ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញវីដេអូ teaser នៃភីកអាប់ Ford F-Series Super Duty ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ Teaser ថ្មីមួយទៀត សម្រាប់រថយន្ត Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៣ មុនពេលការបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។ ខណៈពេលដែលរូបភាព teaser កាលពីសប្តាហ៍មុនផ្តោតទៅលើកប៉ាណាមុខ និងចង្កៀងមុខ និងបានបង្ហាញពីតួរថយន្ត  និងឈ្នាន់ជំហៀងជាដើម។

យើងក៏អាចឃើញផងដែរនៅឃ្លុបទ្វារក្រោយថ្មីដែលមានអក្សរ “Super Duty”  ក៏ដូចជាជុំវិញផ្នែកខាងលើទំនើបដែលឥឡូវនេះក្លាយជាពណ៌រាងកាយសម្រាប់រូបរាងកាន់តែស្រស់ស្រាយ។ វីដេអូនេះក៏បង្ហាញពីសំណុំនៃថាសកង់ប្រភេទ 8-spoke ដែលមើលទៅមានការរចនាជា ២ពណ៌។

ក្រុមហ៊ុន Ford នៅតែរក្សាភាពតឹងរ៉ឹងលើចំណុចម៉ាស៊ីន ប៉ុន្តែអតិថិជននឹងសម្គាល់ឃើញឡូហ្គោសម្រាប់ម៉ាស៊ីនចំណុះ ៦,៧ លីត្រ Power Stroke V8 turbodiesel អាចផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ១ ៤២២ ញ៉ូតុនម៉ែត្រ។

ក្រៅពីម៉ាស៊ូត របាយការណ៍បានបង្ហាញថា ភីកអាប់នេះអាចបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៦,៨ លីត្រ V8 ថ្មី  ដែលត្រូវបានធ្វើឡើងដើម្បីជំនួសម៉ាស៊ីនចំណុះ ៦,២ លីត្រចាស់ដែលមានកម្លាំង ៣៨៥ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ។ យើងក៏អាចរំពឹងថានឹងមានម៉ាស៊ីនប្រភេទ Godzilla ចំណុះ ៧,៣ លីត្រ V8 ដែលមានកម្លាំង ៤៣០ សេះ និងកម្លាំងរមួល ៦៤៣ ញ៉ូតុនម៉ែត្រ ។

ខណៈពេលដែលលក្ខណៈបច្ចេកទេសនៅតែជាអាថ៌កំបាំងនៅចំណុចនេះ មានការងឿងឆ្ងល់តិចតួចដែលថាក្រុមហ៊ុន Ford មានបំណងធ្វើឱ្យ Super Duty ក្លាយជារថយន្តភីកអាប់ធុនធ្ងន់ និងមានសមត្ថភាពបំផុតនៅលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda គ្រោងនឹងនាំយករថយន្ត Honda NSX មកវិញ ក្នុងទម្រង់ថាមពលអគ្គិសនីនៅឆ្នាំ ២០២៤

[បរទេស] យោងតាមគេហទំព័រ Asia.nikkei.com រាយការណ៍ថា ក្រុមហ៊ុន HONDA មានបំណងផលិតរថយន្តស្ព័រ NSX ឡើងវិញដែលជារថយន្តអគ្គិសនីសុទ្ធ។ ក្នុងនោះAcura NSX ត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ ១៩៩០ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យានៃម៉ាក Acura ដ៏ប្រណិត និងទំនើបផងដែរ។

បន្ទាប់ពីការដាក់បង្ហាញរថយន្តអគ្គិសនី Honda Prologue SUV ក្រុមហ៊ុននឹងបង្ហាញរថយន្ត Acura SUV អគ្គិសនីនៅឆ្នាំ ២០២៤ ។ ម៉ូដែលទាំងពីរនឹងប្រើប្រាស់ Ultium platform ដើម្បីគាំទ្ររថយន្តជាច្រើនប្រភេទ ចាប់ពីរថយន្តតូចរហូតដល់រថយន្តភីកអាប់ធំ ប្រភេទ Crossovers និង SUV ក៏ដូចជារថយន្តអគ្គិសនីដែលមានកម្លាំង ១ ០០០ សេះ ផ្គួបជាមួយអាគុយ Ultium មានទំហំចាប់ពី ៥០ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

