រថយន្តប្រភេទ Plug-in Hybrid ម៉ូឌែល Lynk & Co 10 EM-P របស់ក្រុមហ៊ុន Geely បានបង្ហាញរូបភាពជាផ្លូវការហើយ មុនពេលការដាក់លក់ជាផ្លូវការនៅចិន។ រថយន្តនេះនឹងមានវត្ដមានចូលទីផ្សារនៅក្នុងស្រុកនៅត្រីមាសទី ៣ ឆ្នាំ២០២៥។
Lynk & Co 10 EM-P ជារថយន្តប្រភេទ Plug-in Hybrid មានលក្ខណៈស្រដៀងនឹងរថយន្តអគ្គិសនី Z10 BEV Sedan ដែលបានដាក់លក់នាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍ខ្លាំងរថយន្ដបានប្រើប្រាស់ទឹកថ្នាំប្រភេទ Xirallic ដែលជាទឹកថ្នាំល្បីល្បាញ ដោយសារតែវាមានពន្លឺភ្លឺចែងចាំង និងពណ៌ស្រស់ស្អាត បន្ថែមជាមួួយបន្ទះអាលុយមីញ៉ូមអុកស៊ីតឆ្លុះបញ្ចាំងពន្លឺ។
រថយន្តនេះមានបំពាក់កង់ទំហំ ២១ អុីញបែប multi-spoke two-tone និងដំបូលពណ៌ខ្មៅ។ ផ្នែកខាងក្រៅមានលក្ខណៈពិសេសផ្សេងទៀតដូចជា ផ្នែកខាងមុខរចនារាងស្រួច, ដៃទ្វាររាបស្មើ និងកាងក្រោយរលោងហើតប្រណីត។ ផ្នែកខាងមុខរបស់ Lynk & Co 10 EM-P បំពាក់ជាមួយរ៉ាដា mm-wave ខណៈនៅលើដំបូលបំពាក់ជាមួយឧបករណ៍ចាប់សញ្ញា LiDAR។
យោងតាមមន្រ្ដីជំនាញរបស់ក្រុមហ៊ុន Lynk & Co បានបញ្ជក់ឲ្យដឹងថា រថយន្តម៉ូឌែលនេះ ប្រើប្រាស់ការរួមបញ្ចូលគ្នានៃម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ជាមួយនឹងប្រព័ន្ធបើកបរ DHT Evo ដំណើរការដោយម៉ូទ័រអគ្គិសនី នៅខាងក្រោយ។ រថយន្ត Lynk & Co 10 EM-P អាចផលិតកម្លាំងបាន ៥២៣សេះ នេះហើយជាចំណុចទាក់ចិត្តខ្លាំង ដោយសារតែជាឡានជួយសន្សំសំចៃដោយដំណើរដោយប្រព័ន្ធ Plug-in Hybrid ហើយមានម្លាំងខ្លាំងទៀត។
ទោះបីជារថយន្តប្រភេទ Seden មែនប៉ុន្តែ Lynk & Co 10 EM-P មានទំហំរាងទូលាយគ្រាន់បើ ដោយមានប្រវែងតួខ្លួនសរុប ៥ ០៥០ម.ម ទទឹង ១ ៩៦៦ កម្ពស់ ១៤៨៧មម និងមានប្រវែងកង់មុខក្រោយ ៣ ០០៥មម។ យ៉ាងណាចំពោះព័ត៌មានលម្អិតនិងតម្លៃរបស់រថយន្ដមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ៕











