ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញរថយន្ត Deepal S07 និង L07 ថ្មី ជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់

ក្រុមហ៊ុន Changan បានដាក់បង្ហាញចេញនូវរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនចំនួន ២ ម៉ូឌែល រួមមាន Deepal S07 និង Deepal L07 ផ្តល់ជូនទាំងជម្រើស ៦ និង ៧ កៅអី និងជម្រើស EV និង EREV មានតម្លៃចន្លោះពី ២៣ ៣០០ ដុល្លារ ដល់ ២៧ ២០០ ដុល្លារ សម្រាប់ម៉ូឌែល Deepal S07 និង ២០ ៨០០ ដុល្លារ ដល់ ២៣ ៥០០ ដុល្លារ សម្រាប់ម៉ូឌែល Deepal L07 ។

រថយន្តទាំង ២ម៉ូឌែលនេះ មានប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Huawei Qiankun ADS និង Deepal AD Pro។ ចំពោះប្រព័ន្ធ Deepal AD Pro ប្រើប្រាស់នូវកាមេរ៉ា HD ទំហំ 8MP ចំនួន ១ និងកាមេរ៉ាចំនួន ៤ ជុំវិញរថយន្តប្រព័ន្ធរ៉ាដាឆ្លាតវៃ five millimeter-wave radars និងរ៉ាដា ultrasonic ចំនួន ១២ ចំនុច ដើម្បីផ្តល់នូវការព្រមានពីការប៉ះទង្គិចមុខ និងខាងក្រោយ ការព្រមានពីការចាកចេញពីគន្លងផ្លូវ និងការជួយរក្សាគន្លងផ្លូវបានយ៉ាងសុវត្ថិភាព។ បន្ថែមពីនេះ ប្រព័ន្ធនេះក៏មានមុខងារស្វ័យប្រវត្តិដូចជា blind spot monitoring និងហ្វ្រាំងស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Changan ក៏កំពុងអភិវឌ្ឍមុខងារ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៥ ផងដែរ ដើម្បីប្រកួតប្រជែងជាមួយទីផ្សារនាពេលបច្ចុប្បន្ននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV ប្រើអគ្គិសនីសុទ្ធដំបូង របស់ GAC និង Huawei អាចមានតម្លៃខ្ទង់ ៤មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីនេះ រថយន្តម៉ូដែលទី ១ របស់ក្រុមហ៊ុន GAC និង Huawei រួមគ្នាផលិតនៅក្នុងគម្រោង GH project ជាប្រភេទ MPV ហើយប្រហែលមានឈ្មោះថា Xiangwang ដែលអាចនឹងមានតម្លៃខ្ទង់ ៤១ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

គួរឲ្យដឹងថា គម្រោង GH project របស់ក្រុមហ៊ុន GAC និង Huawei បានចាប់ផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីបង្កើតម៉ាករថយន្តថាមពលឆ្លាតវៃកម្រិតខ្ពស់ (NEV) បន្ថែមលើ Trumpchi, Aion និង Hyptec ដែលមានតម្លៃរហូតដល់ទៅ ២០៥,២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតម៉ាករថយន្តថ្មីមួយបន្ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំង២ ក៏គ្រោងនឹងដាក់បង្ហាញចេញរថយន្តស៊េរីទំនើបចំនួន ៣ ម៉ូដែលបន្ថែមនៅក្នុងឆ្នាំ ២០២៥ រួមទាំងរថយន្តប្រភេទ MPV, SUV និងប្រភេទ sedan ដោយម៉ូដែលថ្មីទាំងនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Harmony cockpit និង Qiankun ADS 3.0 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr បញ្ចេញបច្ចេកវិទ្យាថ្មី អាចសាកថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ នាទីប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr បានបង្កើតឯតទគ្គកម្មពិភពលោកជាមួយនឹងរថយន្ត Zeekr 7X ថ្មីរបស់ខ្លួន ដោយសម្រេចបាននូវការសាកថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ នាទី ៤៥ វិនាទី ប៉ុណ្ណោះ ពោលគឺអាចសាកបានលឿនជាងរថយន្ត EV ភាគច្រើននាពេលបច្ចុប្បន្ននេះ។

