ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលចូលឆៀក តើគេត្រួតពិនិត្យកុងទ័រល្បឿនបែបណា ដែលអាចកំណត់ថា ជាប់ ឬធ្លាក់?

ការត្រួតពិនិត្យលើកុងទ័រល្បឿនរថយន្ត គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ កុងទ័រល្បឿននេះ ត្រូវបានត្រួតពិនិត្យដោយឧបករណ៍ ដើម្បីកំណត់ថា ជាប់ ឬធ្លាក់។

យោងតាមប្រកាសស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ បានកំណត់ពីការត្រួតពិនិត្យកុងទ័រល្បឿន ដោយតម្រូវឱ្យកម្រិតលម្អៀងនៃកុងទ័រល្បឿនស្ថិតក្នុងចន្លោះពី-១០% ទៅ+២០% ឬចន្លោះពី៣៦ ទៅ ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលកុងទ័រល្បឿនរបស់យានគឺ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរដឹងថា ដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។ ការត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុច។ ចំណែកការត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុច ដោយក្នុងនោះរួមមានទាំងកុងទ័រល្បឿនផងដែរ។

ការយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បានទៀងទាត់តាមកាលកំណត់និងស្របតាមច្បាប់ គឺពិតជាមានសារៈសំខាន់ដល់សុវត្ថិភាព កាត់បន្ថយការចំណាយថវិកាច្រើនលើការជួសជុល និងជាពិសេសគឺមិនទទួលរងការផាកពិន័យណាមួយឡើយ។ ចំពោះឯកសារដែលត្រូវភ្ជាប់ទៅជាមួយ រួមមាន៖

១. សម្រាប់​យានយន្តចុះបញ្ជីរួច (មានផ្លាកលេខ) គឺត្រូវមានប័ណ្ណសម្គាល់យានយន្ត ឬ កាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់ ឬលតាបត្របិទជាប់កញ្ចក់យានយន្ត។​

២៖ សម្រាប់ «យានយន្តមិនទាន់ចុះបញ្ជី (ក្រដាសពន្ធ) គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដអគ្គិសនី Toyota bZ7 ទទួលបានការបញ្ជាទិញរហូតដល់ទៅ ៣ ១០០គ្រឿងត្រឹមតែរយៈពេល ១ម៉ោងដំបូង បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការ

ក្រុមហ៊ុន GAC-Toyota បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី Sedan ម៉ូឌែលថ្មីរបស់ខ្លួនគឺ bZ7 ។ រថយន្តនេះផ្ដល់ជាមួយជម្រើសរហូតដល់ ៥ម៉ូឌែលដាក់លក់ជាមួយចន្លោះពី ២០ ៤០០ ដល់ ២៧ ៦០០ ដុល្លារ ជាតម្លៃទទួលបានឧបត្ថម្ភធនពីសំណាក់រាជរដ្ឋាភិបាល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរថយន្ដ Toyota bZ7 បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាកាប៊ីនឆ្លាតវៃ Huawei HarmonyOS 5.0, ប្រព័ន្ធជំនួយការបើកបរ Momenta R6 ADAS និងប្រព័ន្ធចលករអគ្គិសនី Huawei Drive ONE។

ដោយសារតែភាពទំនើបថែមទាំងតែមានការសហការជាមួយម៉ាកយីហោជប៉ុន Toyota ជាពិសេសមានតម្លៃល្អទៀត មិនចម្លែកទេដែលរថយន្ដនេះទទួលបានការបញ្ជាទិញរហូតដល់ជាង ៣ ១០០គ្រឿង ក្នុងរយៈពេលត្រឹមតែមួយម៉ោងដំបូងនៃការបើកលក់ប៉ុណ្ណោះ នេះបើយោងតាមអនុប្រធានផ្នែកលក់របស់ក្រុមហ៊ុន GAC Toyota លោក Peng Baolin។

រថយន្តអគ្គិសនី bZ7 ផ្ដល់ជូនរយៈចម្ងាយបើកបរ ៦០០ គីឡូម៉ែត្រ, ៧០០ គីឡូម៉ែត្រ, ៧១០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC អាស្រ័យតាមម៉ូឌែលនិងទំហំអាគុយ។ សម្រាប់រថយន្តនេះបានចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុនកាលពីដើមខែនេះ បន្ទាប់ពីវាត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto Show កាលពីឆ្នាំមុន។ 

ប្រឡេកមើលពីរចនាប័ទ្មរូបរាងផ្នែកខាងក្រៅ bZ7 ផ្នែកខាងមុខត្រូវបានបំពាក់ជាមួយឆ្នូតភ្លើង LED បញ្ឈរ និងភ្លើងបំភ្លឺពេលថ្ងៃរាងអក្សរ C បន្ថែមដោយចង្កៀងមុខមានរាងមុតស្រួច និងប៉ាណាខាងក្រោមមានទំហំធំទូលាយ។ រថយន្តនេះប្រើប្រាស់ការរចនាបែប Fastback Coupe ឌីស្សាញជាមួយទម្រង់ដំបូលទាបទៅផ្នែកខាងក្រោយចាប់ពីសសរ C ទៅ ព្រមទាំងមានដៃទ្វារប្រភេទបង្កប់ពាក់កណ្តាល Semi-hidden។ ចំណែកផ្នែកខាងក្រោយវិញ បំពាក់ដោយភ្លើងស្តុប LED រាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ដើម្បីឲ្យសុីគ្នាជាមួយការរចនានៅផ្នែកខាងមុខ។

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ១៣០ មីលីម៉ែត្រ, ទទឹង ១ ៩៦៥ មីលីម៉ែត្រ, កម្ពស់ ១៥០៦ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០២០ មីលីម៉ែត្រ។ បន្ថែមពីនេះរថយន្ត Toyota bZ7 ក៏បំពាក់មកជាមួយនូវយ៉ាន់កង់ទំហំ ២០ អ៊ីង ជាស្តង់ដារ និងមានជម្រើសពណ៌ខាងក្រៅរហូតដល់ទៅ ៧ ពណ៌។ ងាកមើលផ្នែកខាងក្នុងវិញ ទាំងកៅអីជួរមុខ និងជួរក្រោយ សុទ្ធតែមានមុខងារខ្យល់ត្រជាក់, មុខងារកម្ដៅ, មុខងារម៉ាស្សា ខណកៅអីជួរមុខក៏មានមុខងារ Zero-gravity  នេះក៏ជាចំណុចលេចធ្លោរបស់រថយន្ដនេះផងតម្លៃខ្ទង់២មុឺនដុល្លារប៉ុន្តែផ្ដល់ជូនកម្រិតផាកសខុភាពមិនធម្មតា។

