ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu ប្រកាសសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត

ក្រុមហ៊ុន Isuzu Motors បានសម្រេចវិនិយោគ ២៨០ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតរថយន្តថ្មីនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។ រោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ហើយអាចផលិតរថយន្តបាន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ការបង្កើតរោងចក្រនេះ មានគោលបំណងចម្បងក្នុងការបង្កើនសមត្ថភាពផលិតរបស់ Isuzu ក្នុងទីផ្សារអាមេរិក និងជួយកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត។

ចំពោះរោងចក្រថ្មីនេះ នឹងផ្តោតលើការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ខណៈនៅពេលអនាគតក៏អាចនឹងបន្ថែមការផលិតលើរថយន្តអគ្គិសនីផងដែរ។ ក្នុងនោះ រោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Greenville County រដ្ឋ South Carolina មានទំហំ ៧៥០ ០០០ ម៉ែត្រការ៉េ ហើយអាចនឹងបង្កើតការងារជាង ៧០០ កន្លែងក្នុងឆ្នាំ ២០២៨។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រធានាធិបតី Donald Trump មិនទាន់អនុម័តពន្ធចូលនាំលើរថយន្តជប៉ុននៅឡើយទេ ប៉ុន្តែបានបញ្ជាការឡើងពន្ធចំនួន ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនដាក់ពន្ធថ្មី ១០% បន្ថែមលើ ១៥% មានស្រាប់ ចំពោះរថយន្តផលិត និងនាំចូលពីសហរដ្ឋអាមេរិក

[បរទេស] ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុវត្តការយកពន្ធបន្ថែម ១០% ទៅលើទំនិញរបស់ចិន នាំចូលនៅកាន់ប្រទេសរបស់ខ្លួន ពេលនេះ ប្រទេសចិនក៏បានប្រកាសដាក់ពន្ធថ្មីចំនួន ១០% លើរថយន្តផលិត និងនាំចូលពីសហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តទៅ។

គួរឲ្យដឹងថា ការបន្ថែម​ពន្ធ ១០% ​ថ្មី​របស់​ប្រទេស​ចិន​លើ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ធំ​ជាង ២,៥ លីត្រ​ ជាការបន្ថែម​​ពីលើ​ពន្ធ ១៥% ​ដែល​មាន​ស្រាប់ ដោយធ្វើឲ្យប៉ះពាល់ដល់រថយន្តរបស់ក្រុមហ៊ុនដូចជា Ford, GM និង BMW មានតម្លៃប្រហែល ៣,១ ពាន់លានដុល្លារត្រូវបាននាំចូលពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏បានប្រកាសពន្ធបន្ថែមពន្ធនាំចូលពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន រួមមាន ១០% លើឧស្ម័នធម្មជាតិរាវ, ១៥% លើប្រេងឆៅ និងគ្រឿងចក្រកសិកម្ម ១០% ព្រមទាំងដាក់ការត្រួតពិនិត្យការនាំចេញលើលោហៈកម្រចំនួន ២៥ មុខ ដោយលោហធាតុទាំងនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតផលអគ្គិសនី និងឧបករណ៍យោធា រួមទាំងសារធាតុដែលត្រូវបានប្រើនៅក្នុងឧស្សាហកម្មអវកាស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Fengyun A9 ប្រើអគ្គិសនី លាយសាំង អាចរត់បានលើស ១ពាន់គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពចុងក្រោយបំផុតរបស់រថយន្តម៉ូដែល Chery Fengyun A9 ប្រភេទ sedan សម្រាប់ប្រជែងជាមួយ BYD Han និងគ្រោងដាក់លក់ផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥ ក្នុងប្រទេសចិន ។