ក្នុងនោះ បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Zeekr ដែលប្រើប្រាស់នៅលើរថយន្ត Zeekr 7X គឺ 800-volt ‘Golden Battery’ System ។ គួរបញ្ជាក់ថា បច្ចេកវិទ្យានេះ អាចសាកលឿនបានក្នុងរយៈពេល ៩នាទី បានតែថ្មចាប់ពី ១០ ទៅ ៨០ ភាគរយ ប៉ុណ្ណោះ។ ប្រសិនបើថ្មអស់ដល់ ០ ភាគរយ និងលើស ៨០ ភាគរយ នោះការចំណាយពេលបញ្ចូលថាមពលនឹងកើនឡើងដល់ ១៩ នាទី ព្រោះដើម្បីជៀសវាងការបញ្ចូលថ្មលើស ការឡើងកំដៅ ការសឹករិចរិល និងដើម្បីរក្សាអាយុកាលរបស់ថ្ម។​

ជាមួយគ្នានេះ Zeekr ក៏គ្រោងនឹងពង្រីកបណ្តាញសាករបស់ខ្លួននៅប្រទេសអូស្ត្រាលី និងថៃ ផងដែរ ដើម្បីជួយដោះស្រាយបញ្ហាក្នុងការទទួលយករថយន្តអគ្គិសនីជាមួយនឹងបច្ចេកវិទ្យាសាកលឿនរបស់ពួកគេ ដើម្បីធ្វើឱ្យការសាកថ្មកាន់តែមានភាពងាយស្រួល និងលឿន ដូចការចាក់ប្រេងសាំងផ្ទាល់អញ្ជឹង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast គ្រោងប្រកាសចេញលក់ឡាន MPV អគ្គិសនីសុទ្ធថ្មី ក្នុងឆ្នាំ២០២៥ នេះ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត MPV ថ្មីដែលមានឈ្មោះថា VinFast Limo Green ដើម្បីចូលប្រកួតក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ហើយគ្រោងប្រកាសចេញលក់ក្នុងទីផ្សារក្នុងស្រុកផ្ទាល់នៅក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់បញ្ជាក់ថានឹងនាំចេញទៅទីផ្សារអន្តរជាតិក្នុងពេលណានោះទេ។

ក្នុងនោះ រថយន្តនេះ មានការរចនាផ្ដោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានទំហំប្រហែលជា Toyota Innova ពោលគឺមានប្រវែង ៤ ៧៣០ ម.ម និងទទឹង ១ ៨៧០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅមានការរចនាជាមួយចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយលាតពេញផ្នែខាងក្រោយ ដែលមានរូបរាងទាន់សម័យ។

ចំពោះរថយន្ត VinFast Limo Green នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ១ ជាមួយប្រព័ន្ធបើកបរប៉ុង ១ FWD ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីទំហំថ្ម និងកម្លាំងសេះនោះទេ ប៉ុន្តែអាចសាកបានពី ១០ ទៅ ៧០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បញ្ចេញឡានអគ្គិសនី EV ថ្មី ប្រភេទ off-road សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Volvo EX30 Cross Country ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសស៊ុយអែត ជាមួយតម្លៃលក់ចាប់ពី ៥៨ ៥៧២ ដុល្លារ ។

Volvo EX30 Cross Country បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៨ សេះ ផ្គួបជាមួយអាគុយទំហំ ៦៩ គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់ចម្ងាយបើកបរបាន ៤២៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្ត Cross Country គឺមានភាពហាប់ណែនជាងម៉ូដែលស្តង់ដារដែលផ្តោតទៅលើការបើកបរ Off-road ដោយបានភ្ជាប់មកជាមួយប៉ាណា និងកាងផ្នែកខាងមុខពណ៌ខ្មៅ ក៏ដូចជាប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED បន្ថែមនៅកាងដែក roof-rial លើដំបូល ព្រមទាំងថាសកង់ពណ៌ខ្មៅទំហំ ១៩ អ៉ីញស្រោបដោយសំបក់ក្រាស់ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Google built-in រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ប្រព័ន្ធជំនួយពេលចូលចត Park Pilot assistant ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Atto2 បង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅទីផ្សារតំបន់អឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ BYD Atto2 ស៊េរីថ្មីចុងក្រោយ ជាលើកដំបូងនៅទីផ្សារតំបន់អឺរ៉ុប ប៉ុន្តែមិនទាន់បង្ហាញតម្លៃលក់ផ្លូវការនៅឡើយទេ ។

