Polestar បង្ហាញរូបភាព Teaser នៃរថយន្តអគ្គិសនី Polestar 3 ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Polestar បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនី Polestar 3 នឹងត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។

ដោយផ្អែកលើគ្រោងឆ្អឹងថ្មីត្រូវបានចែករំលែកជាមួយ Volvo XC90 ជំនាន់ក្រោយ Polestar 3 នឹងត្រូវបានលក់ជាផលិតផលអគ្គិសនីដំណើរការពីផ្នែក SUV ហើយនឹងក្លាយជារថយន្ត SUV ដ៏ប្រណិត និងថ្លៃបំផុតរបស់ Volvo/Polestar ហើយម៉ូដែលថ្មីនឹងភ្ជាប់មកជាមួយប្រព័ន្ធ dual-chamber suspension និងឧបករណ៍ active damper ផងដែរ។

ពាណិជ្ជកម្ម

Polestar 3 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១០ សេះ និងកម្លាំងរមួល ៩១០ ញ៉ូតុនម៉ែត្រ នៅពេលបំពាក់ជាមួយនឹងកញ្ចប់ Performance package កញ្ចប់ដែលបំផុសគំនិតតាមនឹងរួមបញ្ចូលផងដែរនៅការលៃតម្រូវតួពីក្រុម Polestar Engineered សម្រាប់អារម្មណ៍បើកបរកាន់តែស្ព័រ។

សម្រាប់ព័ត៌មានលម្អិតអំពីផ្នែកបច្ចេកវិទ្យាផ្សេងទៀតមិនទាប់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែពីមុន Polestar បានប្រកាសថាវាកំណត់គោលដៅដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ដោយការធ្វើតេស្ត WLTP របស់អឺរ៉ុប។

រថយន្តអគ្គិសនី Polestar 3 នឹងផលិតនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដោយរថយន្តដំបូងគេគ្រោងនឹងបង្ហាញចេញនៅដើមឆ្នាំក្រោយ ហើយសម្រាប់ការបញ្ជាទិញនឹងបើកភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២៕

Sponsored