ជាមួយគ្នានេះនៅរថយន្ដនេះបំពាក់ដោយប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei HarmonyOS 5.0 ហើយក៏គាំទ្រដល់មុខងារ Apple CarPlay ផងដែរ។ សម្រាប់ប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ ដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត MoLA របស់ Huawei អាចគាំទ្រការសម្គាល់សំឡេងបានដល់ទៅ ៤ តំបន់នៅផ្នែកខាងក្នុងនៃរថយន្ដ អាចការសន្ទនាបន្តបន្ទាប់គ្នា និងការអនុវត្តការបញ្ជាបានច្រើនក្នុងពេលតែមួយ ប៉ុន្តែយ៉ាងណាមិញវាតែរក្សានូវប៊ូតុងចុចបញ្ជាផ្ទាល់សម្រាប់មុខងារចាំបាច់មួយចំនួនផងដែរ។

អ្វីដែលមិនអាចខ្វះបានរថយន្ត bZ7 បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta R6 មុខងារត្រូបានគាំទ្រដោយLiDAR ចំនួន ១, រ៉ាដារលកសញ្ញាមីលីម៉ែត្រចំនួន ៥, កាមេរ៉ាកម្រិត HD ចំនួន ១១ និងរ៉ាដា ultrasonic ចំនួន ១០។ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់គាំទ្រមុខងារបើកបរស្វ័យប្រវត្តិតាមការកំណត់ផ្លូវលើផ្លូវហាយវ៉េ, មុខងារចូលចតគ្រប់ស្ថានភាព។ ដើម្បីបង្កើនសមត្ថភាពបើកបរឲ្យកាន់តែអស្ចារ្យ រថយន្ត bZ7 បានប្រើប្រាស់ប្រព័ន្ធបញ្ជូលកម្លាំងអគ្គិសនី Drive ONE របស់ Huawei ផ្តល់នូវកម្លាំងខ្លាំងបំផុតរហូតដល់ ២០៧ គីឡូវ៉ាត់ (២៧៨ សេះ)។

Toyota unveils sleek new bZ7 and Lexus ES EVs launching soonចំពោះអាគុយបំពាក់នៅក្នុងរថយន្ដ bZ7 ជាអាគុយប្រភេទ Lithium Iron Phosphate (LFP) ទំហំ ៧១.៣៥ kWh និង ៨៨.១៣ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ, ៧០០ គីឡូម៉ែត្រ, ៧១០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC។ លើសពីនេះរថយន្ដនេះក៏គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 3C សាកត្រឹមតែ ១០នាទី អាចបើកបរចម្ងាយផ្លូវបាន ៣០០គីឡូម៉ែត្រ ហើយក៏មានមុខងារទាញយកថាមពលថាមពលអគ្គិសនីយកទៅប្រើប្រាស់ខាងក្រៅកម្លាំង ៦.៦ គីឡូវ៉ាត់ ផងដែរ។

ក្រឡេកទៅមើលប្រព័ន្ធជើងក្រោមវិញ Toyota bZ7 ត្រូវបានបំពាក់ដោយកញ្ចប់បច្ចេកវិទ្យាប្រព័ន្ធបូមខ្យល់  Dual-chamber air suspension រួមបញ្ចូលជាមួយបូម SDC + និងប្រព័ន្ធស្កេនផ្លូវទុកមុន។ ប្រព័ន្ធស្កេនផ្ទៃថ្នល់វៃឆ្លាតនេះ នឹងធ្វើការស្កេនស្ថានភាពផ្លូវនៅខាងមុខយ៉ាងសកម្ម ដើម្បីរៀបចំសារ៉េបូមឲ្យស្របទៅតាមស្ថានភាពផ្លូវជាមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលរថយន្តដែលជានិន្នាការដ៏សំខាន់ក្នុងឆ្នាំ2026 របស់ MG ដែលនឹងចាប់យកទីផ្សាររថយន្ត SUV នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំថ្មីនេះ

ទីផ្សាររថយន្តនៅក្នុងឆ្នាំ២០២៦នេះ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតម្រូវការរបស់អតិថិជនមានការកើនឡើង និងបានផ្លាស់ប្តូរស្ទាយទៅរករថយន្តប្រភេទ SUV, រថយន្តប្រភេទ Hybrid ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមានតម្រូវការលើរថយន្តប្រភេទគ្រួសារដែលមានភាពធំទូលាយនិងមានដំណើរការបើកបរល្អស៊ីប្រេងតិច។ នៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ អ្នកស្វែងរកទិញរថយន្តថ្មីនាពេលបច្ចុប្បន្ននេះ ចូលចិត្តរថយន្តដែលមានការរួមបញ្ចូលគ្នានូវប្រព័ន្ធដែលផ្តល់នូវប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប, មានបច្ចេកវិទ្យាទំនើបៗ និងមានការរចនាទាន់សម័យធំទូលាយ ដែលធ្វើឱ្យរថយន្តប្រភេទ SUV បានក្លាយជារថយន្តដែលមានការរីកចម្រើនឆាប់រហ័សក្នុងឧស្សាហកម្មយានយន្ត។

ថ្មីៗនេះ យោងតាមរបាយការណ៍ទីផ្សាររថយន្តបានបញ្ផាក់ថា រថយន្តប្រភេទ SUV នៅតែបន្តគ្របដណ្ដប់លើការលក់ទូទាំងពិភពលោក ខណៈដែលរថយន្តប្រភេទ Hybrid ក៏កំពុងក្លាយជាជម្រើសដ៏ពេញនិយម ដែលក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើសកលលោកកំពុងផ្តោតលើការផលិតឱ្យមានប្រសិទ្ធភាព និងបច្ចេកវិទ្យាថ្មីៗ។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃតម្រូវការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន MG Cambodia បានកំពុងណែនាំនូវម៉ូឌែលសំខាន់ៗថ្មីៗរបស់ខ្លួនសម្រាប់ដើមឆ្នាំ ២០២៦ នេះរួមមានដូចជា៖ MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV-7កៅអី ដែលកំណត់នូវគោលដៅក្រុមអតិថិជនផ្សេងៗគ្នា ចាប់ពីអ្នកបើកបរវ័យក្មេងរហូតដល់អ្នកមានតម្រូវការសម្រាប់គ្រួសារធំ។