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៧៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៥,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មនៅស្ថានីយ៍ល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ២៨នាទី ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធអាប់ដេត OTA, កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Lexus បើកបញ្ជាទិញម៉ូដែលនេះឡើងវិញ នៅទីផ្សារអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus ប្រចាំនៅទីផ្សារអូស្រ្តាលី បានធ្វើការទទួលបើកការបញ្ជាទិញឡើងវិញជាលើកដំបូងតាំងពីឆ្នាំ ២០២២ នៅរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី  ៩០ ៣៥០ ដុល្លារ ដល់ ១២៧ ៧០០ ដុល្លារ គ្រោងនឹងដាក់លក់ជាផ្លូវការក្នុងខែមេសា ឆ្នាំ ២០២៥ ។

Lexus RX ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយកម្រិតស៊ីប្រេង ១,៣ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

Lexus RX បានបំពាក់មកជាស្តង់ដារដូចជា ចង្កៀងមុខប្រភេទ bi-LED, ថាសកង់ស្ព័រ​ទំហំ ២១ អ៉ីញ​ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និង អេក្រង់កំសាន្ត touchscreen អាចប្រើមុខងារ Apple CarPlay/Android Auto ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ២១ ចំនិច ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់បែប Panoramic glass roof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញបច្ចេកវិទ្យាជំនួយការអ្នកបើកបកម្រិតខ្ពស់ថ្មី ភ្ជាប់ជាមួយប្រព័ន្ធ DeepSeek Ai

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ដំណើការជាផ្លូវការនៅបច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់ ADAS “God’s Eye” ថ្មី ដែលត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធ DeepSeek AI ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃកាលពីខែមុន ។

ក្នុងនោះ សម្រាប់បច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់ ADAS “God’s Eye” គ្រោងនឹងបំពាក់នៅរថយន្តចំនួនដល់ទៅ ២១ ម៉ូដែលដែលមានតម្លៃចាប់ពីក្រោម ១ម៉ឺនដុល្លារឡើងទៅ រួមទាំងម៉ូដែល Seagull EV ផងដែរ ។

ប្រព័ន្ធនេះ ត្រូវចែកចេញជា ៣កម្រិត រួមមាន God’s Eye A , God’s Eye B និង God’s Eye C ដែលភ្ជាប់មកជាមួយកាមេរ៉ា និងសេនស័រ ដែលអាចជំនួយដល់ប្រព័ន្ធ Navigation system រួមទាំងជំនួយដល់បច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដែលមានលក្ខណៈពិសេសលើសពីប្រព័ន្ធកម្រិតខ្ពស់របស់អឺរ៉ុបមួយចំនួន។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្តយក្សប្រទេសចិនមួយនេះ មានគោលបំណងធ្វើបដិវត្តទីផ្សារបច្ចេកវិទ្យាបើកបរដោយខ្លួនឯងដោយផ្តល់ជូនវាក្នុងតម្លៃទាបជាងដៃគូប្រកួតប្រជែង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បន្តធ្លាក់ចុះការលក់នៅទីផ្សារប្រទេសចិន ខណៈ BYD កើនឡើងជិត ៥០​ ភាគរយ

[បរទេស] ការលក់របស់ Tesla មិន​ត្រឹមតែធ្លាក់ចុះ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ទេ ឥឡូវនេះ​ ​ការលក់នៅក្នុងទីផ្សារប្រទេសចិន ក៏បាន​ធ្លាក់ចុះ​ផងដែរ ដោយការពីខែមករា ឆ្នាំ ២០២៥ បានធ្លាក់ចុះ ១១,៥% ខណៈដែលគូប្រជែងក្នុងស្រុកសំខាន់ៗដូចជា BYD លក់បានចំនួន ៣០០ ៥៣៨ គ្រឿង កើនឡើង ៤៩,១៦% ។

