[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានបង្កើតម៉ាករថយន្តថ្មីនៅក្នុងប្រទេសចិន ដោយសហការជាមួយក្រុមហ៊ុន SAIC ដែលមានឈ្មោះថា “AUDI” នឹងផ្តោតលើរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ហើយម៉ូដែលទី ១ របស់ពួកគេ គឺជាម៉ូដែល AUDI E នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Shanghai Auto Show ដែលគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ ២០២៥ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Audi-SAIC ដែលមានការឌីស្សាញប្លែក ដោយផ្នែកខាងមុខរចនាជាមួយនឹងចង្កៀង LED រាងការ៉េធំ រួមបញ្ចូលជាមួយភ្លើងបំភ្លឺពេលថ្ងៃ និងភ្លើងស៊ីញូ ព្រមទាំងថាសកង់ស្ព័រឌីស្សាញបែប Unique ផងដែរ ។

AUDI E ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៦៤ សេះ ផ្គួបជាមួយអាគុយទមហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕













Alfa Romeo ត្រូវបានគេប្រទះឃើញនៅភាគខាងជើងប្រទេសស៊ុយអែត នៅចុងបញ្ចប់នៃការធ្វើតេស្តជាមួយអាកាសធាតុត្រជាក់។ រូបភាពល្លេចធ្លាយទាំងនេះបានលេចឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Romeo លោក Santo Ficili បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់រថយន្ដ Stelvio ក្នុងឆ្នាំ ២០២៥ មុនពេលចេញលក់នៅឆ្នាំ ២០២៦។
រថយន្ត Stelvio ជំនាន់ចុងក្រោយនេះនឹងក្លាយជារថយន្តដំបូងគេនៅអឺរ៉ុប ដែលប្រើប្រាស់គ្រោងឆ្អឹង STLA Stellantis ហើយបច្ចុប្បន្នគ្រោងឆ្អឹងបានបំពាក់នៅលើរថយន្ដ Dodge Charger, Jeep Wagoneer S និង Jeep Recon ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ។ ទោះបីជាយ៉ាងក៏រថយន្ដ Stelvio នៅតែរក្សាភាពស្ព័ររបស់ខ្លួន ដោយធានាថារថយន្ត SUV នេះមិនភ្លេចឫសគល់រថយន្ដបែប performance។
គិតមកទល់ពេលនេះយើងមិនទាន់មានព័ត៌មានលម្អិតទាំងអស់នៅឡើយទេ ប៉ុន្តែអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alfa Romeo លោក Jean-Philippe Imparato ធ្លាប់បានបង្ហើបថារថយន្ដ Stelvio Quadrifoglio អាចបង្កើតកម្លាំងរហូតដល់ ៩៨៦សេះ ជាមួយជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ។ យ៉ាងណាមិញក៏មានការប៉ាន់ស្មានអំពី Alfa Romeo អាចននឹងប្រើម៉ាស៊ីន inline-six twin-turbo ថ្មីរបស់ Charger សម្រាប់កំណែដែលប្រើប្រាស់សាំងផងដែរ។
















រថយន្ដអគ្គិសនីទី២ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ត BYD Atto 2 ។ រថយន្ដនេះប្រើប្រាស់អាគុយទំហំ ៤៥.១ kWh សាកថ្មមួយពេញ អាចបើកបរបានចម្ងាយ៤០១គីឡូម៉ែត្រ ។ រថយន្ដនេះត្រូវបានផលិតឡើងដោយឈរនៅប្រព័ន្ធសាកស៊ី e-Platfrom ៣.០ រថយន្ដនេះមានបណ្តោយ ប្រវែង ៤៣១០មម ទទឹង ១៨៣០មម កំពស់ ១៦៧៥មម និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង ២៦២០មម។ បច្ចុប្បន្នរថយន្ដនេះកំពុងដាក់លក់ក្នុងតម្លៃ ២២ ៣០០ដុល្លារ ជាមួយការធានារយៈពេល ៨ឆ្នាំ និង ១៦ម៉ឺនគីឡូម៉ែត្រ។
រថយន្ដអគ្គិសនីទី៣ តម្លៃក្រោម៣ម៉ឺនដុល្លារគឺរថយន្ត Baojun YEP Plus។ រថយន្ដនេះប្រើប្រាស់អាគុយទំហំ ៤១.៩ kWh សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ៤០១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC។ រថយន្ដនេះ មានបណ្តោយប្រវែង ៤០០០មម ទទឹង ១៧៦០មម កំពស់ ១៧៣០mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ ២៥៦០មម។ Baojun YEP Plus កំពុងដាក់លក់ក្នុងតម្លៃត្រឹមតែ ២៦ ៩០០ដុល្លារ។ក៏មានធានារយៈពេល ៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ លើថ្ម និងម៉ូទ័រពីក្រុមហ៊ុនផងដែរ។





រថយន្ត Mercedes-AMG GT 63 PRO 4MATIC Plus ដំណើរដោយម៉ាស៊ីន ៤.០ turbocharged ៨សុីឡាំង អាចផលិតកម្លាំងបាន ៦០៣សេះ ផលិតកម្លាំងបង្វិល ៨៤៩ញ៉ូតុនម៉ែត្រ ដំណើរការដោយប៉ុង២ អបជាមួយប្រអប់លេខអូតូ ៩វគ្គ។
រថយន្ត AMG GT 63 Pro 4Matic Plus ក៏មានប្រព័ន្ធ All-wheel-drive (AWD) ដែលអាចធ្វើឲ្យអ្នកបើកបរ អាចគ្រប់គ្រងការបែងចែកថាមពល សាកសមជាមួយលក្ខខណ្ឌក្នុងការប្រណាំងនិងប្រើប្រាស់ប្រចាំថ្ងៃ។
មិនទាន់អស់ទេរថយន្ត AMG GT 63 Pro 4Matic Plus ក៏បានបំពាក់មកជាមួយប្រព័ន្ធហ្វ្រាំង AMG High Performance Carbon Composite Braking ស្តង់ដារ ដោយមានបន្ទះគ្របហ្វ្រាំងនិងក្រោមស្លាកលេខ អបជាមួយការរចនាផ្នែកខាងក្រោមកាន់តែពិសេស ដែលជំរុញឲ្យមានលំហូរខ្យល់ល្អ ដើម្បីធ្វើឲ្យហ្វ្រាំងត្រជាក់។









