Renault Megane RS ឆ្នាំ ២០១៩ រាងតូចច្រឡឹង តែអាចជាន់ដល់ល្បឿន ២៦០ គ.ម៉/ម៉

Renault ដែលជាក្រុមហ៊ុន​រថយន្ត​បារាំង ទើប​តែ​បញ្ចេញរថយន្តស្ព័រខ្នាតតូចម៉ូដែល Megane RS Trophy ស៊េរី​ឆ្នាំ ២០១៩ ជាផ្លូវការ។

Renault Megane RS Trophy ត្រូវ​បាន​រចនា​ឡើងយ៉ាងពិសេស ​សម្រាប់​អ្នកចូលចិត្ត​បើកបរ​នៅ​លើ​ទីលាន​ប្រណាំង និង​ផ្លូវ​ដែល​មាន​សភាព​កាច់​កុង​ច្រើន​តង់។

ពាណិជ្ជកម្ម

វា​មាន​រូបរាង​តូច​ច្រឡឹង ជាមួយ​នឹង​ពណ៌​បែប​លេច​គួរ​ឲ្យ​ស្រលាញ់ និង​ទាក់ទាញ។ រថយន្ត​ស្ព័រ​ខ្នាត​តូច​នេះ​បាន​បំពាក់​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៩ អ៊ីញ ជាមួយ​នឹង​សម្បក​កង់ Bridgestone Potenza S001 ដែល​អាចទប់ទល់​ការ​បើកបរ​ល្បឿន​លឿន​ខ្លាំងបាន។

Renault Megane RS Trophy ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង​ ២៩៦ សេះ ​ហើយមានជម្រើស​ប្រអប់លេខ​ដៃ ឬ​អូតូ ៦ វគ្គ អនុញ្ញាត​ឲ្យ​វា​អាចស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥,៧ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា ២៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Renault មានតម្លៃ ៥០ ៣០០ ដុល្លារ​សម្រាប់​ម៉ូដែល​លេខ​ដៃ និង ៥២ ៣៥០ ដុល្លារ​សម្រាប់​ម៉ូដែល​លេខ​អូតូ នៅលើទីផ្សារប្រទេសបារាំង៕

Sponsored