ក្នុងនោះ នៅក្នុងខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ លក់រថយន្តអគ្គិសនីសុទ្ធ EV បានចំនួនត្រឹមតែ ៦៣ ២៣៨ គ្រឿងនៅទីផ្សារប្រទេសចិន ដែលធ្លាក់ចុះពីចំនួន ៩៣ ៧៦៦ គ្រឿងនៅក្នុងខែធ្នូឆ្នាំ ២០២៤ នេះបើយោងតាមគេហទំព័រ CPCA ។

គួរឲ្យដឹងថា កត្តាដែលធ្វើឲ្យការលក់របស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ដោយសារថ្ងៃឈប់សម្រាកចូលឆ្នាំចិនមានរយៈពេលយូរ ពោលគឺចាប់ពីថ្ងៃទី ២៨ ខែមករា រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តួលេខនៃការលក់ខែមករា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng និង Changan ត្រៀមចាប់ដៃគ្នាបង្កើតក្រុមរថយន្តធំបំផុតក្នុងប្រទេសចិន

ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិនគឺ Dongfeng Motor Corporation និង Changan Motors ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ដោយអាចនឹងមានការសហការណ៏គ្នាក្នុងការបង្កើតក្រុមហ៊ុនរថយន្តធំបំផុតក្នុងប្រទេសចិន។

ជាមួយគ្នានេះ ប្រសិនបើ Dongfeng និង Changan រួមបញ្ចូលគ្នា នោះការលក់រថយន្តប្រចាំឆ្នាំរបស់ពួកគេអាចនឹងឈានដល់ចំនួន ៤,៥ លានគ្រឿង អាចប្រកួតប្រជែងនឹង BYD បាន ប៉ុន្តែការរួមបញ្ចូលនេះក៏អាចនឹងបង្កឲក្រុមហ៊ុនទាំងពីរជួបបញ្ហាផងដែរ ដោយសារតែ Dongfeng និង Changan មានរចនាសម្ព័ន្ធកម្មសិទ្ធិខុសៗគ្នា។

ទន្ទឹមនឹងនេះ ការរៀបចំឡើងវិញនេះ ក៏អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋចិនក្នុងការកាត់បន្ថយការប្រកួតប្រជែងផ្ទៃក្នុងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរួមបញ្ចូលគ្នាពេញលេញប្រហែលជាមិនកើតមាននោះទេ ប៉ុន្តែការសហការដូចជា R&D ខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារអន្តរជាតិអាចនឹងធ្វើទៅរួចព្រោះដើម្បីនាំឱ្យក្រុមហ៊ុនទាំងពីរមានការរីកចម្រើន។

ក្រឡេកមកឆ្នាំ ២០២៤ ក្រុមហ៊ុន Changan បានដាក់គោលដៅលក់រថយន្តចំនួន ២,៨ លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែលក់បានត្រឹមតែចំនួន ២,៦៨ លានគ្រឿង ប៉ុណ្ណោះ​ ខណៈក្នុងឆ្នាំ ២០២៥ នេះ ពួកគេមានគោលដៅលក់ដល់ ៣ លានគ្រឿង ចំណែក Dongfeng វិញ លក់បានតែ ១,៨៩ លានគ្រឿង ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤  ពោលគឺមានការលក់ថយចុះប្រហែល ៩,២ភាគរយ ខណៈក្នុងឆ្នាំ ២០២៥ នេះ ពួកគេក៏មានគោលដៅលក់ដល់ ៣ លានគ្រឿង ដូចគ្នានឹង Changan ផងដែរ។

ជាសរុប ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ អាចជួយឲក្រុមហ៊ុនទាំងពីរមានការប្រកួតប្រជែងល្អជាងមុនជាមួយក្រុមហ៊ុនឯកជន ដូចជា BYD និង Huawei HIMA ដែលកំពុងធ្វើឱ្យឧស្សាហកម្មរថយន្តចិនកាន់តែរីកចម្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+