ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីសុទ្ធ Lexus RZ ស៊េថ្មីចុងក្រោយ សាកថ្មម្តងជិះបានជិត ៦០០ គីឡូម៉ែត្រ ទទួលបានការអាប់ដេតបន្ថែម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារសកលក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ។

Lexus RZ ផ្តល់នៅជម្រើសចំនួន ៣ម៉ូដែលរួមមាន RZ 350e, RZ 550e និង F Sport ទាំងអស់នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ដល់ ៥៧៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨០៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៦៣៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ រូបរាងខាងក្រៅរបស់ Lexus RZ ថ្មីនេះ គឺស្ទើរតែមិនផ្លាស់ប្តូរពីកំណែបច្ចុប្បន្ននោះទេ ដោយក្រុមហ៊ុនបន្ថែមតែជម្រើសពណ៌ថ្មី និងថាសកង់ឌីស្សាញថ្មីទំហំចាប់ពី ១៨ អ៉ីញ​ និង ២១ អ៉ីញ ។

ផ្នែកខាងក្នុង ក៏មិនមានការផ្លាស់ប្តូរអ្វីដែរ បើប្រៀបធៀបទៅនឹងជំនាន់បច្ចុប្បន្ន។ សម្រាប់​ប្រភេទ F SPORT ត្រូវបាន​បំពាក់​ដោយ​ចង្កូត​បែប​ប្រណាំង, ដំបូលបែប Panoramic Sunroof បើក-បិទដោយអូតូជាដើម ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Steer-by-Wire electronic steering system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនចិន និងអាល្លឺម៉ង តែ VW គ្រោងនឹងផលិតឡាន EV ថ្មីខ្លួន នៅប្រទេសមួយនេះ?

[បរទេស] Volkswagen បានប្រកាសជាផ្លូវការថា ពួកគេកំពុងរៀបចំផលិតរថយន្តអគ្គិសនីថ្មីមួយម៉ូឌែលមានឈ្មោះថា Volkswagen ID.Every1 ដែលជារថយន្តប្រភេទ SUV ខ្នាតតូច ដែលមានតម្លៃសមរម្យ ដោយសង្ឃឹមថានឹងជាក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត BYD Seagull នៅក្នុងទីផ្សារតំបន់អឺរ៉ុប។

ក្នុងនោះ រថយន្តនេះ នឹងត្រូវបានផលិតនៅរោងចក្រ Autoeuropa ទីក្រុង Setúbal ប្រទេសព័រទុយហ្គាល់ ហើយគ្រោងនឹងដាក់លក់ជាផ្លូវនៅក្នុងឆ្នាំ ២០២៧ ជាមួយតម្លៃលក់ខ្ទង់ ២០ ០០០ ដុល្លារ។

VW ID.Every1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៩៥ សេះ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ២៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ និងឃ្យូត ជាមួយនឹងការរចនាដោយបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញសុីមេទ្រីគ្នា ព្រមទាំងថាសប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភាពធំទូលាយសម្រាប់អ្នកដំណើរចំនួន ៤នាក់ ដែលត្រូវបានឌីស្សាញបែប minimalistic ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមជាមួយកុងទ័រឌីជីថល។ ខណៈព័ត៌មានលម្អិតផេ្សងទៀត ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ប្រកាសដាក់លក់ Xpander HEV Play នៅថៃ តម្លៃជិត ៣មុឺនដុល្លារ

ក្រុមហ៊ុន Mitsubishi បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Mitsubish Xpander HEV Play ស៊េរីថ្មី ប្រភេទ Minivan កៅអី ៣ជួរ នៅក្នុងប្រទេសថៃ ដែលមានការរចនារូបរាងបែបស្ព័រ ជាមួយតម្លៃលក់ប្រហែល ២៩ ០០០ ដុល្លារ។

Xpander HEV Play ប្រើប្រាស់នូវម៉ាស៊ីន ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ១១៤ សេះ ភ្ជាប់ដោយប្រអប់លេខ eCVT និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបាន​រចនា​ឡើង​វិញ​ជាមួយ​នឹង​កាងទំហំ​ធំ​ជាង​មុន ប៉ាណាពណ៌ខ្មៅ និងការរចនា Dynamic Shield នៅផ្នែកខាងមុខ រួមជាមួយចង្កៀងមុខ LED បំពងសុីមាំងពណ៌ខ្មៅ spoiler ទំហំធំ និងចង្កៀងក្រោយថ្មីដែលធ្វើឲរថយន្តមួយនេះកាន់តែមានរូបរាងអំណាច។ ខណៈផ្នែកខាងក្នុងវិញ ទទួលបានការរចនាដូចគ្នានឹង Xpander HEV ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកម្លាំង ២ពាន់សេះ ដំបូងរបស់ Lamborghini នឹងមិនបញ្ចេញក្នុងឆ្នាំនេះនោះឡើយ

