Porsche 911 មានតែមួយគ្រឿងក្នុងលោក លក់ដេញថ្លៃបានដល់ ៣,៦លានដុល្លារ

[ទីផ្សារបរទេស] កាលពីសប្ដាហ៍មុន Porsche បាន​បង្ហាញ​ចេញ​រថយន្តពិសេសឈ្មោះថា “Sally Special” ជា​រថយន្ត​ផលិត​តាម​រថយន្តក្នុងគំនូរជីវចល Cars ដ៏ល្បីល្បាញរបស់ផលិតកម្ម Pixar។

រថយន្តពិសេសនេះ បានផលិតនៅលើរថយន្ត 911 GTS ដោយមានប្រើប្រាស់ពណ៌ផ្ដាច់មុខ, យ៉ាន់កង់ពិសេស ជាមួយ​ផ្លាក​សញ្ញា និងមាន​និម្មិតសញ្ញា Sally នៅលើរូបរាងរបស់រថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត “Sally Special” នេះត្រូវបានដាក់ដេញថ្លៃក្នុងកម្មវិធី Monterey កាលពីថ្មីៗនេះ ដែល​អាច​លក់​ចេញ​បាន​រហូត​ដល់ ៣,៦លាន​ដុល្លារ ហើយ​តម្លៃនេះគឺស្មើនឹងគុណ២៥ នៃតម្លៃរបស់រថយន្ត 911 Carrera GTS ធម្មតា ដែលរថយន្ត​នេះ​ជា​មធ្យម​មាន​តម្លៃ​ចាប់ពី ១៤២ ៦០០ដុល្លារ។

អ្នកឈ្នះពីការដេញថ្លៃនេះ ក្រៅពីទទួលបានរថយន្ត ក៏ទទួលបាននូវ​កង់​សម្រាប់បើកបរលើផ្លូវប្រណាំង រួម​ទាំង​គ្រឿងបន្ថែម​ពិសេស​ៗ​ដទៃទៀតដែលមានម៉ាក Porsche ផងដែរ។ ទឹកប្រាក់ដែលបានពីការដេញថ្លៃនេះ នឹង​បានទៅដល់​មូលនិធិចំនួនពីរគឺមូល​និធិ Girls Inc. និង​មូលនិធិ USA for UNHCR៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម