ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda EZ-6 ជារថយន្តដែលមានសុវត្ថិភាពខ្ពស់បំផុតលំដាប់ទី៣

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនី Mazda EZ-6 ស៊េរីថ្មីចុងក្រោយ ដែលផលិតឡើងរវាងក្រុមហ៊ុន Changan-Mazda បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Mazda EZ-6 បានទទួលពិន្ទុទៅលើការ៖

  • ការការពារអ្នកបើកបរ រួមទាំងអ្នករួមដំណើរបាន ៩៧ ភាគរយ
  • ការពារគ្រោះថ្នាក់ពីការបុកប៉ះបាន ៩០,៨ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាពបាន ៨៨,០២ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវបាន ៧៩,៣៧ ភាគរយ

គួរឲ្យដឹងថា សម្រាប់លិទ្ធផលនេះ បានធ្វើឲ្យរថយន្ត Mazda EZ-6 ដែលផលិតនៅក្នុងប្រទេសចិននេះ បានក្លាយជារថយន្តដែលមានសុវត្ថិភាពខ្ពស់បំផុតលំដាប់ទី៣ ដែលបានធ្វើតេស្តចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C-NCAP បន្ទាប់ពីម៉ូដែល Xiaomi SU7 និងម៉ូដែល Zeekr Mix ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Armada NISMO 2026 ចេញមកបែបកាច កម្លាំងក៏ខ្លាំងរូបរាងកាន់តែទាក់ទាញ

Nissan Armada NISMO 2026 ជារថយន្ត SUV ខ្នាតធំមួយក្នុងត្រកូល Nissan។ រថយន្ដស៊េរីថ្មីនេះ រចនាជាពិសេសតាមលំនាំបែប Fast & Furious ផ្ដល់កម្លាំងខ្លាំងជាងមុននិងរូបរាងកាន់តែអំណាច។

2026 Nissan Armada NISMO: A Big SUV with an In-Your-Face Body Kit
ក្រុមហ៊ុន Nissan បន្តពង្រីកជម្រើសនៃរថយន្ដ SUV ខ្នាតធំដោយចេញម៉ូឌែលថ្មីគឺ 2026 Nissan Armada NISMO។ រថយន្ដនេះនៅតែប្រើម៉ាស៊ីន Twin-turbo ទំហំ៦សុីឡាំង ចំណុះ ៣.៥ ដូច Armada ទូទៅ ប៉ុន្តែ Nissan បានបន្ថែមកម្លាំង ៣៥សេះ ចូលទៅទៀតដើម្បីបង្កើនកម្លាំងបានរហូតដល់ ៤៦០សេះ។

2026 Nissan Armada NISMO: A Big SUV with an In-Your-Face Body Kitរថយន្ត Armada បំពាក់មកជាមួួប្រព័ន្ធបំពង់ផ្សែងដែលបានកែសម្រួលឡើងវិញផងដែរ ប៉ុន្តែយើងមិនទាន់អាចស្តាប់សម្លេងរបស់វាបាននៅឡើយ។ បន្ថែមពីរថយន្ដក៏បំពាក់មកជាមួយប្រព័ន្ធ “Active Sound Enhancement” ដែលក្រុមហ៊ុន Nissan និយាយថាវាអាចកំណត់សម្លេងម៉ាស៊ីននៅក្នុងកាប៊ីនការតម្រូវរបស់អ្នកប្រើប្រាស់។ Nissan Armada NISMO ក៏បានកែសម្រួលប្រពព័ន្ធចង្កូត និងបំពាក់មកជាមួយប្រព័ន្ធព្យួរខ្យល់ (air suspension) ដើម្បីផ្ដល់ផាកសុខភាពដល់អ្នកបើកបរ។

កាប៊ីនរថយន្តត្រូវបានតុបតែងដោយពណ៌ក្រហម ដោយមានការបំពាក់នូវក្រណាត់ microsuede ពណ៌ក្រហមលេងបញ្ចូលគ្នាជាមួយកៅអីស្បែកពណ៌ប្រផេះ (charcoal leather seats) និងបន្ទាត់ Highlight ក្រហមនៅតាបឡូ។ កៅអីខាងមុខជាប្រភេទកៅចុចអូតូ អាចបញ្ជាសារេបាន ១២របៀប មានមុខងារកម្ដៅនិងម៉ាស្សា ។

