ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញឡាន EV ថ្មី សាកម្តងរត់បាន ៦០០គ.ម

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Toyota C-HR+ ដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ហើយគ្រោងប្រកាសចេញលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦ ខណៈតម្លៃមិនទាន់បង្ហាញចេញនៅឡើយទេ។

ចំពោះ Toyota C-HR+ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA 2.0 មានប្រវែងគម្លាតកង់ ២ ៧៥០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ១៦៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៨,៦ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៧,៤ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៣៣៩ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៥,២ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ និងខាងក្នុង មានរចនារូបរាងស្រដៀងគ្នាទៅនឹង C-HR និង bZ4X ខណៈព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ៧កៅអី របស់ VW ផលិតជាមួយ SAIC បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃជិត ៤ម៉ឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-Volkswagen បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Volkswagen Teramont Pro ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៣៧ ៥០០ ដុល្លរ ដល់ ៤៤ ៥០០ ដុល្លារ ។

Volkswagen Teramont Pro ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៥៨ ម.ម ទទឹង ១ ៩៩១ កំពស់ ១ ៧៨៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម ។ សម្រាប់ការឌីស្សាញមានរន្ធខ្យល់ និងប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ LED និងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto ព្រមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Pilot ជំនាន់ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM Tank300 Hi4-T ប្រភេទ off-road SUV ប្រើ PHEV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Tank 300 Hi4-T ប្រភេទ off-road SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៤០៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged, ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ Turbocharged និងម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំ​ណុះ ២,០ លីត្រ និងអាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ គីឡូម៉ែត្រ គ្រប់ម៉ូដែលទាំងអស់ ប្រើប្រអប់លេខអូតូ ៩វគ្គ ។

សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែននិងអំណាច ចង្កៀងមុខ-ក្រោយ LED , ឈ្នាន់ជើងជំហៀង ព្រមទាំងថាសកង់ទំហំ ១៨អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ  និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV4 បើកទទួលការបញ្ជាទិញនៅប្រទេសកំណើតជាផ្លូវការ ឯតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Kia EV4 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ២៨ ៧៣៨ ដុល្លារ ដល់ ៣៤ ៩៩៥ ដុល្លារ ។

Kia EV4 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ ផ្តល់ជូនជម្រើសអាគុយចំនួន ២ ប្រភេទ អាគុយទំហំ ៥៨,៣ ដល់ ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ ដល់ ៥៣៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០ នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Opposites United design concept មានលក្ខណៈបែបស្ព័រ ព្រមទាំងផ្តោតលើការឌីស្សាញ aerodynamic ដោយផ្នែកខាងមុខឲ្យឈ្មោះថា Tiger face មានប៉ាណាមុខបិទជិត អបសងខាងចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ទំហំ ១៧-១៩ អ៉ីញ និងចង្កៀងក្រោយ LED បញ្ឈរផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ព្រមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធអាប់ដេត OTA និងប្រព័ន្ធ Digital Key 2.0 system ដែលអាចភ្ជាប់ជាមួយនាឡិកាដៃ Apple Watch បានទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តែមួយម៉ោងប៉ុណ្ណោះ! ឡានអគ្គិសនី Leapmotor B10 ទទួលបានការបញ្ជាទិញចំនួន ១៥ ០០០គ្រឿង

ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីចុងក្រោយរបស់ពួកគេគឺ Leapmotor B10 បានទទួលបានការបញ្ជាទិញដល់ចំនួន ១៥ ០១០គ្រឿង ក្នុងរយៈពេលត្រឹមតែ ១ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ១២០ ដុល្លារ ដល់ ១៩ ២៥០ ដុល្លារ។

Leapmotor B10 ផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 modular architecture មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ១៧៧ និង ២១៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ​ ៥៦,២ និង ៦៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ និង ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Leapmotor B10 មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូល។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic ដោយប្រើប្រាស់នូវអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ បាសសម្លេងចំនួន ១២ទីតាំង និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr កំពុងធ្វើតេស្តឡាន SUV ប្រភេទ flagship លំដាប់ខ្ពស់របស់ខ្លួន ឯតម្លៃអាចនឹងខ្ទង់ ១៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 9X Grand ប្រភេទ flagship SUV ដែលបច្ចុប្បន្នស្ថិតក្នុងការបើកបរតេស្តសាកល្បង មុនពេលដាក់បង្ហាញខ្លួនជាផ្លូវការ ។

