ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្វីជាភាពខុសគ្នារវាងឡាន PHEV និង EREV?

បើយើងនិយាយអំពីឡាន PHEV និង EREV វាគឺសុទ្ធតែជាឡានដែលសាកថ្មពីខាងក្រៅបានដូចគ្នា ដែលជាធម្មតាគឺប្រើទាំងអគ្គិសនីផង និងសាំងផងដើម្បីដំណើរការរថយន្ត។ ប៉ុន្តែបើទោះជាអាចសាកថ្មពីខាងក្រៅ និងអាចប្រើទាំងអគ្គិសនីរួមជាមួយសាំងក៏ដោយ ក៏ប៉ុន្តែ PHEV និង EREV ក៏មានលក្ខណៈខុសគ្នាបន្តិតបន្តួចផងដែរ។

បើនិយាយឲស្រួលស្តាប់ ឡាន PHEV ឬ Plug-in Hybrid គឺជាឡានដែលប្រើទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងដើម្បីបង្វិលកង់។ ចំណែក EREV ឬ Extended Range Electric Vehicle វិញ ប្រើតែម៉ូទ័រអគ្គិសនីប៉ុណ្ណោះ ដើម្បីបង្វិលកង់ ដោយម៉ាស៊ីនសាំងដើរតួ​ជាម៉ាស៊ីនភ្លើងសម្រាប់សាកអាគុយ។

មូលហេតុដែល EREV រចនាឡើងបែបនេះ គឺដើម្បីផ្តល់អារម្មណ៍បើកបរដូចឡានអគ្គិសនីសុទ្ធសាត ព្រោះម៉ាស៊ីនសាំងដំណើរការនៅកម្រិតស្តង់ដារមួយដើម្បីសាកតែអាគុយប៉ុណ្ណោះ ពោលគឺមិនមែនដើម្បីបង្វិលកង់ឡើយ។

ប៉ុន្តែបើទោះបីជា PHEV ប្រើទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងដើម្បីបង្វិលកង់ក៏ដោយ ក៏ប៉ុន្តែសម្រាប់ឡាន PHEV ដែលប្រើបច្ចេកវិទ្យាថ្មីៗដូចជា DM-i ឬ EM-i វាក៏អា​ចដំណើរការដូចគ្នានឹង EREV ផងដែរ ពោលគឺប្រើម៉ាស៊ីនសាំងដើរតួត្រឹមជាម៉ាស៊ីនភ្លើងដើម្បីសាកអាគុយប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រៅពីចំណុចទាំងនេះ ឡាន PHEV និង EREV ក៏មានចំនុចខុសគ្នាមួយចំនួនទៀតផងដែរ ដោយជាទូទៅ ឡានដែលប្រើបច្ចេកវិទ្យា EREV គឺតែងតែមានកញ្ចប់អាគុយធំ និងមានចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានឆ្ងាយជាង PHEV ប៉ុន្តែមានតម្លៃថ្លៃ។

ជាឧទាហរណ៍ នៅក្នុងពេលបច្ចុប្បន្ន ឡាន PHEV និង EREV មានដូចជា GTV Kain, Toyota Prius Prime, Avatr 12 EREV និង GAC Aion i60 EREV ជាដើម។

សរុបមក សម្រាប់ឡាន PHEV គឺសាកសមសម្រាប់អ្នកចង់បានឡានសាំងលាយអគ្គិសនី ចំណែក EREV វិញ សាកសមសម្រាប់អ្នកចង់បានបទពិសោធន៍ប្រើឡានអគ្គិសនី ១០០% តែខ្លាចអស់ភ្លើងកណ្តាលទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បានប្រកាសពីការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនការផលិតរថយន្ដរបស់ខ្លួននៅសហរដ្ឋអាមេរិក

យោងតាមបញ្ជាក់ពីក្រុមហ៊ុន Toyota Motor North America បានឲ្យដឹងថាថវិកាប្រហែល ៨០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងរោងចក្រនៅទីក្រុង Georgetown រដ្ឋ Kentucky ដើម្បីបង្កើនផលិតកម្មរថយន្ត Camry និង RAV4 ព្រមទាំងរៀបចំរោងចក្រសម្រាប់ការផលិតរថយន្តអគ្គិសនី (BEVs) នាពេលខាងមុខ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងវិនិយោគជាមួយទឹកប្រាក់ប្រហែល ២០០លានដុល្លារ ទៀតទៅក្នុងរោងចក្រនៅរដ្ឋ Indiana ដើម្បីបង្កើនការផលិតរថយន្តប្រភេទ SUV ខ្នាតធំគឺរថយន្ដ Grand Highlander។

Kentucky Kicks Off Production of Toyota RAV4 Hybrid | The Truth About Carsនៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ មូលនិធិនេះត្រូវបានប្រើប្រាស់ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរឡើងនូវតម្រូវការដ៏សម្បូរបែបរបស់អតិថិជននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Toyota ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងទីផ្សារអាមេរិក ចាប់តាំងពីប្រធានាធិបតី Donald Trump បានដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើការនាំចូលរថយន្ត។ ផលិតកម្មរថយន្តរបស់ Toyota នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើង ៩.៧% ក្នុងឆ្នាំ ២០២៥ (ឈានដល់ ១.៤ លានគ្រឿង) ខណៈការលក់សរុបបានកើនឡើង ៨% (ឈានដល់ ២.៥ លានគ្រឿង) ក្នុងឆ្នាំដដែល។