បន្ថែមពីដៃចង្កូតមានមុខងារកម្ដៅ អ្វីដែលមិនអាចខ្វះបានគឺឧបករណ៍បំពងសម្លេង Armada NISMO បានបំពាក់មកជាមួយ Speaker Klipsch ចំនួន១២គ្រាប់។ តម្លៃ និងការចេញលក់ Nissan Armada NISMO មិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្តែសន្មត់ថា តម្លៃប្រហែល ៧០ ០០០ដុល្លារ ហើយនឹងមាន ជម្រើស ៧ កៅអីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តែ ២ខែ Mazda ទទួលបានការកក់ដល់ទៅ ៣មុឺនគ្រឿង សម្រាប់ឡាន EV ថ្មីរបស់ខ្លួន!

បន្ទាប់ពីបានធ្វើការនាំយករថយន្ត Mazda EZ-60 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto 2025 ពេលនេះ រថយន្តសេរ៊ីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Mazda នេះ គឺទទួលបាននូវចំនួនច្រើនជាង ៣មុឺនគ្រឿងហើយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan ដោយប្រើប្រាស់នូវគ្រោងឆ្អឹង EPA platform មានជម្រើសថាមពលចំនួន ២ រួមមាន ប្រើអគ្គីសនីសុទ្ធ (EV) អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ សម្រាប់ម៉ូដែលអគ្គិសនីលាយសាំង (EREV) ។

គួរឲ្យដឹងថា សម្រាប់លក្ខណៈពិសេសរបស់រថយន្តនេះ គឺមានទំហំធំជាមួយប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦២០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម និងការផ្នែកខាងក្រៅបែបស្ព័រខ្លាំង ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា មានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ជាដើម។

ចំណែកផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ដែលមានកម្រិតបង្ហាញ 5K ទំហំដល់ទៅ ២៦,៤៥ អ៉ីញ ឯណ្ណោះ រួមជាមួយកុងទ័រស្លាយបង្ហាញលើកញ្ចក់ (HUD) កម្រិត 3D ក៏ដូចជាឧបករណ៍បំពងសំលេងចំនួន ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងមុខងារសំខាន់ៗ និងប្រព័ន្អ ADAS ជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ប្រើ Hybrid ដាក់លក់នៅប្រទេសហ្វីលីពីន តម្លៃតែ ២ម៉ឺនដុល្លារជាង

[បរទេស] បន្ទាប់ពីបាត់វត្តមានរយៈពេល ៣ឆ្នាំមក មកពេលរថយន្ត Hyundai Kona ស៊េរីថ្មីចុងក្រោយ បានត្រលប់មកកាន់ទីផ្សារប្រទេសហ្វីលីពីនជាផ្លូវការឡើងវិញ ជាប្រភេទ Hybrid ហើយមានតម្លៃលក់ចាប់ពី ២៦ ៥៣០ ដុល្លារ ដល់ ២៩ ៣០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤១ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គ ប្រភេទ dual-clutch ព្រមទាំងបច្ចេកវិទ្យា regenerative braking technology ផងដែរ ។