Leapmotor B01 ផលិតមកកំណត់គោលដៅលើអតិថិជនបែបយុវជន ផ្ដល់នូវជម្រើសរយៈចម្ងាយក្នុងការបើកបរ ២ជម្រើសផ្សេងគ្នាក្នុងនោះមានចម្ងាយ ៥៥០គីឡូម៉ែត្រ និង ៦៥០ គីឡូម៉ែត្រ។ តាមការំពឹងទុក B01 នឹងក្លាយជាគូប្រកួតប្រជែងជាមួយរថយន្ដ BYD Qin L EV និង Xpeng Mona M03 ។
អ្វីដែលគួរឲ្យកត់ចាប់អារម្មណ៍គឺផ្នែកខាងក្រៅមានបំពាក់នូវ lidar ដំបូល (roof lidar) ភ្លើងបំភ្លឺពេលថ្ងៃខារចនាជាមួយរបា ប៉ាណាខាងមុខបិទជិតភ្ជាប់ជាមួយអំពូល LED។ នៅផ្នែកខាងក្រោយដែលស្រដៀងនឹងផ្នែកខាងមុខផងដែរ ដោយបំពាក់មកជាមួយចង្កៀងរចនាអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ រថយន្តនេះនឹងមានជម្រើស ៨ ពណ៌រួមមាន ពណ៌ស្វាយ ប្រាក់ ប្រផេះ (ពីរប្រភេទ) ស ផ្កាឈូក ខ្មៅ និង ខៀវ។ ការរចនាច្រើនពណ៍ ហើយជាពណ៍បែប Cute នេះគឺដើម្បីចិត្តអតិថិជនបែបយុវជន។
ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា រថយន្ត Leapmotor B01 ក៏នឹងចេញលក់នូវ រថយន្ដកម្រិតមូលដ្ឋាន (entry-level version) ដែលបំពាក់ដោយ ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣៤ សេះ។ ចូលមកដល់ផ្នែកខាងក្នុង បានមានបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ៨.៨ អុីញ អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ កម្រិត 2.5K ចង្កូតរាងសំប៉ែត ។ រថយន្ដដំណើរការប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus មានមុខងងារបញ្ចាដោយសំឡេង AI ផងដែរ៕




ចំពោះការរចនារថយន្ដយកលំនាំតាមគម្រូ AMG GT 4-Door ប៉ុន្តែត្រូវបានឆ្នៃជាពិសេស ឲ្យកាន់តែស្ដ័កិសមជាកំពូលរថយន្ដអគ្គិសនីបែបអនាគត។ រថយន្តគម្រូនេះផលិតឡើងផ្អែកលើ AMG.EA ប្រើប្រាស់ល្បាយនៃ អាលុយមីញ៉ូម លាយជាមួយដែកថែប និងវត្ថុធាតុផ្សំពីសរសៃ ដើម្បីផ្តល់នូវទម្ងន់ស្រាល និងភាពរឹងមាំជាពិសេស។
ចំណុចពិសេសចុងក្រោយគឺ ឧបករណ៍បំពងសម្លេងខាងក្រៅ បង្កប់នៅក្នុងចង្កៀងមុខ ដែលត្រូវបានរចនាឡើងដើម្បី បញ្ចេញសំឡេងម៉ាសុីនដូចឡានម៉ាសុីនចំហេះខាងក្នុង។ យ៉ាងមិញក្រុមហ៊ុន Mercedes មិនទាន់បានចែករំលែកព័ត៌មានលម្អិតជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែការបង្ហាញវីដេអូខ្លីៗថ្មីៗនេះបានបង្ហាញពីគំរូដើមនៃរថយន្តផលិត បានបន្លឺសំឡេងម៉ាស៊ីនក្លែងក្លាយ ស្រដៀងនឹងម៉ាស៊ីន V8 ដើម្បីធ្វើឲ្យអារម្មណ៍អ្នកបើកបរ ចូលចិត្តសម្លេងសុីមាំងបែប Super Car។



















ខាងក្រោមនេះជារថយន្ដរបស់ចិន៤ម៉ូឌែល ដែលគេចាត់ថាជាគូប្រជែងរបស់ Tesla ត្រៀមដាក់លក់នៅចិន៖

Li Auto i8 : ជារថយន្ត SUV អគ្គិសនីទាំងស្រុងទី ២ របស់ Li Auto ដែលនឹងដាក់លក់នៅចុងខែកក្កដា។ វាជាប្រភេទរថយន្ត SUV ដ៏ប្រណិត ដែលមានកម្លាំងខ្លាំង រួមបញ្ចូលជាមួយរយៈចម្ងាយបើកបរកាន់តែឆ្ងាយ។
នៅប្រទេសចិន រថយន្ត Tesla Model Y បានដាក់ក្នុងតម្លៃ ២៦៣ ៥០០យន់ ឬស្មើនិង ៣៦ ៧៤០ដុល្លារ សម្រាប់ម៉ូឌែល RWD បំពាក់មកជាមួយអាគុយទំហំ ៦២.៥ kWh អាចបើកបរបាន ៥៩៣ គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC ៕