  1. រថយន្ត MG ZS – រថយន្តប្រភេទ SUV ខា្នតតូចដ៏ឆ្លាតវៃជាជម្រើសសម្រាប់ការបើកបរប្រចាំថ្ងៃ ជាមួយតម្លៃត្រឹមតែ $27,990 ប៉ុណ្ណោះ

រថយន្ត MG ZS ស៊េរីថ្មីឆ្នាំ២០២៦ ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលចង់បានរថយន្តប្រភេទ SUV ដ៏ទាន់សម័យ និងទទួលបានការសន្សំសំចៃសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្តនេះផ្តល់ជូននូវការរចនាបែបទំនើប ការរចនាផ្នែកខាងក្នុងមានផាសុកភាពខ្ពស់ និងមានដំណើរការម៉ាស៊ីនតូចល្មមដែលអាចផ្តល់ទំនុកចិត្តខ្ពស់ និងសមស្របសម្រាប់ការបើកបរក្នុងទីក្រុង ឬ​ តាមបណ្តាខេត្ត។

ចំណុចសំខាន់ៗរបស់រថយន្ត MG ZS៖

  • ការសន្សំសំចៃប្រេងឥន្ធនៈ ជាមួយទំហំម៉ាស៊ីនចំណុះ 1.5L 4-ស៊ីឡាំង
  • អេក្រង់កម្សាន្តដ៏ទំនើបទំហំ 12.3 អ៊ីញ និងបំពាក់ដោយសោឆ្លាតវៃ ជាមួយមុខងារចេញចូលរថយន្តដោយមិនចាំបាច់ប្រើសោរ
  • ទំហំកាប៊ីនខាងក្នុងមានផាសុកភាពខ្ពស់ បំពាក់ដោយកៅអីពូកស្បែកដ៏ស្រស់ស្អាត
  • តម្លៃរថយន្តក៏សមរម្យ ជាមួយនឹងការធានារយៈពេល 5 ឆ្នាំ

  1. បច្ចេកវិទ្យាថ្មីរថយន្ត MG HS ដំណើរការដោយប្រព័ន្ធ​ Hybrid+ ផ្តល់ការសន្សំសំចៃប្រេងឥន្ធនៈ

រថយន្តស៊េរីថ្មី MG HS Hybrid+ គឺជានិមិត្តសញ្ញាតំណាងឱ្យរថយន្តដែលជានិន្នាការថ្មីនៃរថយន្ត SUV ប្រភេទ Hybrid ក្នុងឆ្នាំ២០២៦។ បច្ចេកវិទ្យា Hybrid រួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី ដែលមិនចាំបាច់សាកថ្ម (គឺម៉ាស៊ីននិងអាគុយសាកថាមពលដោយខ្លួនឯង) ផ្តល់នូវការបើកបរដ៏រលូន និងមានកម្រិតស៊ីប្រេងឥន្ធនៈទាបជាងរថយន្ត SUV សាំងសុទ្ធធម្មតា។ រថយន្ត SUV ប្រភេទ Hybrid កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ដោយសារអតិថិជនចង់បានរថយន្តដែលមានដំណើរការបើកបរល្អ និងសន្សំសំចៃក្នុងរថយន្តតែមួយ។ ម៉ូឌែលនេះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្ត SUV នៅកម្ពុជា។

គុណសម្បត្តិរបស់រថយន្ត SUV ប្រភេទ MG HS Hybrid+ ៖

  • សន្សំសំចៃប្រេងឥន្ធនៈបានល្អ ត្រឹមតែ 4 – 6 លីត្រ/100Km
  • ទំហំថ្មអាគុយ 1.83 kWh
  • មានសន្ទុះខ្លាំង កម្លាំងខ្លាំង បើកបរដោយរលូន និងមានទំនុកចិត្តក្នុងការធ្វើដំណើរ
  • មានតម្លៃល្អក្នុងចំណោមរថយន្តប្រភេទ SUV Hybrid ជាមួយតម្លៃត្រឹមតែ $42,990
  1. ម៉ូឌែល MG D60 – រថយន្តប្រភេទ SUV 7 កៅអី ដែលរចនាឡើងសម្រាប់គ្រួសារសមាជិកច្រើន និងមានដំណើរការបើកបរដ៏មានថាមពល

សម្រាប់អតិថិជនដែលមានតម្រូវការរថយន្តទំហំធំប្រភេទកៅអី៣ជួរ និងមានថាមពលខ្លាំង យើងសូមណែនាំ រថយន្ត MG D60 ដែលជារថយន្តប្រភេទ SUV 7 កៅអី មានការរចនាយ៉ាងស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយ ជាមួយនឹងតម្លៃសមរម្យត្រឹមតែ $37,990 ប៉ុណ្ណោះ។ ចំណែកផ្នែកខាងក្នុងមានសភាពធំទូលាយ ដោយសាររថយន្ត MG D60 ផ្តោតលើអ្នកប្រើប្រាស់ដែលមានតម្រូវការសម្រាប់សមាជិកច្រើន ជាពិសេសសម្រាប់គ្រួសារ និងម្ចាស់អាជីវកម្ម។

រថយន្ត MG D60 ផ្តល់ជូនលក្ខណៈពិសេសដូចជា៖

  • ប្លង់កៅអី3ជួរ មានចំនួន 7 កៅអីពេញលេញស្តង់ដារ
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5L Turbo 4-ស៊ីឡាំង
  • ទំហំកាប៊ីនផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយកៅអីពូកស្បែកពណ៌ cherry ដ៏ទាន់សម័យ
  • លក្ខណៈពិសេសបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជា៖ កុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំធំផ្តល់ពត៌មានច្បាស់ល្អ, មានភ្លើងលំអក្នុងរថយន្ត Ambiem Light អាចប្តូរពណ៌បាន, មានកាមេរ៉ា 360 និងសេនស័រក្រោយ អមដោយមុខងារផ្សេងៗទៀតជាច្រើន។