រថយន្តនេះ ទទួលបានឌីស្សាញដ៏ទាក់ទាញហើយ Hyundai អះអាងថា ជួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ហើយមានប្រវែងតួខ្លួនសរុប ៤ ៣៥៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ។ ចំពោះនៅផ្នែកខាងមុខ មានប៉ាណាបិទជិតដូចទៅនឹងរថយន្តប្រើអគ្គិសនីសុទ្ធ និងអំពូលបំភ្លឺពេលថ្ងៃលាតសន្ទឹងពេញផ្នែកខាងមុខ ដាច់ចេញពីសនុំចង្កៀងបំភ្លឺផ្លូវ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានយកការឌីស្សាញចេញពីរថយន្ត Ioniq 5 ដោយទទួលបានកៅស្បែកចុចអូតូ ខ្យល់ត្រជាក់-ក្តៅ កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ អាចប្រើមុខងារ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Sunroof និងកាំម៉េរា ៣៦០ ដឺក្រេជាដើម ។ លើសពីនេះ ក៏ទទួលបានកញ្ចប់សុវត្ថិភាព Hyundai SmartSense active safety technology package ដែលបញ្ចូលនៅមុខងារជំនួយការអ្នកបើកបរសំខាន់ៗ និងចាំបាច់ជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Nio ប្រើយុទ្ធសាស្រ្ដទីផ្សារថ្មីលក់រថយន្ដអគ្គិសនី Firefly តម្លៃតែ១មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានប្រើយុទ្ធសាស្រ្ដថ្មី ដោយបានដាក់លក់រថយន្ដក្នុងតម្លៃផ្សេង ខណៈតម្លៃអាគុយគិតជាការជួលដោយត្រូវបង់ប្រាក់ប្រចាំខែ។

Nio targets Firefly to contribute 10% of sales - CnEVPostកាលពីពេលថ្មីៗនេះក្រុមហ៊ុន Nio បានដាក់លក់រថយន្ដអគ្គិសនី Firefly របស់ខ្លួនបានជាមួយការផែនការជួលអាគុយ BaaS (Battery as a Service) ដែលធ្វើឲ្យតម្លៃរថយន្តអគ្គិសនីរបស់ខ្លួនកាន់តែមានតម្លៃធូរថ្លៃជាងមុន។ ជាមួយផែនការ BaaS នេះ តម្លៃរបស់រថយន្ដអគ្គិសនី Firefly បានធ្លាក់ចុះសល់ត្រឹមតែ ៧៩ ៨០០ យន់ ស្មើនិងប្រមាណ ១១ ១០០ ដុល្លារ វាបានកាត់បន្ថយតម្លៃជាង ៣០% គិតជាទឹកប្រាក់ស្មើនិង ៤០ ០០០យន់ ឬ ៥ ៥០០ ដុល្លារ ពីតម្លៃដើមរបស់រថយន្ដដែលគិតបូកបញ្ចូលទាំងតម្លៃអាគុយ។

ចំពោះអតិថិជនដែលជ្រើសរើសផែនការនេះនឹងត្រូវបង់ថ្លៃឈ្នួលជួលអាគុយប្រចាំខែចំនួន ៣៩៩ យន់ ប្រហែល ៥៥ដុល្លារ។ ផែនការ BaaS នេះត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់អតិថិជនមិនសូវមានថវិកាច្រើន អាចមានលទ្ធភាពទិញរថយន្តអគ្គិសនីថ្មី យកទៅប្រើប្រាស់ ដោយសារតម្លៃអាគុយត្រូវបានបំបែកចេញពីតម្លៃរថយន្ត។ នេះក៏អាចជួយដោះស្រាយក្តីបារម្ភរបស់អ្នកប្រើប្រាស់អំពីការធ្លាក់ចុះតម្លៃអាគុយ និងការធានាផងដែរ ដោយសារម្ចាស់រថយន្តមិនមែនជាម្ចាស់អាគុយ។

Nio ignites European aspirations with affordable Firefly EV - ArenaEVគួររំឭកផងដែរថា Nio មានប្រព័ន្ធប្តូរអាគុយ (battery swap) របស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរអាគុយ ជំនួសឱ្យការចំណាយពេលសាកថ្មផងដែរ។ ក្រឡែកថយក្រោយបន្ថិច រថយន្ត Firefly បានដាក់បង្ហាញដំបូងនៅថ្ងៃទី១៩ ខែមេសា និងចាប់ផ្ដើមដឹកជញ្ជូនដល់អតិថិជននៅថ្ងៃទី២៩ ខែមេសា ត្រូវបានដាក់លក់ដំបូងក្នុងតម្លៃ ១១៩ ៨០០យន់ ស្មើនិងប្រមាណ ១៦ ៥០០ ដុល្លារ។ រថយន្ដនេះត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ដោយលោក Kris Tomasson ជាអ្នករចនាប្រចាំក្រុមហ៊ុន Nio ។