Toyota makes a show of U.S. expansion amid tariff talk - Automotive Newsកាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនជប៉ុនមួយនេះបានប្រកាសថាខ្លួននឹងវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលនឹងធ្វើឲ្យការវិនិយោគសរុបរបស់ខ្លួនកើនដល់ប្រហែល ៦០ពាន់លានដុល្លារ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅទីនោះកាលពី ៦៩ឆ្នាំមុន។ ក្នុងចំណោមថវិកា ១០ពាន់លានដុល្លារនោះ ទឹកប្រាក់ចំនួន ៩១២ លានដុល្លារ ត្រូវបានបែងចែករួចជាស្រេចដើម្បីពង្រីកសមត្ថភាពផលិតរថយន្ត Hybrid នៅតាមរោងចក្រចំនួន ៥ផ្សេងៗគ្នា រួមមាននៅរដ្ឋ West Virginia, Mississippi, Tennessee, Missouri និងរោងចក្រនៅ Georgetown។

ក្រោយការប្រកាសព័ត៌មាននេះ ភាគហ៊ុនរបស់ Toyota បានកើនឡើង ០.៦២% កាលពីថ្ងៃអង្គារ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ១៤.២៥% បើធៀបនឹងការកើនឡើង ៣៨.៩៤% នៃសន្ទស្សន៍ភាគហ៊ុន Nikkei 225៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកមានបណ្ណបើកបររថយន្តធុនធ្ងន់ អាចមកបើករថយន្តធុនស្រាលបានដែរឬទេ?

អ្នកដែលមានបណ្ណបើកបរប្រភេទ គ ឃ ឬ ង គឺមានសិទ្ធអាចបើកយានយន្តប្រភេទ ខ បាន។ ផ្ទុយមកវិញ បើមានបណ្ណបើកបរត្រឹមតែប្រភេទ ខ ទេ គឺមិនអាចបើកយានយន្តប្រភេទ គ ឃ ឬ ង បានឡើយ ពោលគឺត្រូវការរៀន និងប្រឡងបន្ថែមទៀត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានបង្ហាញឲ្យដឹងពីប្រភេទបណ្ណបើកបរ ដែលអាចបើកយានយន្តដូចខាងក្រោមនេះ៖

ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។

ប្រភេទគៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។

ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។

គួរដឹងថា អ្នកមានបណ្ណបើកបរប្រភេទ គ អាចបើកបរយានយន្តប្រភេទ ខ បាន ហើយក៏អាចបើកយានយន្តប្រភេទ ឃ១ បានទៀតផងដែរ ប្រសិនអ្នកបើកបរនោះបានឆ្លងកាត់ការប្រឡងយកបណ្ណបើកបរប្រភេទ គ តាមរយៈបណ្ណបើកបរប្រភេទឃ១។ សម្រាប់អ្នកមានបណ្ណបើកបរប្រភេទ ឃ១ អាចបើកបរយានយន្តប្រភេទ ខ។ ជាមួយគ្នានេះ អ្នកមានបណ្ណបើកបរប្រភេទ ឃ២ គឺអាចបើកយានយន្តប្រភេទ ខ គ ឬ ឃ១ បាន។

ចំណែកអ្នកដែលមានបណ្ណបើកបរដល់ប្រភេទ ង គឺអាចបើកយានយន្តទាំងប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ទៅតាមប្រភេទបណ្ណបើកបរ រួមមាន ង(ខ) ង(គ) ឬ ង(ឃ)។

ចំពោះសុពលភាពវិញ បណ្ណបើកបរប្រភេទ ខ មានរយៈពេល ១០ឆ្នាំ ខណៈ គ ឃ និង ង មានរយៈពេល ៥ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GM បានចាប់ផ្តើមធ្វើតេស្តបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ថ្មីរបស់ខ្លួន អនុញ្ញាតឲ្យអ្នកបើកបរមិនចាំបាច់មើលផ្លូវ នៅពេលធ្វើដំណើរលើផ្លូវហាយវ៉េ

បច្ចុប្បន្នក្រុមហ៊ុន GM កំពុងបោះជំហានទៅមុខមួយកម្រិតទៀត ដោយបច្ចេកវិទ្យា Super Cruise អនុញ្ញាតឲ្យលែងដៃពីចង្កូតប៉ុន្តែត្រូវមើលផ្លូវ បានវិវត្ដន៍ខ្លួនទៅជាបច្ចេកវិទ្យាថ្មីមួយទៀត អនុញ្ញាតឲ្យអ្នកបើកបរ មិនចាំបាច់មើលផ្លូវទៀតនោះទេ។ សម្រាប់បច្ចេកវិទ្យាជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនដំបូងបង្អស់នៅលើរថយន្ត Cadillac Escalade IQ ស៊េរីឆ្នាំ២០២៨ អនុញ្ញាតឲ្យអ្នកបើកបរអាចសម្រាកលំហែកាយ និងទស្សនាខ្សែភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗបាន ដោយមិនចាំបាច់ខ្វល់ខ្វាយពីការកាន់ចង្កូតបើកបរឡើយ។

 Super Cruise Took Hands Off The Wheel, Now GM Is Testing What Takes Eyes Off The Roadក្នុងកិច្ចខិតខំប្រឹងប្រែងលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន GM មានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែបន្តជំរុញការធ្វើតេស្តលើដងផ្លូវនូវប្រព័ន្ធបើកបរជំនាន់ក្រោយរបស់ខ្លួនដដែល។ ដូចអ្វីដែលក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសកាលពីចុងឆ្នាំមុន ពួកគេកំពុងអភិវឌ្ឍប្រព័ន្ធបើកបរ “មិនបាច់មើលផ្លូវ” (Eyes-off) ថ្មីសន្លាងមួយ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅលើរថយន្ត Cadillac Escalade IQ ក្នុងឆ្នាំ ២០២៨។

បច្ចេកវិទ្យានេះ នឹងអនុញ្ញាតឲ្យរថយន្តអគ្គិសនីលំដាប់កំពូលមួយនេះ អាចធ្វើដំណើរលើផ្លូវហាយវ៉េបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានការត្រួតពិនិត្យពីអ្នកបើកបរឡើយ។ នេះមានន័យថា “អ្នកបើកបរ” នឹងមានសេរីភាពក្នុងការសម្រាកលំហែកាយ និងកម្សាន្តសប្បាយតាមចិត្ត ខណៈពេលដែលរថយន្តជាអ្នករ៉ាប់រងរាល់កិច្ចការបើកបរដ៏លំបាកទាំងអស់ជំនួសវិញ។

 Super Cruise Took Hands Off The Wheel, Now GM Is Testing What Takes Eyes Off The Road
យ៉ាងណាមិញទោះមុខងារអាចដំណើរទៅបាន ក៏ដោយសារតែការបំពាក់នូវកាមេរ៉ា និងសិនស័រ (Sensors) ជាច្រើន រួមមានទាំងប្រព័ន្ធ Lidar និង Radar ផងដែរ។ ឧបករណ៍ទាំងអស់នេះ ដំណើរការរួមគ្នាជាមួយរចនាសម្ព័ន្ធប្រព័ន្ធកុំព្យូទ័រដែលជាខួរក្បាល ដ៏ឆ្លាតវៃក្នុងការបញ្ជាទៅលើប្រព័ន្ធដំណើរការទាំងមូល។

គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន General Motors មិនទាន់បានបង្ហើបព័ត៌មានលម្អិតច្រើននៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺថាពន្លឺពណ៌ខៀវខ្ចីនឹងភ្លឺឡើងទាំងនៅខាងក្នុង និងខាងក្រៅរថយន្ត នៅពេលដែលវាស្ថិតក្នុងរបៀបបើកបរដោយស្វ័យប្រវត្តិ។ ពន្លឺនេះនឹងជួយផ្ដល់ដំណឹងដល់អ្នកបើកបរឲ្យដឹងថា ពួកគេអាចឈប់ផ្ដោតអារម្មណ៍លើផ្លូវបាន ហើយវាក៏ជាសញ្ញាប្រាប់ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតឲ្យមានការប្រុងប្រយ័ត្នផងដែរ។

GM to launch eyes-off driving and conversational AI
ការសាកល្បងនៅលើដងផ្លូវក្នុងពិភពពិតប្រាកដ បានចាប់ផ្ដើមនៅសប្តាហ៍នេះលើផ្លូវហាយវ៉េដែលមានការកំណត់ការចេញចូលក្នុងរដ្ឋ California និង Michigan។ ក្រុមហ៊ុនមានផែនការប្រើប្រាស់រថយន្តគម្រូចំនួន ២០០ គ្រឿង ដើម្បីចូលរួមហើយ GM បានបញ្ជាក់ថា រថយន្តនីមួយៗនឹងមានអ្នកបើកបរ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីរង់ចាំគ្រប់គ្រងដោយដៃចង្កូតនៅគ្រប់ពេលប្រសិនបើចាំបាច់។

ទោះជាយ៉ាងណាក៏ដោយ ការចូលទៅបញ្ជាជំនួសដោយអ្នកបើកបរត្រូវបានរំពឹងថានឹងមានតិចតួចបំផុត ដោយសារប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍នៃការបើកបរជាង ៨០០ លានម៉ាយល៍ ស្មើនិងប្រមាណ ១.២៩ ពាន់លានគីឡូម៉ែត្រពីអតិថិជនដែលប្រើប្រាស់ប្រ័ពន្ធជំនួយការការបើកបរ Super Cruise។ លើសពីនេះ ក្រុមហ៊ុនក៏បានបញ្ចូលនូវមេរៀនដែលទទួលបានពីការបើកបរដោយស្វ័យប្រវត្តិទាំងស្រុងជាង ៥ លានម៉ាយល៍ ស្មើនិងប្រមាណ ៨ លានគីឡូម៉ែត្ររបស់គម្រោង Cruise ផងដែរ។

2026 Cadillac Escalade IQ/IQL Review, Pricing, and Specsក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះបានលើកឡើងថា៖ការធ្វើតេស្ដសាកល្បងនៅលើផ្លូវពិត គឺចាំបាច់បំផុតដើម្បីបង្កើតប្រព័ន្ធមួយដែលគួរឲ្យទុកចិត្ត ហើយបានបន្ថែមថា ទិន្នន័យដែលប្រមូលបានក្នុងដំណាក់កាលថ្មីនេះ នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅក្នុងវដ្តនៃការអភិវឌ្ឍន៍របស់ GM ដើម្បីពង្រឹងប្រព័ន្ធបើកបរដោយ AI និងភាពរឹងមាំនៃប្រព័ន្ធទាំងមូល។ ក្រុមហ៊ុនបានបន្តទៀតថា ប្រព័ន្ធនាពេលអនាគតនេះ នឹងមានបំពាក់នៅលើរថយន្តគ្រប់កម្រិត ចាប់តាំងពីម៉ូឌែលទូទៅរបស់ Chevy រហូតដល់រថយន្តប្រណីតរបស់ Cadillac៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger និង Ford Everest ចេញម៉ូឌែលថ្មី បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo​!

ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្រ្តាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទពិសោធន៍បើកបរថ្មី កាន់តែទំនើប កាន់តែមានអនុភាព និងផាសុកភាពខ្ពស់ជាងមុន។

ក្នុងការអាប់ដេតលើកនេះ រថយន្តទាំងពីរនឹងបំពាក់មកជាស្តង់ដារជាមួយ ប្រអប់លេខ 10 លេខអូតូ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អុីញ សម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដែលបង្ហាញពីការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖

  • ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm 
  • ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm 

ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត ដោយប្រើសម្ភារៈដែកទម្ងន់ស្រាល ប៉ុន្តែរក្សាបាននូវភាពរឹងមាំខ្ពស់។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ។


ការភ្ជាប់ជាមួយ ប្រអប់លេខ 10 លេខអូតូ ក៏ជួយឱ្យការបើកបរមានភាពរលូន មិនកន្ត្រាក់ សន្សំសំចៃប្រេង និងផ្តល់ផាសុកភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន 3.0L V6 Turbo នេះ ក៏ត្រូវបានបំពាក់លើ Ford Ranger Wildtrak និងម៉ូឌែលកំពូល Ford Everest Platinum ដែលនឹងមកជំនួស Everest Titanium ដោយបន្ថែមជាមួយ ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលផ្តល់ភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់។​



រីឯជម្រើសម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ដែលភ្ជាប់ជាមួយប្រអប់លេខ 10 លេខអូតូ ក៏នៅតែត្រូវបានបំពាក់លើម៉ូឌែលមួយចំនួន ដូចជា Ranger XL, Everest Active និង Everest Sport ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្វែងរករថយន្តគ្រួសារ មានតម្លៃសមរម្យ សក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងបំពេញការងារបានយ៉ាងប្រសិទ្ធភាព​។​

សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់​ Ford​ Cambodia តែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវទៅកំពង់ចាមដែលពង្រីកដល់ ៤គន្លងសង់ជិតរួចរាល់ហើយ អ៊ីចឹងតើអាចបើកដល់ល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង?

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ដល់ ៤គន្លង ចាប់ពី ស្គន់ ដល់ក្រុងកំពង់ចាម ប្រវែងជាង ៤៥គីឡូម៉ែត្រ សម្រេចបាន ៩៥,៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ អ៊ីចឹង តើអ្នកបើកបរនៅលើផ្លូវនេះ អាចបើកបរដល់ល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង?

មិនខុសពីផ្លូវជាតិផ្សេងៗដូចជា ផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៥ឡើយ ពោលគឺសម្រាប់ផ្លូវ្ហហាយវេ ៤គន្លងឡើងទៅ មានសួន ឬខឿនបែងចែកទិសចរាចរណ៍ គឺត្រូវបានកំណត់ល្បឿនអតិបរមាត្រឹម ៩០គីឡូម៉ែត្រក្នុងង១ម៉ោងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកបើកបរ ហ៊ានបើកលើសពីល្បឿនអតិបរមានេះ នឹងប្រឈមការថតជាប់លើសល្បឿន ផាកពិន័យជាទឹកប្រាក់ និងដកពិន្ទុបណ្ណបើកបរ ទៅតាមចំនួនល្បឿនដែលលើស។

ជាមួយគ្នានេះដែរ ការបើកបរតាមល្បឿនកំណត់នេះ ពី ៨០ ទៅ ៩០ គីឡូម៉ែត្រក្នុង១ម៉ោងនេះ បានជួយកាត់បន្ថយនូវគ្រោះថ្នាក់ និងជួយដល់រថយន្តដូចជា ម៉ាស៊ីនដំណើរការរលូនល្អ ស៊ីសាំងតិច បន្ថយកំណកក្នុងម៉ាស៊ីន ក៏ដូចជាសំបកកង់ និងស្បែកហ្វ្រាំងមិនឲ្យឆាប់សឹកផងដែរ។

សូមបញ្ជាក់បន្ថែមទៀតផងដែរ ផ្លូវជាតិលេខ៧នេះ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដូច្នេះអ្នកបើកបរតាមផ្លូវនេះ ត្រូវប្រុងប្រយ័ត្នជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមផ្លាកសញ្ញាក្នុងតំបន់ការដ្ឋាន ដែលរួមមានដូចជា ផ្លាកការដ្ឋាន ផ្លូវវាងដែលមានសញ្ញាព្រួញទៅឆ្វេង ឬស្តាំ ថ្មខ្ទាត បង្គោលរាងសាជី សញ្ញាព្រួញបង្វែទិស និងភ្នាក់ងារដែលលើកទង់ឲ្យឈប់ ឬអនុញ្ញាតឲ្យបន្តដំណើរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែឮ EM-i តើ EM-i ហ្នឹងមានន័យដូចម្តេចទៅ?

ប្រសិនបើបងប្អូនជាអ្នកប្រើប្រាស់ឡានអគ្គិសនីរបស់់ក្រុមហ៊ុន Geely ច្បាស់ជាធ្លាប់ឮពាក្យមួយដែលគេហៅថា EM-i ជាមិនខាន តួយ៉ាងដូចជា Geely EX5 EM-i ឬ Geely Starray EM-i ជាដើម។ អញ្ចឹង តើពាក្យ EM-i ហ្នឹងមានន័យដូចម្តេចទៅ?

EM-i វាគឺជាពាក្យមួយដែលមានន័យថា E-Motive intelligence ដែលជាបច្ចេកវិទ្យាកូនកាត់ Plug-in Hybrid របស់ក្រុមហ៊ុន Geely ។ ជាទូទៅ បច្ចេកវិទ្យានេះ គឺត្រូវបានរចនាឡើងដើម្បីឱ្យរថយន្តមានទាំងកម្លាំង និងការសន្សំសំចៃប្រេងកាន់តែខ្ពស់ជាងឡានធម្មតា។

ជាធម្មតា រថយន្ត EM-i គឺប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ រួមជាមួយនឹងម៉ូទ័រអគ្គិសនីគោលចំនួន ១ ប៉ុណ្ណោះ ប៉ុន្តែវាក៏មាននូវម៉ូទ័រអគ្គិសនីរងមួយផ្សេងទៀត ដើម្បីដើរតួជាម៉ាស៊ីនភ្លើងជាមួយម៉ាស៊ីនសាំងផងដែរ។ បើនិយាយឲស្រួលស្តាប់ ឡាន EM-i គឺប្រើប្រាស់នូវម៉ាស៊ីនសាំងចំនួន ១ និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន ២ គឺ P1 និង P3 ។ ដែល P1 ដើរតួជាម៉ាស៊ីនភ្លើងជាមួយម៉ាស៊ីនសាំង និង P3 ដើរតួជាក្បាលម៉ាស៊ីន ឬម៉ូទ័រមេសម្រាប់ដំណើរការរថយន្ត។

ជាឧទាហរណ៏ នៅពេលដែលម៉ាស៊ីនសាំងដំណើរការ វានឹងទៅបង្វិលម៉ូទ័រ P1 ដើម្បីបង្កើតជាថាមពលអគ្គិសនីបញ្ជូនទៅសាកអាគុយ ឬបញ្ជូនទៅម៉ូទ័រ P3 ដើម្បីដំណើរការរថយន្ត។

ងាកមកប្រព័ន្ធអាគុយវិញ សម្រាប់អាគុយដែលប្រើក្នុងប្រព័ន្ធ EM-i គឺអាគុយប្រភេទ LFP ។ ភាគច្រើន សម្រាប់ម៉ូឌែលថ្មីៗដូចជា Geely Starray EM-i ឆ្នាំ ២០២៦ វាគឺអាចបើកបរបានចម្ងាយចាប់ពី ៥៥ ដល់ ២០០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ។

សរុបមក ពេលដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំង រថយន្ត EM-i គឺអាចបើកបរបានចម្ងាយដល់ទៅ ១,៥៧៥គីឡូម៉ែត្រឯណ្ណោះ អាស្រ័យទៅលើជម្រើសដែលបានជ្រើសរើស បើយោងតាមស្តង់ដារ CLTC ។ ចំណែកកម្រិតស៊ីប្រេងវិញ បើយោងតាមគេហទំព័រ Geely ផ្ទាល់ រថយន្តដែលប្រើបច្ចេកវិទ្យា EM-i ជំនាន់ចុងក្រោយ អាចស៊ីប្រេងទាបបំផុតត្រឹមតែ ២,៤ ទៅ ២,៦លីត្រ ក្នុង ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ ដូចនេះ គឺមានភាពសន្សំសំចៃខ្លាំងបើប្រៀបធៀបទៅនឹងរថយន្ត Hybrid មួយចំនួន។

គួរបញ្ជាក់ថា ក្រៅពីលក្ខណៈពិសេសទាំងនេះ សម្រាប់ប្រព័ន្ធ EM-i នេះផ្ទាល់់ ក៏រួមបញ្ចូលនូវប្រព័ន្ធបើកបរដ៏ឆ្លាតវៃចំនួន ៣ ផងដែរ៖

១) Pure Electric Mode

វាប្រើតែថ្ម និងម៉ូទ័រអគ្គិនីប៉ុណ្ណោះ បង្កើតឡើងជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង និងផ្តល់ពិសោធន៍ទៅលើការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសាធដែលជួយឱ្យការចំណាយប្រចាំថ្ងៃកាន់តែមានភាពសន្សំសំចៃ។ ជាធម្មតា នៅពេលប្រើមុខងារនេះ ថ្មរបស់រថយន្តនឹងត្រូវសាកឡើងវិញ តាមរយៈមុខងារជាន់ហ្វ្រាំងទាញយកថាមពល Regenerative Braking ។

២) Hybrid Mode

នៅពេលដែលថ្មដំណើរការអស់ប្រសិទ្ធភាព នោះម៉ាស៊ីនសាំងនឹងចាប់ផ្តើមដំណើរការជាអ្នកបង្កើតថាមពល ហើយសាកថាមពលទៅអាគុយដោយផ្ទាល់ ប៉ុន្តែអាគុយក៏អាចសាកជាមួយមុខងារជាន់ហ្វ្រាំងទាញយកថាមពល Regenerative Braking បានផងដែរ។ ហើយចំណែកម៉ូទ័រអគ្គិសនីវិញនៅតែជាក្បាលម៉ាស៊ីនសម្រាប់ដំណើរការទៅលើរថយន្តដដែល។ លក្ខណៈពិសេសរបស់មុខងារនេះ គឺជួយរក្សាការប្រើប្រាស់ប្រេងឥន្ធនៈឱ្យទាប និងធ្វើឲរថយន្តអាចបើកបរបានកាន់តែឆ្ងាយ។