Zeekr 9X Grand គឺជារថយន្តប្រភេទ SUV មានតួខ្លួនវែងដល់ទៅ ៥,២ ម៉ែត្រ ជាមួយរូបរាងបែបជ្រុង ប្រើប្រាស់ប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូលខាងមុខ ហើយ​មាន​ការ​រចនា​ប៉ាណាមុខ​ស្រដៀង​នឹង​រថយន្ត Zeekr 009 ប្រភេទ minivan។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Zeekr 9X Grand បំពាក់ម៉ាស៊ីនកូនកាត់ Hybrid ខណៈជម្រើសប្រើអគ្គិសនីសុទ្ធ BEV ក៏ដូចជា PHEV និង EREV នឹងមានជាជម្រើសបន្ទាប់ ។

គួរឲ្យដឹងថា Zeekr 9X Grand ប្រភេទ flagship SUV គ្រោងនឹងដាក់លក់ជាផ្លួវការនៅឆមាសទី៣ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងថា ១៤០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការនាំចេញរថយន្តពីប្រទេសចិនក្នុងខែកុម្ភៈរបស់ Tesla ធ្លាក់ចុះ ៨៧ភាគរយ

ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងទាំងក្នុងការលក់ក្នុងប្រទេសចិន និងការនាំចេញ។ ចំពោះការនាំចេញរថយន្តរបស់ Tesla ក្នុងខែកុម្ភៈ មានចំនួនត្រឹមតែ ៣ ៩១១ គ្រឿង ប៉ុណ្ណោះ ធ្លាក់ចុះ ៨៧ភាគរយ បើប្រៀបធៀបនឹងខែកុម្ភៈឆ្នាំមុន និងធ្លាក់ចុះ ៨៦,៨ ពីខែមករា ឆ្នាំ២០២៥ ។ ខណៈនេះជាចំនួននាំចេញទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២។

ចំណែកការលក់ក្នុងប្រទេសចិនវិញ មានចំនួន ២៦ ៧៧៧ គ្រឿង ធ្លាក់ចុះ ១១,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ២០,៦ ពីខែមករា។ ប៉ុន្តែបើគិតការលក់សរុប (ទាំងក្នុងស្រុក និងនាំចេញ) ក្នុងខែកុម្ភៈ Tesla បានលក់រថយន្តសរុប ៣០ ៦៨៨ គ្រឿង ធ្លាក់ចុះ ៤៩,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និង ៥១,៥ភាគរយ ពីខែមករា។

គួរឲដឹងថា ការលក់រថយន្តម៉ូដែល Y របស់ Tesla ក្នុងខែកុម្ភៈ បានធ្លាក់ចុះ ៧៧,៨ភាគរយ ចំណែកម៉ូដែល 3 ធ្លាក់ចុះ ៦ភាគរយ។ ខណៈការលក់សរុបក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំ២០២៥ (មករា និងកុម្ភៈ) គិតទាំងការលក់ក្នុងស្រុក និងនាំការចេញមានចំនួន ៩៣ ៩២៦ គ្រឿង ធ្លាក់ចុះ ២៨,៧ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ប្រកាសចេញ MPV ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បាន ៨២៥គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Geely Galaxy LEVC L380 ប្រភេទ MPV អគ្គិសនីសុទ្ធ ៦កៅអី ជាមួយតម្លៃលក់ទាបជាងមុនចំនួន ១០ ៩៣៥  ដុល្លារ ពោលគឺចាប់ពី ៤១ ៤៥៥ ដុល្លារ ដល់ ៨២ ៩២៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កម្ពស់ ១ ៩៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ និង ៨២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលត្រឹម ៣០ នាទី ប៉ុណ្ណោះ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបចំនួន ៥៣៦ និង ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១១៦ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ និង ៨០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលត្រឹម ៣០ នាទី ប៉ុណ្ណោះ។