ក្នុងយុទ្ធសាស្ត្រថ្មីរបស់ MG ក្នុងឆ្នាំ 2026 គឺដើរតាមនិន្នាការទីផ្សារជាមួយនឹងរថយន្តប្រភេទ SUV ទាំងសាំង និងបច្ចេកវិទ្យា Hybrid។ ការចេញលក់ជាផ្លូវការនូវម៉ូឌែលដែលសុតសឹងតែលក់ដាច់ដូចជា MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV 7-កៅអី បានបង្ហាញថាក្រុមហ៊ុន MG កំពុងដើរតាមនិន្នាការសំខាន់ៗនៃឆ្នាំ2026 ដោយសាររថយន្តប្រភេទ SUV គឺជាជម្រើសទីផ្សារដ៏សំខាន់ ហើយបន្ថែមនូវបច្ចេកវិទ្យា Hybrid ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានធានាថាអតិថិជននឹងពេញចិត្ត ហើយជាតម្រូវការពិតប្រាដកនូវរថយន្តដែលមានការសន្សំសំចៃប្រេងឥន្ធនៈ និងមានបច្ចេកវិទ្យាទំនើប។ ចំណែករថយន្ត SUV 7 កៅអី ដែលមានប្រជាប្រិយភាពសម្រាប់គ្រួសារសមាជិកច្រើនក៏កំពុងទទួលបាននូវការគាំទ្រខ្លាំង។ ជាមួយនឹងម៉ូដែលថ្មីៗទាំងនេះ ក្រុមហ៊ុន MG មានគោលបំណងពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយានយន្តដែលត្រូវនឹងតម្រូវការរបស់អតិថិជនសម័យថ្មី។

នៅឆ្នាំ2026 ទីផ្សាររថយន្តកំពុងផ្លាស់ប្តូរនិន្នាការឆ្ពោះទៅរករថយន្តប្រភេទ SUV និងប្រភេទ hybrid ហើយ MG កំពុងឆ្លើយតបយ៉ាងទាន់ពេលវេលាជាមួយនឹងម៉ូដែលថ្មីៗដែលស័ក្តសមនឹងនិន្នាការនាពេលបច្ចុប្បន្ន។ ជាមួយការណែនាំរថយន្តស៊េរីថ្មី MG ZS, MG HS Hybrid+ និងរថយន្ត SUV MG D60 7 កៅអី គឺបង្ហាញពីភាពខ្លាំងរបស់ម៉ាកយីហោ ដែលកំពុងកំណត់គោលដៅសម្រាប់អតិថិជនដែលមានតម្រូវការផ្សេងៗគ្នា ដោយផ្តោតលើបច្ចេកវិទ្យាថ្មី ផ្តល់ផាសុកភាពខ្ពស់ និងមានដំណើរការមានថាមពលខ្លាំង ដែលធ្វើឱ្យ MG ក្លាយជាម៉ាកយីហោកាន់តែល្បីក្នុងចំណោមម៉ាកយីហោផ្សេងៗដែលត្រូវជ្រើសរើសនៅក្នុងទីផ្សាររថយន្តប្រភេទ SUV ដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តឧស្សាហ៍ខូចធុងទឹក បូមទឹក ឬផ្នែកផ្សេងៗទៀតនៃប្រព័ន្ធទឹក ការពិតគឺមកពីមូលហេតុដ៏សាមញ្ញមួយនេះសោះ!

មូលហេតុដ៏ធំបំផុតមួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗនៃប្រព័ន្ធបញ្ចុះកម្តៅ ឬប្រព័ន្ធទឹករបស់រថយន្ត គឺដោយសារការប្រើទឹកធម្មតា ឬប្រើទឹកស្អំក្លែងក្លាយគ្មានគុណភាព។

នៅក្នុងប្រព័ន្ធទប់កម្តៅនេះ រួមមានដូចជា ធុងទឹក (Radiator), បូមទឹក, ក្លាប៉េទឹក, ធុងទឹកសាគួរ និងកង្ហា។ អ៊ីចឹងហើយ ប្រសិនបើប្រើទឹកធម្មតាក្នុងប្រព័ន្ធនេះ ដោយគ្មានសារធាតុជំនួយ នឹងបង្កផលប៉ះពាល់ដូចខាងក្រោមនេះ៖

១. ឡើងកម្តៅ៖ ទឹកធម្មតា គឺងាយនឹងពុះ រត់ដំណើរការស្អំម៉ាស៊ីនយឺត ដែលធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅ។

២. ពុក និងច្រែស៖ ទឹកធម្មតាមិនមានសារធាតុជំនួយការពារភាពពុក ស្នឹម និងច្រែស ខណៈគ្រឿងបង្គុំម៉ាស៊ីន សុទ្ធតែជាលោហធាតុ។

៣. ខូចបូមទឹក៖ នៅពេលបូមទឹកឡើងច្រែស វានឹងធ្វើឲ្យស្ទះមុខងាររបស់វាដែលមិនអាចឲ្យទឹករត់ទៅស្អំម៉ាស៊ីនបានឡើយ។

៤. ទឹកអាចនឹងកក នៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់ មានហានិភ័យខ្ពស់ដល់ការប្រេះបែកប្លុកម៉ាស៊ីន ធុងទឹក និងទុយោទឹក។

៥. ទឹកធម្មតាចេញពីក្បាលរ៉ូប៊ីណេ ផ្ទុកដោយជាតិរ៉ែផ្សេងៗ ដែលអាចបណ្តាលឲ្យកករស្ទះធុងទឹក ប៉ះពាល់ដល់ចរន្តទឹកក្នុងម៉ាស៊ីន។

តែយ៉ាងណាក៏ដោយ ក្នុងករណីបើកបរតាមផ្លូវ ស្រាប់តែបាត់ទឹកហើយឡើងកម្តៅខ្លាំង លោកអ្នកត្រូវទុកឲ្យម៉ាស៊ីនរថយន្តចុះត្រជាក់សិន ហើយអាចចាក់ទឹកធម្មតាជាបណ្តោះអាសន្នសិន។ បន្ទាប់មកពេលចូលការ៉ាស់ជួសជុលរួច គឺគួរលាងសម្អាតធុងទឹក ហើយចាក់ទឹកស្អំថ្មីចូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford នៅអឺរ៉ុបបានធ្វើការអាប់ដេតលើរថយន្តអគ្គីសនី Mustang Mach-E និងបានបន្ថែមមកជាមួយជម្រើសម៉ូឌែលថ្មី

