ចំនួន ១, ឧបករណ៍បំពងសម្លេងចំនួន ២ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរមួយចំនួនជាដើម៕


















រថយន្ដ Geely EX5 ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតបាន ២១៤សេះ កម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ និងជាន់ស្ទុះពីកុងទ័រ ០-១០០ km/h ប្រើពេលត្រឹមតែ ៦.៩វិនាទី។ រថយន្ដនេះបំពាក់មកជាមួយថ្មទំហំ ៦០.២ kwh សាកថ្មមួយពេញសាកបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ (CLTC)។
រថយន្ដភ្ជាប់មកជាមួយប្រព័ន្ធដល់ការបើកបរដូចជា៖ ហ្រ្វាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (AEB), ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ, ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ, ប្រព័ន្ធផ្ដល់សញ្ញាព្រមាននៅកញ្ចក់ជំហៀង។
ចង្កៀងមុខរបស់ Isuzu Dragon Max ត្រូវរចនាឡើងជាមួយរូបរាងបែបប្រអប់ អមជាមួយភ្លើង Daytime running light រត់កាត់ជុំវិញចង្កៀងខាងមុខ និងបំពាក់មកជាមួួយអំពូលភ្លើង LED មួយគ្រាប់ចំកណ្ដាល ដើម្បីបង្កើនប្រសិទ្ធភាពពន្លឺកាន់តែច្បាស់។ រថយន្ដនេះបំពាក់មកជាមួយថាសកង់ទំហំ ១៧ អុីញ អមជាមួយហ្រ្វាំង Brembo ។ Isuzu Dragon Max ត្រូវបានផលិតឡើងក្នុងទម្រង់រថយ្ដភីកអាប់មួយបាំងកន្លះ តែរក្សាតាមលំនាំដូចទៅនិងរថយន្ដ Isuzu TFR Space Cab ឆ្នាំ១៩៨៨។
ផ្នែកខាងក្នុង Isuzu Dragon Max ត្រូវបានបំពាក់ដោយកៅអីបែបស្ព័រស្រោបជាមួយស្បែក Alcantara រួមជាមួយការបន្ថែមនូវស្បែកកាំម្ញី ភ្ជាប់មកជាមួយថ្នេរដេរពណ៍សរកាន់តែមានភាពទាក់ទាញ រួមជាមួយការបន្ថែមឡូហ្គោ Dragon Max លេចឡើងនៅទីតាំងជាច្រើននៅខាងក្នុងរថយន្ត។
ផ្នែកខាងក្នុងរបស់រថយន្ដ Isuzu Dragon Max ត្រូវបានគេចាត់ទុកថាជាការរួមបញ្ចូលគ្នានៃភាពបុរាណនិងទំនើប។ នៅជុំវិញកុងទ័រឌីជីថលមានប៊ូមានតុងរឹង ដើម្បីប្រើប្រាស់ឧបករណ៍បាញ់ទឹកលាងកញ្ចក់មុខនិងចង្កៀងខាងមុខ។ ចំណែកអេក្រង់កម្សាន្ដត្រូវបានដាក់បញ្ឈរ ខណ:ប៊ូតុងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រូវបានរក្សាតាមលំនាំបែបបុរាណដូចរថយន្តម៉ូដែលដើម។
រថយន្ត Isuzu Dragon Max ត្រូវបានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.២ Ddi MaxForce អាចផលិតកម្លាំងបាន ២២០សេះ និងកម្លាំងរមួល ៥៥០ ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គ៕







Audi SQ9 ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្តនៅក្នុុងប្រទេសអាល្លឺម៉ង់។ រថយន្ដនេះអាចនឹងប្រើប្រាស់ប្រាស់គ្រោងឆ្អឹង Premium Platform Combustion ហើយបំពាក់ម៉ាស៊ីន ៤.០ twin-turbo ៨សុីឡាំង អបជាមួួយការប្រើបាស់ប្រព័ន្ធថាមពល plug-in hybrid ដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័ន។
យ៉ាងណាមិញមិនទាន់មានផ្លូវការណាចុះផ្សាយលម្អិតពីរថយន្ដ Audi SQ9 នៅឡើយទេ ប៉ុន្តែតាមអ្វីដែលគេប៉ាន់ស្មាន ក្រុមហ៊ុន Audi កំពុងធ្វើការព្យាយាមអភិវឌ្ឍយ៉ាងខ្លាំងលើរថយន្ដ SQ9 ស៊េរីកំពូលរបស់ខ្លួន ដើម្បីត្រៀមប្រជែងជាមួយរថយន្ដប្រេនកំពូលៗដ៏ទៀតនៅលើពិភពលោក៕