៣) Power Mode

នៅពេលដែលរថយន្តត្រូវការបង្កើនល្បឿន ឬបើកបរក្នុងល្បឿនលឿនខ្លាំងដើម្បីវ៉ាជែង នោះម៉ូទ័រអគ្គិសនី និងម៉ាស៊ីននឹងធ្វើការរួមគ្នាដើម្បីផ្ដល់កម្លាំងទៅដល់រថយន្ត។ លក្ខណៈពិសេសរបស់មុខងារនេះ គឺជួយបន្ថែមកម្លាំងទៅរថយន្តនៅពេលចាំបាច់ និងធ្វើឲរថយន្តកាន់តែមានកម្លាំងកាន់តែខ្លាំងជាងមុខងារផ្សេងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy Starshine 8 PHEV ស៊េរីឆ្នាំ ២០២៦ ទំនើបជាងមុនជិះបានឆ្ងាយជាមុន បើកទទួលការបញ្ជាទិញមុននៅចិនក្នុងតម្លៃ ២មុឺនដុល្លារ

រថយន្តសេដានប្រភេទ Plug-in Hybrid Geely Galaxy Starhine 8 ស៊េរីថ្មីទទួលបានការអាប់ដេតថ្មី បានបើកទទួលការបញ្ជាទិញទុកមុននៅប្រទេសចិនជាមួយនឹងតម្លៃចាប់ផ្ដើមពីត្រឹមតែ ២០ ៧៤០ ដុល្លារ។ កាលពីដំបូងឡើយរថយន្ដនេះបានឈានជើងចូលទីផ្សារប្រទេសចិនក្នុងខែឧសភា ឆ្នាំ ២០២៥។ កាលនោះវាមានជម្រើសរហូតដល់ទៅ ៧ម៉ូឌែលមានតម្លៃចន្លោះពី ១៨ ២៧០ ដល់ ២៤ ០៨០ ដុល្លារ។

Geely Galaxy Starshine 8 ទទួលអាប់ដេតថ្មី នៅតែរក្សានូវរចនាបថរូបរាងខាងក្រៅដដែល ដោយបន្ដការរចនាជាមួយរូបរាងស្រឡូនបែបតំណក់ទឹក, ដៃទ្វារលិចក្នុងតួរថយន្ដនិងចង្កៀងមុខពីរជាន់។ អ្វីដែលធ្វើរថយន្តស៊េរីថ្មីនេះប្លែកពីមុនគឺជម្រើសពណ៌ថ្មីចំនួនពីរគឺពណ៌មាស “Sunny Gold” និងពណ៌ “Danxia Mine”។ ចំពោះពណ៌ថ្មីរបស់រថយន្ដនេះត្រូវបានដាក់ឈ្មោះតាមតំបន់ទេសភាពភូមិសាស្ត្រ Danxia ល្បីល្បាញដោយសារផ្ទាំងថ្មមានពណ៌ក្រហមឆ្អៅ។

លក្ខណៈពិសេសមួយទៀតនៃរថយន្ត Geely Galaxy Starshine 8 ថ្មីគឺការការបំពាក់នូវសេនស័រ LiDAR នៅលើដំបូល, រ៉ាដា mm-wave ៣គ្រាប់, កាមេរ៉ា ១១គ្រាប់និងសេនស័រ Ultrasonic ១២គ្រាប់។ ឧបករណ៍ទាំងនេះដំណើរការដោយបន្ទះឈីប Nvidia Drive Orin ដែលមានសមត្ថភាពគណនាទិន្នន័យបានរហូតដល់ ២៥៤ TOPS។

ជាមួយគ្នានេះ Geely Galaxy Starshine 8 ក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ G-Pilot H5 អនុញ្ញាតឲ្យរថយន្តអាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ (Navigate On Autopilot – NOA) ទាំងនៅលើផ្លូវក្នុងក្រុងនិងនៅលើផ្លូវហាយវ៉េ។ គួរបញ្ជាក់ផងដែរចំពោះប្រព័ន្ធជំនួយការបើកបរ G-Pilot H5 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Afari Technology ជាក្រុមហ៊ុនគាំទ្រដោយ Geely ហើយក្នុងនោះក្រុមហ៊ុន Mercedes-Benz ក៏មានចំណែកភាគហ៊ុន ៣% ផងដែរ។

Сколько будет стоить новый гибрид Geely Galaxy Starshine 8

កាលពីមុន ប្រព័ន្ធជំនួយការបើកបរ  G-Pilot H5 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើរថយន្ត SUV ខ្នាតធំ ៦ កៅអី Geely Galaxy M9 ដែលជាម៉ូដែលកំពូល (Flagship) របស់ក្រុមហ៊ុនប៉ុណ្ណោះ។ ចូលមកដល់ផ្នែកខាងបានបំពាក់នូវកុងទ័រឌីជីថលប្រភេទ LCD និងអេក្រង់កម្សាន្តថាច់ស្គ្រីនដ៏ធំ។ ប្រព័ន្ធកម្សាន្តនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto 2 ជាប្រភេទតែមួយដូចទៅនឹងរថយន្ត Galaxy M9 ផងដែរ។

ចំណុចកែលម្អសំខាន់ៗរបស់វាមានដូចជា៖បន្ថែមមកជាមួយប្រព័ន្ធជំនួយការបញ្ជាដោយសំឡេង AI កាន់តែឆ្លាតវៃ, មុខងារ One-screen Dual-application អនុញ្ញាតឲ្យលោកអ្នកអាចប្រើកម្មវិធីពីរក្នុងពេលតែមួយលើអេក្រង់តែមួយនិងមុខងារកំណត់ការតភ្ជាប់ជាមួយស្មាតហ្វូនបានរហូតដល់ ៩០% នៃម៉ូឌែលទូរស័ព្ទដែលមានលើទីផ្សារ។