លោក Tomasson ជាអ្នករចនាឧស្សាហកម្មជនជាតិអាមេរិកដែលមានបទពិសោធន៍ ធ្លាប់ធ្វើការឲ្យក្រុមហ៊ុន BMW និង Ford។ នៅឆ្នាំ២០១៥ លោកបានចាកចេញពី BMW បានចូលរួមជាមួយក NextEV ដែលជាក្រុមហ៊ុន Startup ចិនមិនទាន់ល្បីឈ្មោះមួយ។ ពេលទៅដល់ទីនោះលោកគឺជាបុគ្គលិកដំបូងគេម្នាក់នៅទីនោះ ក្រោយមកក្រុមហ៊ុន NextEV ត្រូវបានប្ដូរឈ្មោះទៅជា Nio វិញនៅឆ្នាំ២០១៦។

Nio ignites European aspirations with affordable Firefly EV - ArenaEVរថយន្ត Firefly ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤២ សេះ ផ្គួបជាមួយអាគុយទំហំ ៤២,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ Nio Firefly មានប្រវែង ៤ ០០៣ ម.ម ទទឹង ១ ៧៨១ ម.ម កម្ពស់ ១ ៥៥៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១៥ មម ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានភាពទាក់ទាញខ្លាំង ជាពិសេសបានប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញររាងមូល ស្រដៀងទៅនឹងកាមេរ៉ា Iphone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងកញ្ចក់ចំហៀងបង្គប់មុខងារផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង។

Nio Firefly officially launches 1st model, starts at $16,410 in China -  CnEVPostចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៦ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ កម្រិត 2k។ ដៃចង្កូតដែលលម្អដោយនិមិត្តសញ្ញា Firefly ត្រូវបានផលិតឡើងពី ស្បែកមីក្រូហ្វៃបឺរប្រឆាំងជាមួយបាក់តេរី ផ្តល់នូវផាសុកភាពខ្ពស់។ ឧបករណ៍ផ្លាស់ប្តូរលេខបានបំពាក់ដាក់នៅលើដៃចង្កូត បានធ្វើឲ្យកាប៊ីនផ្នែកខាងមុខកាន់តែទូលាយ។

ចំពោះទំហំផ្ទុកវិញ រថយន្ត Firefly ផ្តល់ជូននូវ ឃ្លុបខាងមុខទំហំ ៩២លីត្រ ជាទំហំធំបំផុតបើគិតក្នុងប្រភេទរថយន្តនេះ។ ឃ្លុបនេះមានកន្លែងដាក់ឥវ៉ាន់ជាស្រទាប់ៗ និងមុខងារបង្ហូរទឹក ហើយអាចផ្ទុករបស់របរជាច្រើនបាន។ ចំពោះផ្នែកខាងក្រោយ នៅបើបត់កៅអី វាបង្កើតបានជាកន្លែងផ្ទុកទំនិញរាបស្មើដ៏ធំទូលាយ លើសពីទំហំ ១២៥៣លីត្រ។  លើសពីនេះផ្នែកខាងក្នុងនៃរថយន្ដនេះ បានបន្ថែមមកជាមួយកន្លែងផ្ទុកសម្ងាត់ទំហំជាង ២៩លីត្រ នៅក្រោម​កៅអីខាងក្រោយផ្នែកខាងស្តាំផងដែរ។