ក្រុមហ៊ុន Ford នៅអឺរ៉ុបបានប្រកាសពីការអាប់ដេតថ្មីៗសម្រាប់រថយន្ត SUV អគ្គិសនី Mustang Mach-E នៅទូទាំងតំបន់អឺរ៉ុប រួមមានទាំងការបញ្ចេញរថយន្ដម៉ូឌែលថ្មី GT California Special ផងដែរ។ ការកែសម្រួលថ្មីនេះផ្ដោតលើការបង្កើនចម្ងាយបើកបរឲ្យកាន់តែឆ្ងាយសម្រាប់ម៉ូឌែល Premium, បំពាក់ប្រព័ន្ធសុវត្ថិភាព Clear Exit Assist ជាស្តង់ដារ និងផ្ដល់មកបន្ថែមជាមួយជម្រើសពណ៌ថ្មីចំនួនពីរ។ ចំពោះម៉ូឌែល GT California Special វិញគឺត្រូវបានរចនាឡើងដោយដកស្រង់រចនាបថចេញពីរថយន្ដម៉ូឌែល 1968 Mustang California Special ដ៏ល្បីល្បាញកាលពីអតីតកាល។

2026 Ford Mustang Mach-E Premium Review: Will the latest price slash  finally bring some sales? - EV Centralចំពោះឈ្មោះ GT California Special ត្រូវបានបង្កើតឡើងដើម្បីជាការទទួលស្គាល់ដល់តំណាងចែកចាយរថយន្ត Ford នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាអ្នកលក់រថយន្ត Mustang បានច្រើនជាងគេបំផុតក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ ក្រឡេកមកមើលការការផ្លាស់ប្តូរផ្នែកខាងក្រៅមានបំពាក់ជាមួយថាសកង់ទំហំ ២០ អុីញពណ៌ប្រផេះ មានបោះត្រានូវឡូហ្គោ GT/CS រំលេចដោយពណ៌ខៀវថ្មី។ នៅលើគ្របម៉ាស៊ីន ក៏មានការលេងបន្ថែមជាមួយឆ្នូតពណ៍ខ្មៅហើយរំលេចជាមួយអក្សរ California Special ខៀវ រចនាឡើងតាមលំនាំពន្លឺព្រះអាទិត្យរៀបលិច។

2026 Mustang Mach-E Frunk Now a $495 Option – EVDANCEសម្រាប់ផ្នែកខាងក្នុងវិញ កាប៊ីនរថយន្តត្រូវបានបំពាក់ដោយកៅអីបែបស្ព័រប្រើប្រាស់ពូកស្បែក Navy Pier ActiveX និង Miko រួមជាមួយឆ្នូតពណ៌ខៀវ និងប្រាក់ដែលអាចជះពន្លឺបានស្រស់ស្អាត។ ចំណែកឯកន្លែងដាក់ដៃកណ្តាល និងចង្កូត ក៏ត្រូវបានរុំដោយស្បែកសំយោគ ActiveX ពណ៌ខៀវចាស់ផងដែរ។

Enhanced Mustang Mach-E Adds Retro GT California Specialរថយន្ត Mustang Mach-E GT California Special ត្រូវបានគេចាត់ទុកថាជារថយន្ដ បាននាំយកនូវដួងព្រលឹងដ៏ល្បីល្បាញនៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិកមកកាន់តំបន់អឺរ៉ុប ផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ដ៏វិសេសវិសាលក្នុងការរីករាយជាមួយរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ក្រុមហ៊ុន Ford នេះបើយោងតាមប្រសាសន៍របស់លោក Christian Weingärtner អគ្គនាយកផ្នែករថយន្តទេសចរណ៍នៃក្រុមហ៊ុន Ford Europe។

បន្ថែមពីនេះរូបលោកបានបន្តថា៖ «ម៉ូឌែល GT California Special និងការអាប់ដេតចុងក្រោយបង្អស់នេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ឥតឈប់ឈររបស់យើង ក្នុងការផ្តល់ជូននូវអ្វីដែលអតិថិជន Mustang Mach-E ចង់បាន មិនថាតាមរយៈម៉ូឌែលស៊េរីថ្មី ការអាប់ដេតប្រព័ន្ធ Software ឬការបង្កើនសមត្ថភាពផ្នែកគ្រឿងបន្លាស់ផ្នែកខាងក្រៅនោះទេ»។

Ford-Chef Christian Weingärtner: Interviewសម្រាប់ម៉ូឌែល Premium Extended Range, ក្រុមហ៊ុន Ford បានបំពាក់នូវសំបកកង់ប្រភេទថ្មីដែលមានកម្លាំងកកិតទាបជាលទ្ធផល ចំពោះម៉ូឌែលប្រើប៉ុងក្រោយ (RWD) ឥឡូវនេះអាចបើកបរបានចម្ងាយរហូតដល់ ៦១៥ គីឡូម៉ែត្រគិតតាមស្តង់ដារ WLTP ដែលកើនឡើង ១៥ គីឡូម៉ែត្របន្ថែម។ ចំណែកឯប្រភេទប្រើប្រាស់ប៉ុង២ (AWD) វិញ អាចបើកបរបានចម្ងាយរហូតដល់ ៥៥៥ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។ បើនិយាយពីរយៈចម្ងាយនៃបើកបរជាក់ស្តែងនឹងមានការប្រែប្រួល អាស្រ័យទៅលើសីតុណ្ហភាព, ទម្លាប់នៃការបើកបរ, លក្ខណៈផ្លូវ និងស្ថានភាពនៃអាយុកាលរបស់អាគុយផងដែរ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺប្រព័ន្ធសុវត្ថិភាព  Clear Exit Assist ឥឡូវនេះត្រូវបានដាក់បញ្ចូលជាឧបករណ៍ស្តង់ដារនៅក្នុងកញ្ចប់ប្រព័ន្ធជំនួយការបើកបរ។ ប្រព័ន្ធនេះប្រើប្រាស់សិនស័រដើម្បីចាប់សញ្ញាអ្នកជិះកង់, អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង កំពុងធ្វើដំណើរមកពីខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសថែមលុយចូល ៨០០លានដុល្លារ ដើម្បីត្រៀមផលិតរថយន្តអគ្គិសនីថ្មីមួយទៀត បន្ទាប់ពី Highlander EV