លើលពីនេះលក្ខណៈរថយន្ដនេះក៏បំពាក់ជាមួយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display) និងឧបករណ៍បំពងសម្លេង Flyme Sound ចំនួន ២៣គ្រាប់។ ចូលមកដល់កម្រិតសមត្ថភាពរបស់រថយន្ត Geely Galaxy Starshine 8 ទទួលបានការអាប់ដេតថ្មីនេះម្ដង ក្នុងនោះម៉ូឌែលស្តង់ដារដំណើរដោយម៉ាស៊ីនសាំង ១.៥ លីត្រ រួមបញ្ចួលជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុបបាន ២៥៧ គីឡូវ៉ាត់ (៣៤៥ សេះ)។ សម្រាប់ម៉ូឌេលនេះ មានកម្រិតស៊ីសាំងទាបបំផុតត្រឹមតែ ៣.៣២ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។

ដោយឡែក សម្រាប់ម៉ូឌែលមានកម្លាំងខ្លាំងជាងនេះ គឺប្រើប្រាស់ប្រព័ន្ធ EM-P Plug-in Hybrid ជំនាន់ថ្មី ដំណើរដោយម៉ាស៊ីនសាំង ១.៥ លីត្រ Turbo ជំនួយដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុបបានរហូតដល់ ៣០០ គីឡូវ៉ាត់ (៤០២ សេះ) និងកម្លាំងរមួល ៦០៥ ញូតុនម៉ែត្រ (Nm) អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៦.៣៥ វិនាទី ហើយកម្រិតស៊ីសាំងគឺ ៣.៤១ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។

ការអាប់ដេតដ៏សំខាន់មួយទៀតគឺកញ្ចប់អាគុយ ដោយក្នុងនោះវាបំពាក់នូវអាគុយទំហំដល់ទៅ ២៨.៣ kWh អាចបើកបរចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានរហូតដល់ ២២៥ គីឡូម៉ែត្រ (CLTC) និងមានរយៈចម្ងាយបើកបរសរុបរហូតដល់ ១ ៧២៥ គីឡូម៉ែត្រ សម្រាប់របស់ម៉ូដែល Starshine 8 EM-i។ ជាមួយគ្នានេះរថយន្ដនេះក៏គាំទ្រការសាកថ្មលឿន (DC charging) ក្នុងកម្លាំងអតិបរមា ៧៥ kW អាចសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ។

សម្រាប់រថយន្ដ Geely Galaxy Starshine 8 PHEV ស៊េរីឆ្នាំ ២០២៦ ផ្ដល់មកជាមួយ ៣ជម្រើសផ្សេងគ្នាដោយក្នុងនោះសម្រាប់ម៉ូឌែល Long Range Voyager មានតម្លៃ ២០ ៧៥០ ដុល្លារ, Long Range Ocean មានតម្លៃ ២២ ០៦០ ដុល្លារ និង Long Range Milky Way មានតម្លៃ ២៣ ៥១០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់បារម្ភរឿងជិះផ្លូវឆ្ងាយ! រថយន្ដអគ្គិសនី BMW i3 ស៊េរីថ្មីសាកថ្មមួយពេញជិះបានដល់ ៩០០គីឡូម៉ែត្រ

ក្រុមហ៊ុន BMW បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ដអគ្គិសនី BMW i3 ស៊េរីថ្មី ដែលជាកំណែដ៏ធំនៃរថយន្តត្រកូល 3 Series Sedan ជាម៉ូដែលដ៏ល្បីបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន BMW។

2027 BMW i3 Gets Striking New Looks, Staggering 700 KM of Range |  AutoTrader.caសម្រាប់ BMW i3 អគ្គិសនីនេះផលិតមកជាពិសេសផ្ដោតលើរយៈចម្ងាយនៃការបើកបរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ដោយវាបំពាក់មកជាមួយអាគុយទំហំ 108.7 និង 112 kWh ផ្ដល់ជូនរយៈចម្ងាយបើកបរចន្លោះពី ចន្លោះពី ៨១០ ដល់ ៩០៤ គីឡូម៉ែត្រ អាស្រ័យលើម៉ូដែលនិងទំហំអាគុយ។  ជាមួយគ្នានេះអាគុយរបស់រថយន្ដនេះក៏គាំទ្រការសាកថ្ម DC ៤០០ គីឡូវ៉ាត់ សាកថ្មតែ ១០ នាទី អាចជិះបានប្រហែល ៤០២ គីឡូម៉ែត្រ។

The essence of the BMW brand”: this is the new, 560-mile BMW i3 | Top Gearបន្ថែមពីនេះរថយន្ដ BMW i3 ត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង Neue Klasse 800-volt ដូចគ្នាទៅនឹងរថយន្ត iX3 SUV ផងដែរប៉ុន្តែត្រូវបានរចនាជារថយន្តប្រភេទ Sedan ទ្វារបួនមានរាងរលោងស្អាត ដែល BMW ហៅថាជាការរចនាបែប 2.5-box design។ ចំណុចពិសេសថ្មីរបស់ BMW i3 ត្រូវបានបំពាក់មកជាមួយគ្រាប់ថ្មរាងស៊ីឡាំងថ្មីរបស់ BMW ត្រូវបានដំឡើងដោយប្រើវិធីសាស្ត្រ cell-to-pack ដោយធ្វើការដំឡើងគ្រាប់ថ្មផ្ទាល់ទៅក្នុងកញ្ចប់អាគុយតែម្តង ធ្វើឲ្យអាគុយមានរាងសំប៉ែត និងស្រាលជាងមុន។ លើសពីនេះ អាគុយនេះក៏ដើរតួជាបាតរថយន្តផងដែរ ជួយកាត់បន្ថយភាពស្មុគស្មាញ និងទម្ងន់អនុញ្ញាតឲ្យរថយន្តអគ្គិសនីនេះធ្វើដំណើរបានកាន់តែឆ្ងាយក្នុងការសាកថ្មពេញម្តង។