NIO's new firefly brand makes its global debut at NIO Day 2024 and opens  pre-orders in China - firefly official websiteរថយន្ត Firefly ត្រូវបានបំពាក់ដោយ ពោងសុវត្ថិភាពចំនួន ៩ ជាស្តង់ដារសម្រាប់គ្រប់ប្រភេទម៉ូឌែលទាំងអស់។ ពោងសុវត្ថិភាពចំហៀង (side curtain airbags) ផ្តល់ការការពារយ៉ាងពេញលេញពីសសរ A ដល់សសរ C ដែលផ្តល់ការគ្របដណ្តប់ធំជាងរថយន្តប្រហាក់ប្រហែលដល់ទៅ ៤០%។ ធ្នឹមទ្រនាប់ផ្នែកខាងក្រោយ (rear bumper beam) ផលិតឡើងពីវត្ថុធាតុដើម ប្រើសម្រាប់ផលិតនាវាមុជទឹក ជួយកាត់បណ្តាលមានការខូចទ្រង់ទ្រាយរថយន្តតិចបំផុត ក្នុងអំឡុងពេលប៉ះទង្គិចក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង បើធៀបនឹងរថយន្តដទៃក្នុងប្រភេទដូចគ្នា។ លើសពីនេះ រថយន្តថ្មីនេះក៏ភ្ជាប់មកជាមួយមុខងារ ចតស្វ័យប្រវត្តិ (automatic parking)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញ Land Cruiser Prado Verson ថ្មី នៅចក្រភពអង់គ្លេស តម្លៃ ៧ម៉ឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Land Cruiser Prado Commercial ដែលអាចធ្វើពាណិជ្ជកម្មប្រចាំថ្ងៃបាន គ្រោងនឹងដាក់នៅខែសីហា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៧១ ៧០០ ដុល្លារ ។

រថយន្តនេះ បានធ្វើការកែឆ្នៃបន្ថែម ដោយបានដកកៅអីខាងក្រោយ បន្ថែមគម្របទំនិញ និងសំណាញ់ សម្រាប់ផ្ទុកឥវ៉ាន់ខាងក្រោយមានបណ្តោយទំហំ ១ ៦៨៥ ម.ម ទទឹងទំហំ ១ ២៨៦ ម.ម និងកំពស់ ១ ០៩០ ម.ម ដែលអាចផ្តល់ចំណុះផ្ទុកបានរហូតដល់ ២ ០០០ លីត្រ ជាមួយសមត្ថភាពអូសសណ្តោងដល់ទៅ ៣,៥ តោន។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន Toyota Land Cruiser Prado Commercial នៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD ។

គួរឲ្យដឹងថា ក្រៅពីបានធ្វើការកែឆ្នៃបន្ថែម ដោយបានដកកៅអីខាងក្រោយ ចំពោះសម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុង មិនមានការផ្លាស់ប្តូរនោះទេ គឺនៅរក្សាទម្រង់ដើមដូចទៅនឹងម៉ូដែលទូទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3X នាំចេញលើកដំបូង នៅប្រទេសមួយនេះ តម្លៃដល់ទៅជិត ៥ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញជាលើកដំបូងនៅរថយន្តអគ្គិសនីសុទ្ធ bZ3X ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេស Ethiopia ដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត មានតម្លៃលក់ដល់ទៅ ៤៨ ០០០ ដុល្លារឯណ្ណោះ ខណៈតម្លៃនៅប្រទេសចិនត្រឹមតែ ១៧ ៩០០ ដុល្លារប៉ុណ្ណោះ ។

យោងតាមក្រុមហ៊ុន Birr Metrics រថយន្ត Toyota ថ្មីនេះត្រូវបង់ពន្ធគយចំនួន ៣៥%, ពន្ធអាករហូតដល់ ៣០%, ពន្ធពីលើតម្លៃ VAT tax  ១៥% ភាគរយ និងពន្ធផ្សេងៗសរុប ១៣% ថែមទៀត ដែលធ្វើឲ្យតម្លៃហក់ឡើងខ្ពស់ ។

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ អាចផលិតកម្លាំងបាន ២០១ សេះ មានជម្រើសជាមួអាគុយចំនួន ៣ រួមមាន៖

  • កញ្ចប់អាគុយទំហំ ៥០ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ
  • កញ្ចប់អាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ
  • កញ្ចប់អាគុយទំហំ ៦៧,៩២ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Toyota bZ3X ស៊េរីថ្មីចុងក្រោយនេះ គឺជាទីផ្សារដំបូងគេបន្ទាប់ពីប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាក់សុីគ្មានអ្នកបើករបស់ Tesla បានជួបបញ្ហាពេលកំពុងបើកបរធ្វើតេស្ដលើផ្លូវ