បន្ទាប់ពីទើបប្រកាសចេញរថយន្តអគ្គិសនីកៅអី៣ជួរលើកដំបូង Highlander 2027 កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Toyota ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបន្ថែមទុនវិនិយោគ ដើម្បីត្រៀមផលិតរថយន្តអគ្គិសនីថ្មី។

Toyota បានប្រកាសដាក់ទុនបន្ថែម ១ពាន់លានដុល្លារសម្រាប់រោងចក្រចំនួន២នៅអាមេរិក។ ក្នុងនោះ ៨០០លានដុល្លារ សម្រាប់រោងចក្រ Kentucky ដើម្បីរៀបចំការផលិតរថយន្តអគ្គិសនីទី២ បន្ទាប់ពី Highlander EV ប៉ុន្តែ Toyota មិនបានបញ្ជាក់ពីម៉ូឌែលថ្មីនោះឡើយ។ ការវិនិយោគនេះ ក៏នឹងបង្កើនសមត្ថភាពរបស់រោងចក្រសម្រាប់រថយន្ត Camry និង RAV4 ផងដែរ។

ចំណែក ២០០លានដុល្លារទៀត គឺវិនិយោគនៅរោងចក្រ Indiana សម្រាប់បង្កើនសមត្ថភាពផលិតរថយន្ត Grand Highlander ដែលជា SUV ខ្នាតធំដ៏ពេញនិយមរបស់ Toyota។

សូមជម្រាបថា រោងចក្រ Kentucky គឺជារោងចក្រផលិតរថយន្តដ៏ធំបំ់ផុតរបស់ Toyota ក្នុងពិភពលោក ដែលបានផលិតជាង ១៤លានគ្រឿងហើយ។

គួរកត់សម្គាល់ថា Toyota Highlander អគ្គិសនី ដែលទើបបង្ហាញចេញនោះ គឺទាំងរថយន្ត និងអាគុយ ផលិតនៅរោងចក្ររបស់ Toyota ក្នុងសហរដ្ឋអាមេរិកទាំងអស់។ ក្នុងនោះ រថយន្តផលិតនៅរោងចក្រ Kentucky នេះ ចំណែកអាគុយផលិតនៅរោងចក្រក្នុងរដ្ឋការ៉ូលីណាខាងជើង ដែលទើបសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ រោងចក្រនេះ នឹងគាំទ្រដល់ខ្សែចង្វាក់ផលិតកម្មរថយន្ត Hybrid, PHEV និងអគ្គិសនីសុទ្ធរបស់ Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី BYD Song Ultra EV ប្រើពេលតែ ៩នាទីអាចសាកថ្មបានដល់ ៩៧% ដាក់លក់នៅចិនក្នុងតម្លៃ ២មុឺនដុល្លារ

កាលពីថ្ងៃទី ២៦ ខែមីនា ក្រុមហ៊ុន BYD បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី Song Ultra EV ផ្ដល់មកជាមួយ ៤ជម្រើសផ្សេងគ្នា ក្នុងតម្លៃចន្លោះពី ២១ ០០០ ដល់ ២៤ ៨០០ ដុល្លារ។ យោងតាមគេហទំព័រ Autohome បានឲ្យដឹងថារថយន្ដេះផ្ដល់ជូនរយៈចម្ងាយនៃការបើកបរចន្លោះ ៦២០ គីឡូម៉ែត្រ និង ៧១០ គីឡូម៉ែត្រ ក្នុងមួយការសាកពេញគិតតាមស្តង់ដារវាស់ចម្ងាយ CLTC អាស្រ័យទៅតាមទំហំអាគុយ។

រថយន្ត Song Ultra EV ត្រូវបានការរចនាផ្នែកខាងមុខបែបសាមញ្ញបំផុត (Minimalist) ជាមួយនឹងប៉ាណាពណ៌ខ្មៅ និងចង្កៀងមុខដែលត្រូវបានបញ្ជូលគ្នាជាផ្ទាំងតែមួយ។ បន្ថែមពីនេះ ក៏មានភ្លើងបំភ្លឺពេលថ្ងៃជាខ្សែវែងអូសកាត់ទទឹងផ្ទៃខាងមុខផងដែរ។ នៅផ្នែកខាងក្រោយត្រូវបានរចនាជាមួយចង្កៀងលាតសន្ធឹងពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយ Spoiler បង្កប់ជាប់នឹងដំបូលតែម្តង។ សម្រាប់ពណ៌តួខ្លួនខាងក្រៅមានជម្រើសរហូតដល់ទៅ ៦ពណ៌។

ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្ត បានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីងអាចបង្វិលបាន, កុងទ័រឌីជីថលទំហំ ១០.២៥ អុីង និងស្លាយកុងទ័រ (Head-up display) ទំហំ ២៦ អុីង។ សម្រាប់ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងដំណើរការដោយប្រព័ន្ធ UI 7.0 របស់ BYD ផ្ទាល់តែម្តង។ បន្ថែមពីនេះ រថយន្តនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធបញ្ជាដោយសំឡេងដែលអាចប្រើប្រាស់បានដល់ទៅ ៤តំបន់នៅផ្នែកខាងក្នុង។

យោងតាមរបាយការណ៍ដាច់ដោយឡែកមួយពី CarNewsChina ផ្អែកលើឯកសារចុះបញ្ជីរបស់ក្រសួង MIIT បានបញ្ជាក់ថា Song Ultra EV គឺជាមានរថយន្ត SUV អគ្គិសនីប្រភេទ B-segment ដំបូងគេបង្អស់នៅក្នុងត្រកូល Dynasty របស់ BYD ដោយវាប្រើប្រាស់ម៉ូទ័រក្រោយតែមួយ និងអាចបើកបរបានចម្ងាយរហូតដល់ ៧១០គីឡូម៉ែត្រ។

គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ដោយអាគុយប្រភេទ Short Blade Battery 2.0 របស់ BYD ឬហៅម្យ៉ាងទៀតថា Blade Battery ជំនាន់ទី២។ ចំពោះទំហំផ្ទុករបស់អាគុយមានជម្រើស ៦៨.៤គីឡូវ៉ាត់ម៉ោង និង ៨២.៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០គីឡូម៉ែត្រ និង ៧១០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ។

សម្រាប់ការសាកថ្មវិញវាអាចការសាកពី ១០% ទៅ ៧០% ប្រើពេលត្រឹមតែ ៥ នាទី ប៉ុណ្ណោះ ខណៈការសាកពី ១០% ទៅ ៩៧% ចំណាយពេលត្រឹមតែ ៩នាទី។ ទោះបីជាស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងដល់ -៣០°C ក៏ដោយ ក៏រយៈពេលសាកថ្មនឹងកើនឡើងត្រឹមតែប្រហែល ៣នាទីបន្ថែមទៀតតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអក្សរ F និង E ព្រមទាំងរូបធុងសាំង ក្នុងកុងទ័ររថយន្តបង្ហាញពីអ្វី?