ក្នុងនោះ លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន HONDA គ្រោងចំណាយប្រាក់បន្ថែម​ ១០ ពាន់លានដុល្លារដើម្បីផ្តល់អគ្គិសនីពេញលេញដល់ក្រុមហ៊ុនរបស់គាត់នៅឆ្នាំ ២០៤០ ជាមួយនឹងរថយន្តអគ្គិសនី BEVs ចំនួន ៣០ ម៉ូដែល​ ។ ផែនការពង្រីកទំនាក់ទំនងរវាងក្រុមហ៊ុន Honda និង GM ក្រោមគ្រោងឆ្អឹង e:Architecture វានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទាំងម៉ូដែល Honda និង Acura high-end ហើយនោះជាកន្លែងដែល NSX ថ្មីនឹងបង្ហញខ្លួន។

ការសម្រេចចិត្តចុងក្រោយលើការនាំយករថយន្ត Honda NSX ត្រឡប់មកវិញទំនងជាអាស្រ័យលើនាយកប្រតិបត្តិទាំងពីរគឺ HONDA និង Acura ប៉ុន្តែពួកគេហាក់ដូចជាមានឆន្ទៈក្នុងការប្រើថាមពលអគ្គិសនីទាំងស្រុង។ ប្រសិនបើការផលិតចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ យើងនឹងឃើញ Acura NSX ជារថយន្តអគ្គិសនី (EV) ជាក់ជាមិនខាន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត XPeng G9 ជារថយន្ត SUV អគ្គិសនីដែលសាកថ្មលឿនបំផុតក្នុងលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត XPeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី XPeng G9 ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ៤៣ ៩៦៣ ដុល្លារ ដល់ ៦៦ ៦៦១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមាន ៦ ម៉ូដែល ផ្សេងគ្នា មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ៣០៨ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបើកបរប៉ុង ១ វិលកង់ក្រោយ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៤ វិនាទីល បំពាក់ដោយអាគុយ Standard battery អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រ  ខណៈពេលដែលប្រភេទ Long Range អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រ។

ក្នុងនោះ អិតិថិជនក៏អាចជ្រើសរើសជម្រើសប្រភេទ all-wheel drive មានម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹម ៣,៩ វិនាទី អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនី XPeng G9 មានបច្ចេកវិទ្យាសាកថ្ម 800V ហើយនេះធ្វើឱ្យវាក្លាយជា “រថយន្តប្រភេទ SUV ដែលផលិតដោយសាកថ្មលឿនបំផុតក្នុងពិភពលោក”។ យោងតាមក្រុមហ៊ុនផលិតរថយន្ត មានកម្លាំងសាកថ្មរហូតដល់ ៤៨០ គីឡូវ៉ាត់ អាចផ្តល់ឲ្យរថយន្តប្រភេទ Crossover រហូតដល់ ២០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ហើយអាគុមអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន មានបំពាក់កុងទ័រឌីជីថលតូចមួយ និងអេក្រង់ទំហំ ១៥ អ៊ីញចំនួនពីរដែលមាន “មុខងារ interactive3D ដោយផ្អែកលើមុខងារ Unity3D engine” នឹងប្រព័ន្ធជំនួយការសំឡេងកម្រិតខ្ពស់។ ចំណុចលេចធ្លោផ្សេងទៀតរួមមានឧបករណ៍បំពងសំឡេងចំនួន ២៨ ចំនុច និង “មុខងារ 5D ដែលរួមបញ្ចូលការរំញ័រកៅអី  ម៉ាស៊ីនត្រជាក់ដែលអាចលៃតម្រូវបាន។ បន្ថែមពីនេះ ​ម៉ូដែលនេះបានបំពាក់ជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជំនាន់ទី​២ កម្រិតខ្ពស់ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីនេះមានប្រវែងតួខ្លួនសរុប ៤ ៨៩១ ម.ម ទទឹង ១ ៩៣៧ ម.ម និងកំពស់ប្រវែង ១ ៦៨០ ម.ម ។ ខណៈដែរការដឹកជញ្ចូននឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ដំណើរការកម្មវិធីលក់ឡានមួយទឹក មានធានាមួយឆ្នាំ