The essence of the BMW brand”: this is the new, 560-mile BMW i3 | Top GearBMW i3 ក៏បានបំពាក់មកជាមួយមុខងារត្រៀមលក្ខណៈអាគុយ (Battery preconditioning) ភ្ជាប់មកជាមួយមុខងារអាចកម្តៅអាគុយ ឬបញ្ចុះកម្តៅកញ្ចប់អាគុយ ដើម្បីប្រាកដថាវាអាចស្រូបយកថាមពលបានកម្រិតអតិបរមាក្នុងកំឡុងពេលសាកថ្មជាមួយលក្ខខណ្ឌអាកាសធាតុក្ដៅនិងត្រជាក់ខ្លាំង។ មុខងារនេះអាចដំណើរការដោយស្វ័យប្រវត្តិនៅពេលប្រើប្រាស់ប្រព័ន្ធនាំផ្លូវ (Navigation) ក្នុងរថយន្ត ឬអាចបញ្ជាដោយផ្ទាល់ដៃក៏បាន។

បើនិយាយពីទំហំរូបរាងខាងក្រៅស្ថិតក្នុងនាមជារថយន្ត Sedan អគ្គិសនីថ្មីរបស់ BMW រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤០ មីលីម៉ែត្រ, ទទឹង ១ ៨៦៥ មីលីម៉ែត្រ, កម្ពស់ ១ ៤៨០ មីលីម៉ែត្រ។ សម្រាប់រថយន្ដស៊េរីថ្មី BMWបានលុបចោលការរចនាប៉ាណារាងធំដូចធ្មេញសត្វទៀតហើយ ដោយពួកគេងាកមកប្រើប្រាស់ការចនាផ្នែកខាងមុខដែលរលោងស្អាត មានរាងដូចច្រមុះដូចត្រីឆ្លាម។ នៅផ្នែកខាងក្រោយរចនាជាមួយស្ដុបថ្មីចង្កៀង ដែលមិនមានរាងផ្តេកជាទម្រង់អក្សរ L ដូចទៅនិងរថយន្ដត្រកូល 3 Series ទេ។

2027 BMW i3: What We Know So Farក្រឡេកមកមើលផ្នែកខាងក្នុងដែលរចនាឡើងបែបសាមញ្ញ (Minimalist) ភ្ជាប់មកជាមួយបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ដោយបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧.៩ អុីញ និងអេក្រង់ Panoramic Vision អូសកាត់លាតសន្ធឹងពេញទទឹងនៃផ្ទៃតាប្លូ។ ចគ្រឿងបំពាក់នៅក្នុងកាប៊ីនរថយន្តនេះត្រូវបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តោតសំខាន់លើបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ រួមមានជម្រើសអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខបែប 3D Head-Up Display, ប៊ូតុងបញ្ជាលាក់ខ្លួនយ៉ាងអាថ៌កំបាំង (Shy Tech), និងប្រព័ន្ធជំនួយការ AI ដែលបញ្ជាដោយសំឡេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការចុះបញ្ជីផ្តល់កាតគ្រី និងបំពាក់ផ្លាកលេខ អាចធ្វើទៅបាន ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

យោងតាមអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ឲ្យដឹងថា ការចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះគ្រប់ប្រភេទអាចធ្វើទៅបាន លុះត្រាតែបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក. យានជំនិះទាំងនោះ ត្រូវបានបំពេញកាតព្វកិច្ចពន្ធ និងអាករ ស្របតាមច្បាប់ជាធរមាន ព្រមទាំងមានបិតលតាបត្រសម្គាល់ត្រឹមត្រូវតាមនីតិវិធីជាធរមាន និងមានចែងក្នុងមាត្រា២៥ នៃអនុក្រឹត្យនេះ។ ក្នុងមាត្រា២៥នេះចែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចេញបង្កាន់ដៃពន្ធយានយន្តដែលបញ្ជាក់អំពី ម៉ាក ប្រភេទ ចំនួនភ្លៅ លេខតួ សាក់ស៊ី លេខម៉ាស៊ីន ទំហំស៊ីឡាំង ទម្ងន់ទទេររបស់យាន និងឆ្នាំផលិត។

ខ. យានជំនិះទាំងនោះ ត្រូវមានលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេស ដូចមានចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬស្របតាមបទដ្ឋានបច្ចេកទេសដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ត្រង់ចំណុចនេះ សូមបញ្ជាក់បន្ថែមដែរថា ក្នុងករណីពិនិត្យឃើញថា យានជំនិះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺក្រសួងមានសិទ្ធិឲ្យយានជំនិះនោះ ធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសឲ្យស្របតាមច្បាប់ ឬបទដ្ឋានបច្ចេកទេសដែលបានកំណត់។

អ៊ីចឹង សរុបជារួម ការចុះបញ្ជីយានយន្តត្រូវមានឯកសារដូចជា៖

-អត្តសញ្ញាណបណ្ណ

-បង្កាន់ដៃពន្ធយានយន្ត

-លិខិតទិញលក់

-និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+