ក្រុមហ៊ុន Tesla សម្រេចធ្វើការតេស្ដសាកល្បងជាផ្លូវការនូវសេវាកម្ម Robotaxi រថយន្ដតាក់សុីគ្មានអ្នកបើក នៅទីក្រុង Austin ដែលខ្លួនទន្ទឹងរង់ចាំជាយូរមកហើយ។

Musk says Tesla AI robotaxi now available in Austin for $4.20 flat fee |  Fox Business Tesla Model Y ដែលជារថយន្ដតាក់សុីគ្មានអ្នកបើកបរ បានកដាក់ឲ្យដំណើរការរតាំងពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ជាមួយនឹងការជិះលើផ្លូវជាក់ស្ដែង តារយៈទីតាំងដែលបានកំណត់ក្នុងទីក្រុង Austin។ ទោះបីការធ្វើសាកល្បងបែបសាធារណៈនេះក៏ដោយប៉ុន្ដែសេវាកម្ម Robotaxi មិនត្រូវបានអនុញ្ញាតឲ្យដំណើរការជាផ្លូវការពេលឡើយទេ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានផុសលើបណ្ដាញសង្គម X ដោយសរសេរថា៖«អបអរសាទរក្រុមការងារផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការរចនាឈីបរបស់ Tesla សម្រាប់ការជោគជ័យក្នុងការដាក់បង្ហាញ RoboTxai។ សមិទ្ធផលកំពូលនៃការខិតខំប្រឹងប្រែងអស់រយៈពេលមួយទសវត្សរ៍។

យោងតាមរយៈវីដេអូជាង២០នាទី បង្ហោះនៅលើ YouTube ដោយឆានែល Tesla Daily ដែលផុសពីសកម្មភាពនៃការធ្វើតេស្ដបើកបរសាកល្បង សេវាកម្ម Robotaxi របស់ Tesla Model Y គ្មានអ្នកបើកបរមួយគ្រឿង បានជួយបញ្ហាបើកបរខុសបច្ចេកទេសត្រង់ផ្លូវបំបែកដែលមានចរាចរណ៍មមាញឹកក្នុងទីក្រុង Austin។ ត្រង់ចំណុចនាទី ៧:០០ នៅក្នុងវីដេអូ រថយន្តបានបើកមកពីគន្លងផ្លូវខណៈដល់ផ្លូវបំបែក រថយន្ដបានងាកចង្កូតបត់ឆ្វេងបានបន្ថិច  ប៉ុន្តែបែរជាងាកចង្កូតបើកទៅត្រង់វិញ នេះហើយជាចំណុចមួយដែលបង្ហាញថាវាហាក់ស្ទាក់ស្ទើរក្នុងការឆ្លងកាត់ផ្លូវបំបែក។

ចំពោះហេតុការណ៍នោះ យើងអាចមើលឃើញជាក់ស្ដែងបន្ថែមពេលនោះចង្កូតបានរេទៅឆ្វេងស្ដាំយ៉ាងច្បាស់ ប៉ុន្តែអេក្រង់បង្ហាញទិសដៅរុករកផ្លូវ បានបង្ហាញឲ្យបត់ឆ្វេងហើយសម្រេចទៅត្រង់តែម្ដង នេះហើយជាចំណុចបង្ហាញពីភាពមិនស៊ីគ្នាមួយចំនួនរវាងការរៀបចំផែនទីផ្លូវរបស់ Tesla និងប្រព័ន្ធបើកបរដោយខ្លួនឯង Full Self-Driving (FSD)។