[ទីផ្សារបរទេស] ការទិញរថយន្តមហាកម្លាំង អាចជាការចំណាយខ្ពស់ ប៉ុន្តែពេលនេះ Bugatti បានដាក់ចេញកម្មវិធីលក់​រថយន្ត​មួយ​ទឹក​​មាន​ការទទួលស្គាល់គុណភាពត្រឹមត្រូវ ដើម្បីជួយកាត់ការបន្ថយរបស់អតិថិជនដែលចង់ប្រើប្រាស់រថយន្តនេះ។

កម្មវិធីលក់រថយន្តមួយទឹកនេះ​ បានកំណត់ថា​រថយន្តម៉ូដែល Chiron មួយទឹក នឹងមានមកជាមួយ​នូវ​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ ដែល​មាន​សុពលភាព​ពិសេសដូចជាការធានារបស់ Bugatti សម្រាប់រថយន្តម៉ូដែលថ្មីៗអ៊ីចឹងដែរ ពោល​គឺ​មាន​ធានា​លើ​គ្រប់​ផ្នែក និង​អាចប្រើប្រាស់បាននៅតាម​មជ្ឈមណ្ឌលផ្លូវការគ្រប់​ទីតាំងលើពិភពលោក។

ដោយឡែក សម្រាប់រថយន្ត Veyron វិញ ការពារ​មិន​សំបូរបែបដូចជារថយន្ត Chiron ឡើយ ប៉ុន្តែ​មាន​គ្រប​ដណ្ដប់​​លើ​ផ្នែក​បច្ចេកទេស គ្រឿងអេឡិចត្រូនិក និងមានរ៉ាប់រងលើ​ថ្លៃ​ចំណាយផងដែរ។

និយាយអំពីការជួសជុលក្នុងការធានានេះ នឹងត្រូវធ្វើឡើងដោយដៃគូផ្លូវការរបស់ Bugatti ហើយនឹងមានប្រើប្រាស់តែគ្រឿង​បន្លាស់​សុទ្ធតែប៉ុណ្ណោះ។ ជាការបន្ថែមពិសេស អ្នកទិញរថយន្ត Bugatti មួយទឹកនឹងទទួលបានសេវាកម្ម​ថែទាំផ្ដាច់​មុខ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ដាក់គោលបង្កើនការលក់គុណនឹងពីររៀងរាល់ឆ្នាំ នៅអាល្លឺម៉ង់

[ទីផ្សារបរទេស] ប្រសិនបើ​ Tesla អាច​សម្រេច​គោលដៅ​ បង្កើតការលក់ទ្វេដងនៅ​ប្រទេសអាល្លឺម៉ង់ក្នុង​ឆ្នាំ​នេះ នោះ​ក្រុមហ៊ុន​ប្រាកដជាអាចយកឈ្នះក្រុមហ៊ុនរថយន្តធំៗដទៃ ដូចជាក្រុមហ៊ុនចាស់វស្សា Toyota ជាដើម។

Tesla បាននិយាយថាខ្លួននឹងបង្កើនការលក់គុណនឹងពីររៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២២នេះ នឹងត្រូវសម្រេច​ការ​លក់​ឲ្យបាន​ដល់ ៨ម៉ឺនគ្រឿង ដែលនេះគឺជាតួលេខអស្ចារ្យមួយ ព្រោះថារោងចក្រផលិតរថយន្ត Tesla នៅទីក្រុងប៊ែរឡាំង មិន​ទាន់​បើក​ដំណើរបាន​យូរ​ប៉ុន្មានឡើយ។