ក្នុងកុងទ័រសាំងរថយន្តមានអក្សរនិងរូបសញ្ញាឲ្យអ្នកបើកបរបានដឹងពីព័ត៌មានដែលពាក់ព័ន្ធនឹងកម្រិតសាំង រួមមានដូចជា អក្សរF, អក្សរ E, សញ្ញាឆេកធុងសាំង និងរូបធុងសាំងមានព្រួញ ដែលមានអត្ថន័យដូចខាងក្រោមនេះ៖

អក្សរ F តំណាងឲ្យពាក្យ Full៖ពេលទ្រនិចដៅចំចំណុចអក្សរ F នេះ គឺមានន័យថា ធុងសាំងត្រូវបានចាក់ពេញហើយ។ ប៉ុន្តែពេលទ្រនិចធ្លាក់មកដៅចំអក្សរE ដែលតំណាងឲ្យពាក្យ Empty វិញ គឺមានន័យថា កម្រិតសាំងជិតអស់ពីធុងហើយ។

ជាមួយគ្នានេះដែរ នៅពេលទ្រនិចសាំងធ្លាក់ចុះចំអក្សរE នេះ ហើយមិនទាន់ចាក់សាំងទៀត នោះវាក៏នឹងលេចចេញសញ្ញាឆេកធុងសាំងថែមទៀត ដើម្បីព្រមានឲ្យអ្នកបើកបរឆាប់ចាក់សាំងឲ្យបានលឿន។

គួរដឹងដែរថា ពេលដែលចាប់ផ្តើមចេញសញ្ញាធុងសាំងនេះ គឺរថយន្តអ្នកអាចសល់សាំងប្រហែល ១០ ទៅ១៥% ឬប្រហែល ៥ ទៅ ១០លីត្រទៀត ពោលគឺអាចបើកបរបានប្រហែល ៥០ ទៅ ៨០គីឡូម៉ែត្រទៀត ផ្អែកទៅលើស្ថានភាពចរាចរណ៍កម្លាំងម៉ាស៊ីនរថយន្ត និងការជាន់ហ្គែ។

ចំពោះរូបធុងសាំងដែលបង្ហាញក្នុងកុងទ័រនោះក៏មានបន្ថែមសញ្ញាព្រួញតូចមួយថែមទៀតផងដែរ ដោយខ្លះមានសញ្ញាព្រួញបែរទៅឆ្វេង និងខ្លះបែរទៅសាំ្តគឺចង់បញ្ជាក់ឲ្យអ្នកបើកបរបានដឹងពីទីតាំងចាក់សាំងរថយន្តរបស់ខ្លួនថានៅខាងឆ្វេង ឬខាងស្តាំងងាយស្រួលពេលចូលចាក់សាំងម្តងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមកន្លះឆ្នាំប៉ុណ្ណោះ កម្ពុជា ទទួលគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដល់ ៥គម្រោងឯណោះ

គិតពីខែតុលា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលគម្រោងស្នើសុំវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តចំនួន៥គម្រោងឯណោះ រួមមាន៖

-គម្រោងដំឡើងរថយន្ត GAC និង Chevrolet របស់ក្រុមហ៊ុន TH Automotive Manufacturing ដែលទទួលបានការអនុម័តយល់ព្រម និងកំពុងសាងសង់រោងចក្រជិតរួចរាល់ឆាប់ៗនេះ

-គម្រោងរោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Zo Motors Cambodia

-និងគម្រោង២ទៀតស្ថិតក្នុងការស្នើសុំ គឺគម្រោងដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN Automotive Co., Ltd និងគម្រោងដំឡើងរថយន្ត LYNK&CO របស់ក្រុមហ៊ុន ZDG Assembly Co.Ltd។

គួរដឹងដែរថា បច្ចុប្បន្នកម្ពុជា កំពុងមានរោងចក្ររថយន្តជាច្រើនមកហើយ ដូចជារោងចក្រផលិតរថយន្ត Ford, រោងចក្រដំឡើងរថយន្ត Toyota, រោងចក្រដំឡើងរថយន្ត GTV, រោងចក្រដំឡើងរថយន្ត Kia និងរោងចក្រដំឡើងរថយន្ត BYD ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ក៏បានបង្ហាញពីគម្រោងពង្រីករោងចក្ររថយន្ត Ford និងការផលិតគ្រឿងបង្គុំក្នុងស្រុកថែមទៀតផងដែរ។

ជារួម កម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលនៃរោងចក្រដំឡើងរថយន្តជាបណ្តើរៗហើយក្នុងតំបន់អាស៊ាននេះ។ លើសពីនេះ អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Denso International Asia បានមើលឃើញថា កម្ពុជា នឹងក្លាយជាទីំតាំងនៃការផលិតគ្រឿងបង្គុំរថយន្តចំហេះក្នុង និងរថយន្ត Hybrid ដ៏មានសក្តានុពលក្នុងតំបន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២៧ ទទួលបានការកែប្រែផ្នែកខាងក្នុងកាន់ប្រណីតដើម្បីផ្ដល់ផាសុកភាពដល់អតិថិជនលំដាប់កំពូល

រថយន្ត Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២៧ បានបង្ហាញរូបរាងជាផ្លូវការ ដោយទទួលបានការកែសម្រួលកម្លាំងម៉ាស៊ីន, ការរចនាផ្នែកខាងក្នុងថ្មីនិងការផ្លាស់ប្តូររូបរាងភ្លើងបំភ្លឺទាំងស្រុងខុសពីម៉ូឌែលមុន។