Chery Fengyun A9 ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី រួមទាំងកញ្ចប់អាគុយ ដែលផ្តល់ចម្ងាយបើកបរបាន ២០០ គីឡូម៉ែត្រដោយថមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបរបានដល់ ១៥០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំង ប្រណិត បែប Luxury ដោយប៉ាណាភ្ជាប់ជាមួយ Pixel-LED រួមទាំងចង្កៀងមុខ-ក្រោយ LED ដោយផ្នែកខាងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ និងកាង Spoiler ខាងក្រោយបើក-បិទដោយអូតូជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប 8255 processor រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឺក្រេ និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញជម្រើសថ្មីរបស់រថយន្ត Toyota Hiace នៅទីផ្សារជប៉ុន អបអរខួប ២០ ឆ្នាំ

ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវជម្រើសថ្មីរបស់រថយន្ត Toyota Hiace ដែលមានរចនាប័ទ្មទំនើប និងផ្តល់នូវផាសុកភាពខ្ពស់ជាងមុន។ ជម្រើសថ្មីនេះមានឈ្មោះ Dark Prime ដែលជា​ជម្រើសពិសេសដែលបង្កើតឡើងដើម្បីអបអរសាទរខួប ២០ ឆ្នាំ។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្ត Toyota Hiace ជម្រើស Dark Prime ទទួលបានការរចនាផ្នែកខាងមុខជាមួយក្រូម និងថាសកង់ទំហំ ១៥ អ៊ីញ ពោលគឺពិសេសជាងកំណែធម្មតា ចំណែកផ្នែកខាងក្នុងបន្ថែមការរចនាឈើសិប្បនិម្មិត និងក្រូមដូចគ្នាធ្វើឱ្យវាកាន់តែមានភាពប្រណិត និងទាក់ទាញ។

ចំពោះផ្នែកសមត្ថភាព Dark Prime ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ។ ទោះបីជាមិនខ្លាំងដូច Commuter Deluxe ក៏ដោយ ក៏វាជាការកែលម្អដ៏ល្អសម្រាប់ Hiace ជំនាន់ថ្មីផងដែរ។

បន្ថែមពីនេះ Toyota ក៏បានផ្តល់ជម្រើសបន្ថែមសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផងដែរជាមួយជម្រើស Rolling Futon ដែលជាប្រភេទ​​ពូកបត់អាចប្រើសម្រាប់ការគេងទាំងនៅក្នុង ឬក្រៅរថយន្ត ជាមួយតម្លៃប្រហែល ១៥០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery គ្រោងប្រកាសចេញឡាន Exeed Exlantix ES ប្រភេទ EREV នៅខែក្រោយនេះ តម្លៃអាចចាប់ពី ២ មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្ត Chery Exeed Exlantix ES ប្រភេទ EREV ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែមិនាខាងមុខនេះ ជាមួយតម្លៃប្រហាក់ប្រហែលនឹងប្រភេទអគ្គិសនីដែល ពោលគឺអាចនឹងមានតម្លៃលក់ចាប់ពីខ្ទង់ ២ មុឺនដុល្លារ ដល់ ៤មុឺនដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានពណ៌តួខ្លួនថ្មី Aurora Purple និងមានការរចនាជាមួយប៉ាណាផ្នែកខាងមុខបិទជិត បំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ៕

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤សេះ ជាមួយនឹងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៣,៦ និង ៣៩,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង និងចម្ងាយសរុប ១ ៦៤៥ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ២០ ទៅ ៨០ ភាគរយ ចំណាយពេល ១៨ នាទី ប៉ុណ្ណោះ។

ចំពោះនៅផ្នែកខាងក្នុងវិញ អាចនឹងទទួលបានដូចគ្នានឹងប្រភេទអគ្គិសនីដែល ជាមួយអេក្រង់ LCD ទំហំ ៨,២ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ អេក្រង់លើកញ្ជក់ ប្រព័ន្ធសម្លេងចំនួន ២៣ គ្រាប់ កន្លែងសាកថ្មឥតខ្សែចំនួន ២ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតផងដែររួមមាន កាម៉េរ៉ា ៣៦០ ដឺក្រេ ពោងសុវត្ថិភាពចំនួន ៧ ចំនុច និងប្រព័ន្ធរ៉ាដា ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Kia Tasman ចេញតម្លៃលក់ជាផ្លូវការ និងបើកការបញ្ជាទិញទុកមុន នៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់ ព្រមទាំងបើកទទួលការបញ្ជាទិញទុកមុនរថយន្តភីកអាប់ដំបូងរបស់ខ្លួនគឺ Kia Tasman នៅទីផ្សារប្រទេសកូរ៉េខាងត្បូង មានតម្លៃលក់សម្រាប់ម៉ូដែលដូចខាងក្រោម:

  • ម៉ូដែល Dnamic មានតម្លៃលក់ ២៥ ៨៤១ ដុល្លារ
  • ម៉ូដែល Adventure មានតម្លៃលក់ ២៨ ៣២២ ដុល្លារ
  • ម៉ូដែល Extreme មានតម្លៃលក់ ៣០ ៩៤០ ដុល្លារ
  • ម៉ូដែល Xpro មានតម្លៃលក់ ៣៦ ១០៩ ដុល្លារ

សម្រាប់ភីកអាប់ Kia Tasman ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងប្រភេទ body-on-frame platform ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។

សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមើលទៅហាប់នែនបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ C ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Foxconn ថា ពួកគេចង់សហការជាមួយ Nissan មិនមែនទិញយកនោះទេ

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិត iPhone សម្រាប់ Apple បានប្រកាសថា ពួកគេកំពុងចរចាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Nissan បន្ទាប់ពីការពិភាក្សារួមបញ្ចូលគ្នារវាង Nissan និង Honda បានបរាជ័យ។

ក្នុងនោះ ក្រុមហ៊ុនមួយនេះបាននិយាយថា ពួកគេមិនមានគោលបំណងទិញយកភាគហ៊ុនរបស់ Nissan នោះទេ ប៉ុន្តែគោលបំណងរបស់ពួកគេគឺចង់ធ្វើការជាដៃគូសហការណ៍ ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការផលិតរថយន្តអគ្គិសនី (EV)។

បើយោងតាមប្រធានក្រុមហ៊ុន Foxconn លោក Young Liu ផ្ទាល់បានលើកឡើងថា ក្រុមហ៊ុនរបស់ពួកគេកំពុងចាប់អារម្មណ៍ក្នុងការផ្តល់សេវាកម្មរចនា និងផលិតរថយន្តជូន Nissan ប៉ុន្តែពួកគេមិនចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Foxconn ក៏កំពុងពិចារណាការសហការជាមួយក្រុមហ៊ុន Renault ផងដែរ ដែលជាភាគហ៊ុនធំរបស់ Nissan ដើម្បីបង្កើនសមត្ថភាពផ្នែករថយន្តអគ្គិសនីរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត EREV ដំបូងរបស់ Xpeng នឹងប្រកាសចេញក្នុងឆ្នាំនេះ

ក្រុមហ៊ុន Xpeng ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមសាកល្បងរថយន្ត EREV SUV ថ្មីរបស់ពួកគេនៅក្នុងប្រទេសចិនជាផ្លូវការ ហើយគ្រោងប្រកាសចេញនៅក្នុងឆ្នាំនេះ។ ក្នុងនោះ រថយន្តថ្មីនេះ ជាប្រភេទ SUV ខ្នាតធំ មានលក្ខណៈពិសេសល្អៗច្រើន និងបំពាក់បច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

ចំពោះ រថយន្តថ្មីនេះ នឹងដំណើរការដោយបច្ចេកវិទ្យា EREV អាចបើកបរដោយប្រើថ្មអគ្គិសនីបានរហូតដល់ ៤៣០ គីឡូម៉ែត្រ គាំទ្របច្ចេកវិទ្យាសាកថ្មលឿន “Kunpeng Super Electric System” អាចបំពេញថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបដល់ ១ ៤០០ គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្ត SUV EREV របស់ Xpeng នឹងមានរចនាបថទំនើប និងរូបរាស្រដៀងទៅនឹងរថយន្ត Minivan Xpeng X9 ។ ក្រៅពីនេះ ជាពិសេសការរចនាផ្នែកខាងក្នុង និងខាងក្រៅនឹងផ្តល់ជូននូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងផាសុកភាព។