រំលឹកថា Tesla អាចលក់រថយន្តបានប្រមាណ ៤ម៉ឺនគ្រឿង នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១។ គិតចាប់ពីខែមករា ដល់​ខែសីហា ឆ្នាំ​២០២២​នេះ Tesla បានបញ្ចេញលក់រថយន្តបានប្រមាណ ២,៥ម៉ឺនគ្រឿង។ ចំណែករោងចក្រនៅអាល្លឺម៉ង់ បាន​បើក​ដំណើរការ​កាល​ពី​ខែមីនាកន្លងទៅ ហើយការលក់របស់ Tesla នៅអាល្លឺម៉ង់ឃើញថាកើនឡើងជិត ៤០%។

រោងចក្រ Tesla នៅឯអាល្លឺម៉ង់ គឺមានផលិតតែរថយន្ត Tesla Model Y ប៉ុណ្ណោះ ដោយការផលិត​នា​ពេលនេះ​មាន​ទំហំ ១​ពាន់​គ្រឿងក្នុងមួយ​សប្ដាហ៍ ជាមួយ​គោលដៅផលិតឲ្យបាន ២ពាន់គ្រឿង និងឡើងដល់ ៥ពាន់​គ្រឿង នៅ​ត្រឹម​ឆមាសដំបូងនៃឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវល្បឿនលឿនសាងសង់ជិតសម្រេច 100%ហើយ ចឹងមកដឹងពីតម្លៃទូទាត់មធ្យោបាយ មុនពេលបើកបរសាកល្បង ខែក្រោយនេះ

[ភ្នំពេញ] កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។

ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ឱ្យដឹងថា៖ គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។ ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។

ខាងក្រោមនេះជាតារាងកម្រៃទូទាត់លើមធ្យោបាយធ្វើដំណើរ តាមផ្លូវល្បឿនលឿនភំ្នពេញ-ក្រុងព្រះសីហនុ៖

សម្រាប់ប្រភេទ A៖  ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,០៦៤ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,០៨ ដុល្លារ ចំពោះ

  • ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០CC ឡើងទៅ។
  • រថយន្តគ្រួសារ និងរថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើសពី ៧ នាក់។
  • រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី ២តោន។

សម្រាប់ប្រភេទ B៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,១២៨ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,១៦ ដុល្លារ ចំពោះ

  • រថយន្តដឹកអ្នកដំណើរ ផ្ទុកចាប់ពី ៨ នាក់ ដល់ ១៩ នាក់។
  • រថយន្តដឹកទំនិញ ផ្ទុកចាប់ពី ២តោន ដល់ ៥តោន។

សម្រាប់ប្រភទ​ C៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,១៩២ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,២៤ ដុល្លារ ចំពោះ

  • រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់។
  • រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកចាប់ពី ៥តោន ដល់ ១០តោន។

សម្រាប់ប្រភេទ D៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,២៥៦ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,៣២ ដុល្លារ ចំពោះ

  • រថយន្តដឹកទំនិញធុនធ្ងន់​ ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន។

សម្រាប់ប្រភេទ E៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,៣២ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,៤០ ដុល្លារ ចំពោះ

  • រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី ២០តោនឡើងទៅ (គិតទាំងរឹម៉ក់សណ្តោង)។

ដើម្បីជ្រាប់កាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU)របស់ក្រុមហ៊ុន ខេ(ខេមបូឌា) មានការផ្ដល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ការជាវរថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) ៥តោន

រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) មានវត្តមាននៅលើទីផ្សាររបស់ប្រទេសកម្ពុជាជាយូរឆ្នាំណាស់មកហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនធំៗ​ សំរាប់បម្រើអាជីវកម្ម និងមុខរបរប្រចាំថ្ងៃផងដែរ។

ដោយសារតែគុណភាព​ និងមានច្រើនជម្រើសតាមតម្រូវការអាជីវកម្មរបស់អតិថិជន ទើបរថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU)​ កាន់តែមានប្រជាប្រិយភាពនៅលើទីផ្សាររបស់ប្រទេសកម្ពុជាយើងរហូតមក។ លើសពីនេះទៅទៀត ឥឡូវនេះក្រុមហ៊ុនក៏មានការផ្ដល់ជូនយ៉ាងពិសេស រាល់ការជាវរថយន្តដឹកទំនិញ អ៊ីស៊ូហ៊្សុ ៥តោន នឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនដូចជា៖

  • បញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់
  • ថែមជូនស្លាកលេខ
  • រូមជាមួយការថែមជូនកញ្ចប់សេវាថែទាំរថយន្ត​ ២ឆ្នាំ​ ឥតគិតថ្លៃទៀតផង

  • សូមបញ្ជាក់ផងដែរថា​ ការផ្ដល់ជូននេះមានរហូតដល់អស់ពីស្តុក

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013 ឬ Facebook Page: Isuzu Trucks Cambodia ឬ  Instagram Account: isuzu_trucks_cambodia

សូមអញ្ជើញមកមើលដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ  វេងស្រេង ជាប់រោងចក្រដំឡើងម៉ូតូហុងដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបបើកបាន១សប្ដាហ៍ ពេលនេះ Ford បិទលែងឲ្យកុម្ម៉ង់ឡានភីកអាប់ Maverick

[ទីផ្សារបរទេស] ការកុម្ម៉ង់រថយន្ត Ford Maverick ស៊េរីឆ្នាំ២០២៣ ដែលទើបបើកទទួលឡើងវិញកាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​កន្លង​ទៅ ពេលនេះបានបិទជាថ្មីម្ដងទៀត ដោយសារតែ​មានតម្រូវការខ្ពស់ខ្លាំងពីអតិថិជន។

គួរដឹងថា Ford បានបិទលែងទទួលការកុម្ម៉ង់រថយន្តនេះកាលពីខែមករា ដោយសារតម្រូវការខ្ពស់ ប៉ុន្តែបានបើកឡើងវិញកាល​ពី​សប្ដាហ៍មុន។ ក្នុងពេលត្រឹមមួយសប្ដាហ៍ Ford ត្រូវបង្ខំចិត្តបិទលែងទទួលការកុម្ម៉ង់ជាថ្មីម្ដងទៀត។

Maverick នៅតែ​ជា​រថយន្ត​ពេញ​និយមមួយរបស់ Ford ដោយអាចលក់ចេញបាន ៤៨ ៦៤៨គ្រឿង គិតត្រឹមខែសីហា និង​បាន​អូស​ទាញ​អតិថិជនថ្មីៗជាច្រើនឲ្យមកប្រើប្រាស់ម៉ាករថយន្ត Ford។ ជាង ៦០% នៃអ្នកទិញរថយន្ត Maverick គឺ​ជា​អតិថិជន​ថ្មី ខណៈដែលជាង ៨០% ជាអ្នកមិនដែលប្រើរថយន្តភីកអាប់ពីមុនមក។

Maverick ជារថយន្តថ្មីសន្លាងមួយរបស់ Ford ដែលបានដាក់ស្ថិតនៅក្រោមរថយន្ត Ranger ហើយ​អ្វីដែល​ធ្វើ​ឲ្យ​វាទទួល​បាន​ការ​ចាប់អារម្មណ៍គឺការមកជាស្តង់ដារនូវម៉ាស៊ីន Hybrid ហើយមានតម្លៃធូរថ្លៃ ដោយនៅសហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់ពី ២២ ៤៩០​ដុល្លារ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ MPV គ្រប់គ្រងកំពូលតារាងដែលលក់ដាច់បំផុតទាំង ១០ នៅឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] សម្រាប់រថយន្តដែរ​លក់​ដាច់​បំផុត​ទាំង ១០ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ខែ​សីហា មាន​ម៉ូដែល MPV ចំនួន ៧។ ក្នុងនោះ មុខតំណែងលក់កំពូលទាំង ៣ ជារបស់ម៉ូដែល MPV ដែលមានតម្លៃសមរម្យបំផុត។ ខាងក្រោមនេះជារថយន្តដែលលក់ដាច់បំផុតទាំង ១០ ក្នុងខែសីហា នៅក្នុងប្រទេសឥណ្ឌូនេស៊ី៖