2027 mercedesmaybach sclass ការផ្លាស់ប្តូររូបរាងដល់ទាក់ទាញបំផុតនោះគឺប៉ាណានៅផ្នែកខាងមុខរបស់ Maybach ឥឡូវនេះមានទំហំធំជាងមុន ២០ភាគរយ ធ្វើឲ្យរថយន្តត្រកូល S-Class នេះមើលទៅកាន់តែមានអំណាចនិងរឹងមាំ បើទោះបីជាវាហាក់ដូចជាមិនសូវរលីងស្រឡូនខ្លាំងដូចមុនក៏ដោយ។ នៅផ្នែកខាងលើនៃប៉ាណា មានឆ្លាក់ឈ្មោះ Maybach ដើម្បីបង្ហាញពីកិត្យានុភាព ហើយអ្វីដែលពិសេសនោះគឺវាមានពន្លឺជុំវិញតែម្តង។ ចំណែកឯស្លាកសញ្ញា Maybach នៅបង្អួចក្រោយក៏ត្រូវបានបន្ថែមពន្លឺផងដែរ។ រីឯរូបសញ្ញាផ្កាយបីជ្រុងនៅលើគ្របម៉ាស៊ីនក៏មានជម្រើសបំពាក់ជាមួយភ្លើងបំភ្លឺដែរ ប្រសិនបើអ្នកព្រមចំណាយប្រាក់បន្ថែមដើម្បីដំឡើងវា។

ដូចគ្នាទៅនឹងត្រកូល Benz របស់ Mercedes ដែរចង្កៀងមុខរបស់ Maybach ស៊េរីថ្មីនេះមានរាងជាផ្កាយបីជ្រុងជារូបតំណាងឲ្យ logo របស់ក្រុមហ៊ុន Mercedes តែម្តង។ នៅផ្នែកខាងក្នុងនៃចង្កៀង មានរំលេចដោយធាតុពណ៌មាសផ្កាឈូក និងបង្ហាញស្លាកសញ្ញា Maybach យ៉ាងមានមោទនភាព។

vehicle interior view tan leather seats digital dashboard wide display center console ambient lighting mountain horizon.ជាមួយនេះក្រុមហ៊ុន Mercedes បានពិពណ៌នាអំពីគោលបំណងនៃការរចនាផ្ទៃខាងក្នុងថ្មីនេះថាគឺជាការបង្កើនបទពិសោធន៍នៃការសម្រាកលម្ហែដ៏មានផាសុកភាពជាលក្ខណៈបុគ្គលតាមរចនាបថរបស់ Maybach ឲ្យកាន់តែស៊ីជម្រៅ។ ជាក់ស្តែង នៅលើតាប្លូឡាន ឥឡូវនេះត្រូវបានបំពាក់ដោយអេក្រង់ MBUX Superscreen ដ៏ធំលាតសន្ធឹងស្ទើរតែពេញទទឹងផ្នែកខាងមុខ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការបញ្ជាលើអេក្រង់នេះដំណើរដោយប្រព័ន្ធបញ្ជា Mercedes-Benz Operating System (MB.OS) ត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅលើត្រកូល Maybach។

ងាកមើលកន្លែងអ្នកដំណើរនៅកៅអីខាងក្រោយ ត្រូវបានបំពាក់ជាមួយបានអេក្រង់ទំហំ ១៣.១ អុីញចំនួន២ ភ្ជាប់មកជាមួយតេឡេបញ្ជា មួយគូសម្រាប់គ្រប់គ្រងមុខងារផ្សេងៗ ដូចជាប្រព័ន្ធកម្សាន្ត ការកំណត់សីតុណ្ហភាព និងវាំងននការពារកម្តៅថ្ងៃ ត្រូវបានដាក់បញ្ចូលជាឧបករណ៍ស្តង់ដារតែម្តង។ អ្វីដែលកាន់តែពិសេសនោះ កៅអីខាងក្រោយមានបំពាក់ជាមួយប្រអប់កុងសូលកណ្តាលថ្មី មានកន្លែងដាក់កែវទឹកត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រាំង ទុកសម្រាប់ដាក់កែវសាំប៉ាញជាជម្រើសបន្ថែមប្រសិនបើអតិថិជនចង់បាន។

2027 mercedesmaybach sclass interiorដូចគ្នានឹងផ្នែកផ្សេងទៀតនៃត្រកូល Maybach ដែរការផ្លាស់ប្តូរនៅក្រោមគ្របម៉ាស៊ីនគឺដកស្រង់តាមស៊េរី S-Class ធម្មតា។ ក្រឡេកមកមើលម៉ាស៊ីនស្តង់ដារ V-8 ឥឡូវនេះបង្កើតកម្លាំងបានរហូតដល់ ៥៣០សេះ និងមានកម្លាំងរមួលអតិបរមា ៧៥០ ញ៉ូតុនម៉ែត្រ។ ចំណែកម៉ាស៊ីន V-12 ចំណុះ ៦.០ លីត្រ Twin-turbo អាចផលិតកម្លាំង ៦២១សេះ កម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ អាចរុញរថយន្តធុនធ្ងន់ជិត ២.៣ តោន អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងម៉ោង ប្រើពេលត្រឹមតែ ៣.៧វិនាទី ប៉ុណ្ណោះ។

rear three quarter view two tone luxury sedan on cobblestone plaza modern building geometric facade.គួររំលឹកផងដែររថយន្ត Maybach S-Class ស៊េរីថ្មីនេះ រំពឹងថាគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលត្រីមាសទី២នៃឆ្នាំ ២០២៦។ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីតម្លៃនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នម៉ូឌែលកំពុងដាក់លក់ S580 មានតម្លៃចាប់ពី ២៣៣ ៥០០ ដុល្លារ និងម៉ូឌែល S680 (ម៉ាស៊ីន V-12) មានតម្លៃចាប់ពី ២៧០ ៧៥០ ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Maybach ស៊េរីថ្មីនេះ អាចនឹងមានតម្លៃថ្លៃជាងមុនឆ្ងាយ ដោយសារតែការដំឡើងពន្ធនាំចូលលើរថយន្តមកពីសហភាពអឺរ៉ុបចូលមកកាន់ទីផ្សារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+