សម្រាប់ផ្នែកខាងក្រៅ ​ត្រូវបានបំផុសគំនិតរចនាចេញពី​យន្តហោះ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវទ្វាររូតចំហៀងប្រភេទអគ្គិសនី និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ ក៏ដូ​ចជាអេក្រង់ HUD ទំហំ ១៩,៨ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ និង ៥,៩៨ អ៊ីញ នៅផ្នែកខាងក្រោយ ដំបូល panoramic sunroof បាស Yamaha ចំនួន ១៤ទីតាំង កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ឆ្លាតវៃជាច្រើនមុខងារ។ លើសពីនេះ ក៏អាចផ្ទុកទម្ងន់បានដល់ ១ ១០០គីឡូក្រាម ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសថា នឹងបញ្ឈប់ការផលិតរថយន្តមួយម៉ូដែលទៀតនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ក្រុមហ៊ុនឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្ត Ford Focus នៅទីផ្សាប្រទេសអាល្លឺម៉ង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល ២៧ឆ្នាំមក។

រថយន្ត Ford Focus ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុបក្នុងឆ្នាំ ១៩៩៨ ហើយម៉ូដែលនេះ លក់បានចំនួនសរុបដល់ទៅ ១២ លានគ្រឿងនៅទូទាំងពិភពលោកវ សំខាន់សម្រាប់ក្រុមហ៊ុន Ford នៅអឺរ៉ុប ខណៈមូលហេតុនៃការបញ្ឈប់ការផលិត ក្រុមហ៊ុនមិនបានបង្ហាញនោះទេ ។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការបញ្ឈប់ការផលិតរថយន្ត Focus នៅអឺរ៉ុបឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដែលក្រុមហ៊ុន Ford បានអនុវត្តជាយូរមកហើយនៅសហរដ្ឋអាមេរិក ដោយរថយន្ត Fiesta, Focus, Fusion និង Taurus ទាំងអស់ត្រូវបានបញ្ឈប់នៅអាមេរិកខាងជើងជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Ford លក់រថយន្តបានចំនួនសរុប ៤២៦ ៣០៧  គ្រឿងនៅអឺរ៉ុប ធ្លាក់ចុះចំនួន ១៧% ពីឆ្នាំ ២០២៣ ជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ មានការផ្លាស់ប្តូរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal ឈ្នះពានរង្វាន់រថយន្ត EV ប្រចាំឆ្នាំនៅប្រទេសជប៉ុន

ក្រុមហ៊ុន BYD បានប្រកាសថា រថយន្ត Seal EV របស់ពួកគេបានឈ្នះពានរង្វាន់ “Japan Annual EV Awards” នៅប្រទេសជប៉ុន ជាលើកទី ៣ ។ នេះជាពានរង្វាន់លើកទី ២ ជាប់គ្នារបស់ BYD បន្ទាប់ពីការឈ្នះរបស់រថយន្ត Dolphin EV នៅឆ្នាំមុន។ ក្នុងនោះ រថយន្តដែលបានចូលរួមក្នុងការប្រកួតនេះរួមមាន Honda N-VAN e: និង Hyundai IONIQ 5 N ។

ក្រៅពីនេះ BYD Seal EV ក៏បានឈ្នះពានរង្វាន់ “Top 10 Cars” សម្រាប់រថយន្តជប៉ុនប្រចាំឆ្នាំ ២០២៤-២០២៥ ផងដែរ ដែលផ្តល់ដោយគណៈកម្មាធិការជ្រើសរើសរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុនគឺ EVsmart ។

គួរឲដឹងថា រថយន្តអគ្គិសនី BYD Seal EV ត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ មានទាំងជម្រើសប៉ុង ១ និង ២ ។

ជាមួយគ្នានេះ លោក Liu Xueliang ដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្ត BYD Asia Pacific Automotive និងប្រធាន BYD Japan បានប្រកាសថា ពួកគេគ្រោងនឹងដាក់លក់រថយន្ត Plug-in Hybrid ដំបូងនៅប្រទេសជប៉ុននៅក្នុងឆ្នាំ ២០២៥ នេះ ហើយនឹងបន្តចេញលក់រថយន្តថ្មីៗជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+