១) Toyota Avanza/Veloz៖ រថយន្តនេះលក់បានចំនួន ៧ ០៣០ គ្រឿង។

២) Mitsubishi Xpander៖ រថយន្តនេះលក់បានចំនួន ៥ ២១២​ គ្រឿង។

៣) Toyota Calya ៖ រថយន្តនេះលក់បានចំនួន ៤ ៨៥៥ គ្រឿង។

៤) Honda Brio ៖ រថយន្តនេះលក់បានចំនួន ៤ ៥៩៦ គ្រឿង។

៥) Daihatsu Sigra ៖ រថយន្តនេះលក់បានចំនួន ៤ ៣៧៤ គ្រឿង។

៦) Hyundai Stargazer ៖ រថយន្តនេះលក់បានចំនួន ៣ ៩៥៥ គ្រឿង។

៧) Toyota Kijang Innova ៖ រថយន្តនេះលក់បានចំនួន ៣ ៩៤៩ គ្រឿង។

៨) Toyota Raize ៖ រថយន្តនេះលក់បានចំនួន ៣ ៥៨៤ គ្រឿង។

៩) Honda HR-V ​៖ រថយន្តនេះលក់បានចំនួន ៣ ៤៣៥ គ្រឿង។

១០) Toyota Rush ៖ រថយន្តនេះលក់បានចំនួន ២ ៩២៩ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 នឹងត្រូវធ្វើតេស្ត៦ខែសិន មុនចេញលក់នៅទឹកដីអូស្ត្រាលី

[ទីផ្សារបរទេស] រថយន្ត Mazda CX-60 បានបង្ហាញវត្តមានលើទឹកដីប្រទេសអូស្ត្រាលីសម្រាប់ការធ្វើតេស្ត​ មុន​រថយន្តនេះ​ចេញ​លក់​ជាផ្លូវការលើទីផ្សារមួយនេះ។

ក្រុមហ៊ុន Mazda បានដឹកជញ្ជូនរថយន្ត CX-60 ប្រភេទគំរូចំនួនពីរគ្រឿង ឈ្មោះថា Down Under ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​តេស្តលើ​ស្ថានភាពផ្លូវនៅ​ប្រទេសអូស្ត្រាលី ដោយការធ្វើតេស្តនេះនឹងមានរយៈពេលរហូតដល់ ៦ខែ។

ការធ្វើតេស្តនឹងវាស់វែងលើទិន្នន័យសំខាន់មួយចំនួននៃរថយន្ត រួមមានការបើកបរដោយផ្ទុកទម្ងន់ស្រាល ការបើកបរធ្ងន់ និង​ការ​ធ្វើតេស្តជាមួយកម្លាំងម៉ាស៊ីនរថយន្ត ដោយតេស្តលើសមត្ថភាពសណ្ដោង គុណភាពម៉ាស៊ីន និងការ​សិក្សាស៊ីជម្រៅ​ផ្សេងៗ​ទៀត​ទាក់​ទង​នឹងការបើកបរ។ រថយន្តនេះ នឹងត្រូវឆ្លងកាត់ការធ្វើដំណើររយៈចម្ងាយ ៣ម៉ឺនគីឡូម៉ែត្រ ក្នុងអំឡុងពេលធ្វើតេស្ត។

បន្ថែមពីលើការធ្វើតេស្តនេះ រថយន្ត CX-60 ទាំងពីរក៏នឹងត្រូវប្រើប្រាស់ដើម្បីបង្ហាត់បង្ហាញដល់​ភ្នាក់ងារចែកចាយ​រថយន្ត Mazda ចំនួន ១៤០​ ដែល​មាន​នៅ​ក្នុងប្រទេសអូស្ត្រាលីផងដែរ។

ដោយឡែក ទាក់ទងនឹងតម្លៃលក់ និងលក្ខណៈសម្បត្តិរបស់រថយន្ត CX-60 នេះ នឹងត្រូវប្រកាសចេញនៅពេលបន្ទាប់ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+