ក្រុមហ៊ុន Lamborghini ត្រូវបានគេរាយការណ៍ថា នឹងមិនបញ្ចេញនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងឆ្នាំនេះនោះឡើយ ពោលគឺក្រុមហ៊ុនមួយនេះនឹងធ្វើការពន្យាពេលក្នុងការចេញរថយន្តអគ្គិសនីដំបូងរបស់ពួកគេដល់ឆ្នាំ២០៣០ ដើម្បីចំណាយពេលក្នុងការអភិវឌ្ឍបន្ថែមដើម្បីឲសមត្ថភាពរបស់រថយន្តអគ្គិសនីមួយនេះមានកម្លាំងខ្លាំងដូចគ្នានឹងរថយន្តដែលប្រើប្រាស់នូវម៉ាសុីនចំហេះក្នុងដែរ។

ក្នុងនោះ រថយន្តនេះ ត្រូវបានអះអាងថានឹងមានកម្លាំងដល់ ២ពាន់សេះ ដូចគ្នានឹងរថយន្ត Pininfarina Battista និង Rimac Nevera ប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មី ដែលចែករំលែកជាមួយ Porsche, Audi និង Bentley ។

លើសពីនេះ បច្ចេកវិទ្យាថ្មីនេះក៏នឹងគាំទ្រនូវប្រព័ន្ធសាកថាមពល ៩៨០ វ៉ុល ផងដែរ ដែលនឹងអនុញ្ញាតឱ្យសាកថ្មបានលឿន និងធ្វើដំណើរបានកាន់តែឆ្ងាយ។ គួរឲដឹងថា ប្រសិនបើការផលិតរថយន្ត EV នេះ បានជោគជ័យនោះ វានឹងអាចក្លាយជារថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំងបំផុតពី Lamborghini ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ4x ស៊េរីថ្មីចុងក្រោយ អាប់ដេតថ្មី ជិះបានឆ្ងាយជាងមុន គឺជិត ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបច្ចុប្បន្នភាពទៅលើរថយន្តអគ្គិសនីសុទ្ធម៉ូដែល bZ4X សម្រាប់ស៊េរីឆ្នាំ ២០២៦ គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារតំបន់អឺរ៉ុបក្នុងរដូវក្តៅ ឆ្នាំ ២០២៥ ខណៈតម្លៃលក់ មិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់ការផ្លាស់ប្តូរដ៏សំខាន់បំផុតគឺកញ្ចប់អាគុយថ្មី ចំពោះ bZ4X គឺជាកញ្ចប់ថ្មីចំនួន ២

  • អាគុយទំហំ ៥៧,៧គីឡូំវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រ ប្រើម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ១៦៥ សេះ ។
  • អាគុយទំហំ ៧៣,១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៧៣ គីឡូម៉ែត្រ ប្រើម៉ូទ៏រអគ្គីសនីចំនួន ២ មានកម្លាំង ២២១ សេះ ដល់ ៣៣៨ សេះ ។ ម៉ូដែលទាំង ២ នេះ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានប៉ាណាថ្មីរាងស្លីមជាងមុន ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័តប្រវត្តិ ខណៈផ្នែកខាងក្នុង ការអាប់ដេតសំខាន់ៗរួមមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញគំរូឡានអគ្គិសនី EV ខ្នាតតូច សម្រាប់ប្រើប្រាស់ក្នុងទីក្រុង តម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ FT-Me Concept ដែលត្រូវបានរចនាឡើងសម្រាប់ផ្តោតលើអ្នករស់នៅក្នុងទីក្រុង គ្រោងនឹងចូលផលិតកម្មឆាប់ៗនេះ ជាមួយតម្លៃរំពឹងថាខ្ទង់ ១០ ៩០០ ដុល្លារ នៅប្រទេសជប៉ុន ។

គំរូរថយន្តនេះ មានទំហំតូចជាមួយប្រវែងតួខ្លួនសរុប ២,៥ម៉ែត្រ និងទំងន់ស្រាល ដែលប្រើប្រាស់ថាមពលតិចជាងបីដងក្នុងមួយគីឡូម៉ែត្រ បើប្រៀបធៀបទៅនឹង EV ធម្មតាដែលមានថ្មដែលមានសមត្ថភាពខ្ពស់។ លើសពីនេះ FT-Me មានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដែលអាចបន្ថែមចម្ងាយរហូតដល់ ៣០ គីឡូម៉ែត្រនៅថ្ងៃដែលមានពន្លឺថ្ងៃ។

ចំណែកនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកៅអីចំនួន ២ ខណៈផ្នែកអ្នកដំណើរអាចដកចេញបាន ដៃចង្កូតឌីស្សាញបែបជាជ្រុង ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលជាដើម។

ទាក់ទងនឹងផ្នែកថាមពលម៉ាស៊ីន មិនមានព័ត៌មានជាក់លាក់បង្ហាញនៅឡើយទេ ប៉ុន្តែរថយន្តនេះមាន top-speed ៤៥គីឡូម៉ែត្រ/ម៉ោង ដែលអនុញ្ញាតឲ្យក្មេត្រឹម ១៤ឆ្នាំ អាចបើកបរបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញឡាន PHEV ថ្មី រត់បាន ២៨០គ.ម ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lynk & Co 900 ប្រភេទ SUV PHEV ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅក្នុងខែនេះ ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo មានប្រវែងតួខ្លួនសរុប ៥ ២៤០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៨១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៦០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧១១ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
  • ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤វិនាទី ប៉ុណ្ណោះ។