គួរបញ្ជាក់ថា តម្លៃ និងព័ត៌មានលម្អិតអំពីម៉ូដែលនេះមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ ប៉ុន្តែអាចនឹងមានតម្លៃលក់ចាប់ពី ៥៧ ៧២០ ដុល្លារ ដើម្បីប្រកួតប្រជែងជាមួយ Li Auto L9 និង Aito M9 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia នឹងដាក់បញ្ចេញឡានអគ្គិសនី EV ថ្មី ៣ម៉ូដែលបន្ថែម នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia នឹងរៀបចំព្រឹត្តិការណ៍ EV Day ជាមួយការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីរបស់ខ្លួនចំនួន ៣ ម៉ូដែល រួមមាន Kia EV2, Kia EV4 និង Kia PV5 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅឯប្រទេសអេស្ប៉ាញ ។

ក្នុងនោះ សម្រាប់ម៉ូដែល Kia EV4 ត្រូវបានគេរំពឹងថា ជាប្រភេទ sedan ឬ hatchback ដែលផ្តល់ជូនជម្រើសកញ្ចប់អាគុយទំហំ ៥៨,៣ គីឡូវ៉ាត់ម៉ោង និងទំហំ ៨១,៤ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៣ ញ៉ូតុនម៉ែត្រ ខណៈចម្ងាយនៃការបើកបរ មិនមានព័ត៌មានបង្ហាញទេ ។

ចំណែកម៉ូដែល Kia EV2 និង Kia PV5 ក៏មិនមានព័ត៌មានលម្អិតបង្ហាញដូចគ្នា ត្រូវបានរងចាំដល់ម៉ូដែលទាំង ៣ នេះ ត្រូវបានដាក់បញ្ចេញជាផ្លូវការសិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ដាក់លក់ជាផ្លូវការរថយន្តប្រភេទ SUV Off-road ជាមួយតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់ចេញលក់ជាផ្លុវការនៅរថយន្ត Honda Passport ស៊េរីថ្មីចុងក្រោយ  ប្រភេទ SUV ផ្តោតលើការបើកបរ Off-road គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤៦ ០០០ ដុល្លារ ដល់ ៥៥ ១០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក

Honda Passport ជំនាន់ទី ៤ នេះ ទទួលបានការអាប់ដេតបន្ថែមទៅលើថាមពលម៉ាស៊ីន ពោលគឺបំពាក់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨៥ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខថ្មី ១០វគ្គ ជំនួសប្រអប់លេខចាស់ ៩វគ្គ ប្រភេទបើកបរប៉ុង ២ ជាស្តង់ដារ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤១ ម.ម ទទឹង ២ ០១០ ម.ម កំពស់ ១ ៨៥៦ ប្រវែងគម្លាតកង់មុខ-ក្រោយ និងកំពស់ពីដីទៅបាតរថយន្ត ២ ១០ ម.ម ដោយមានប្រវែងទទឹងធំជាងមុន និងប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៧១ ម.ម ។ ខណៈផ្នែកខាងក្រៅទទួលបានការឌីស្សាញផ្តល់ភាពហាប់ណែនជាងមុន ជាមួយកាងការពារផ្នែកខាងមុខទំហំធំ រួមទាំងថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបកក្រាស់ទំហំ ៣១អ៉ីញប្រភេទ off-road ក៏ដូចជាដំបូល roof-rack និងចង្កៀងមុខ-ក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានទំហំធំទូលាយជាងមុន និងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៤ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងប្រព័ន្ធប្រតិបត្តិការ Google Built-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច កន្លែងដាក់ដបទឹក ១០កន្លែង និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+