Tesla Robotaxis Are Already Zooming Around Austinយ៉ាងមិញក៏គេប្រទះឃើញមានចំណុចវិជ្ជមាន២តូចៗបន្ថែមទៀត ប៉ុន្ដែវាមើលទៅហាក់មិនបង្កជាបញ្ហាធំដុំ ដូចករណីទី១ ដែលត្រូវបាប្រទះឃើញទេ។. ទោះជាយ៉ាងនេះក្តី ហេតុការណ៍នេះបានបង្កជាក្តីបារម្ភដល់អ្នកដែលមានគម្រោងប្រើសេវាកម្ម Robotaxi របស់ Tesla។ តាមការគ្រោងទុកក្រុមហ៊ុន Tesla កំពុងត្រៀមខ្លួនពង្រីកសេវាកម្ម Robotaxi នឹងដាក់ដំណើរការជាសាធារណៈនាពេលអនាគតដ៏ខ្លីខាងមុខ។ ចំពោះនាយកប្រតិបត្តិ លោក Elon Musk បានកំណត់គោលដៅខ្ពស់ ដោយមានគម្រោងដាក់ឲ្យ Robotaxi របស់ដំណើរជាផ្លូវការខ្ទង់ ១ ០០០ គ្រឿង គិតត្រឹមចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យខ្លាំង BYD Atto 3 លក់បានលើសពី ១ លានគ្រឿង នៅទូទាំងពិភពលោក

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងប្រទេសចិន បានប្រកាសឲដឹងហើយថា បន្ទាប់ពីបានចំណាយពេលសរុបអស់ចំនួន ១ ៣៩១ ថ្ងៃ ពេលនេះ ពួកគេបានសម្រេចនូវការលក់រថយន្ត SUV ប្រទេសអគ្គិសនី BYD Atto 3 របស់ខ្លួន បានចំនួនលើសពី ១ លានគ្រឿងហើយ នៅក្នុងទីផ្សារទូទាំងពិភពលោក។

ក្នុងនោះ រថយន្តនេះ បានប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមឈ្មោះ Yuan Plus ជាមួយតម្លៃលក់ខ្ទង់តែ ១មុឺនដុល្លារ ប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ BYD Atto 3 គឺមានវត្តមាននៅប្រទេសជាង ១១០ប្រទេសហើយ។

គួរបញ្ជាក់ថា BYD Atto 3 គឺជារថយន្តម៉ូដែលទី ៣ ក្នុងត្រកូលរាជវង្ស Dynasty ដែលលក់បានលើសពី ១ លានគ្រឿង បន្ទាប់ពីម៉ូដែល BYD Song និង Qin ហើយវាអាចរត់បានចម្ងាយខ្ទង់ពី ៤៣០ ទៅ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Century ស៊េរីឆ្នាំ ២០២៦ អាប់ដេតបន្ថែម ឯតម្លៃថ្លៃជាងមុន ១ម៉ឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញរថយន្តប្រភេទ SUV លំដាប់អភិជន គឺម៉ូដែល Toyota Century ស៊េរីឆ្នាំ ២០២៦ ជាមួយការអាប់ដេតបន្ថែម ហើយមានតម្លៃលក់ចាប់ពី ១៨៣ ៣០០ ដុល្លារ ថ្លៃជាងមុន ១៣ ៦០០ ដុល្លារឯណ្ណោះ ។

សម្រាប់ការអាប់ដេតដ៏សំខាន់ទៅលើរថយន្ត Toyota Century SUV ថ្មីនេះ គឺជាមុខងារបន្ថយពន្លឺនៅកញ្ចក់ រួមទាំងកញ្ចក់ទ្វាក្រោយ ដែលអាចបញ្ជាបាន ៣ដំណាក់កាលថ្មីដូចជា ពន្លឺច្បាស់ ពាក់កណ្តាលថ្លា និងស្រអាប់ទាំងស្រុងក្នុងគោលបំណងរក្សាឯកជនភាពដល់ម្ចាស់រថយន្ត។ ទោះជាយ៉ាងណាក៏ដោយ ដំបូលកញ្ចក់បែប Panoramic Sunroof មិនទទួលបានបច្ចេកវិទ្យានេះទេ ។

ចំពោះរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុង មិនមានការផ្លាស់ប្តូរលើការរចនាផ្នែកខាងក្រៅ ឬផ្នែកខាងក្នុងរបស់ Toyota Century ថ្មី មិនមានការផ្លាស់ប្តូរនោះទេ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន រថយន្តនេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបានសរុប ៤០៦ សេះ ប្រភេទប៉ុង ២ E-Four Advanced AWD system ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ៦៩គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+