ក្នុងនោះ រថយន្តនេះ ប្រើប្រាស់នូវកញ្ជប់អាគុយ LFP ទំហំ ៥២,៣៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ៤៤៣គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាស្រដៀងនឹង Range Rover ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២០ ដល់ ២២ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ Polar Night Black, Cloudy Grey, Morning Dawn Blue, Dawn White និង Sunlight Silver ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ចំនួន ២ ដំណើរការដោយប្រព័ន្ធបន្ទះឈីប Nvidia Drive Thor System និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ កៅអី​ជួរ​ទី ២ ​នៃ​រថយន្ត​ទំនើប​នេះគឺ​អាច​បត់​បាន ១៨០ ដឺក្រេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid ទទួលបានការអាប់ដេតបន្ថែម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម សម្រាប់នៅទីផ្សារតំបន់អឺរ៉ុប និងគ្រោងនឹងចេញលក់នៅខែមសា ឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញទេ ។

សម្រាប់ផ្នែកម៉ាស៊ីនរបស់ Toyota Corolla ថ្មីនេះ ក្រុមហ៊ុនក៏មិនទាន់បង្ហាញដូចគ្នា ប៉ុន្តែភាគរយខ្ពស់ អាចទទួលបានម៉ាស៊ីនកូនកាត់ Hybrid ចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ចុងក្រោយជាស្តង់ដារផងដែរ ។

Toyota Corolla ស៊េរីថ្មីចុងក្រោយនៅអឺរ៉ុបទទួលបានការផ្លាស់ប្តូរ រួមទាំងលក្ខណៈពិសេសថ្មីដូចជាពណ៌ក្រហម (Metal Oxide) ក៏ដូចជាដំបូលពណ៌ខ្មៅរលោង។ ការអាប់ដេតផ្សេងទៀតរួមមាន ថាសកង់ស្ព័រថ្មីទំហំ ១៧អ៉ីញ ក៏ដូចជាដៃចង្កូត និងប្រអប់លេខស្រដៀងទៅនឹង Toyota C-HR ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ដាក់លក់ភីកអាប់ 1500 RHO Edition ផលិតតែ​ ២៥០ គ្រឿង ប៉ុណ្ណោះ តម្លៃជិត ៩មុឺនដុល្លារ

ក្រុមហ៊ុន Mopar ដែលជាក្រុមហ៊ុនរបស់ Stellantis បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Mopar ’25 Ram 1500 RHO Edition ដែលជាជម្រើសពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានការរចនាខាងក្រៅពណ៌ Black Crystal Pearl Coat ជាមួយនឹងថាសកង់ទំហំ ១៨ អ៊ីញ សំបកកង់ទំហំ ៣៥ អ៊ីញ និងគ្រឿងតុបតែងជាច្រើនទៀតផងដែរ។

សម្រាប់នៅផ្នែកខាងក្នុងវិញ Mopar ’25 Ram 1500 RHO Edition ទទួលបាននូវកៅអីស្បែកដែលមានមុខងារកម្តៅ ខ្យល់ចេញចូល និងឡូហ្គូល រួមជាមួយនឹងអេក្រង់ទំហំ ១៤,៥ អ៊ីញ និង ១០,២៥ អ៊ីញ ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។

ទាក់ទងនឹងផ្នែកកម្លាំងម៉ាសុីន រថយន្តនេះ ប្រើប្រាស់នូវម៉ាស៊ីន twin-turbo ចំណុះ ៣,០ លីត្រ ៦សុីឡាំង ផលិតកម្លាំងបាន ៥៤០ សេះ និងកម្លាំងរមួល ៧០៦ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៦វិនាទី និង Top-speed ១៩០គ.ម/ម៉ោង។

គួរបញ្ជាក់ថា រថយន្តនេះ មានការផលិតត្រឹមតែ ២៥០ គ្រឿង ប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៨៨ ៧៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ជំនាន់ថ្មីរបស់ GWM មួយម៉ូដែលនេះ អត់សាំងក៏អាចរត់បានជិត ១៣០គីឡូម៉ែត្រដែរ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval Xiaolong Max ជំនាន់ទី ២ ប្រភេទ SUV នៅប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញទេ ។

GWM Haval Xiaolong Max  ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន GWM អាចផលិតកម្លាំងបាន ១៥៤ សេះ។
  • Plug-in hybrid ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៦ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅប្រើចង្កៀងមុខមានអំពូល LED ចំនួន ៧២គ្រាប់ និងចង្កៀងក្រោយមានអំពូល LED ៣៣២ គ្រាប់ និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាកៅអីស្បែកមុខងារខ្យល់ត្រជាក់-កំដៅ កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Cofee Pilot Plus system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+