Rivian R1T ជាប់ឈ្មោះរថយន្តភីកអាប់ល្អជាងគេប្រចាំឆ្នាំ២០២២ របស់ MotorTrend

Rivian R1T គឺជា​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​គេ​ដែល​វាយលុក​ទីផ្សារ​ ហើយ​ត្រូវ​បាន​ជាប់ឈ្មោះ​ជា​​ Truck of the Year ឆ្នាំ២០២២ ពី MotorTrend ។

ការបោះពុម្ភផ្សាយបានវាយតម្លៃរថយន្តភីកអាប់ល្អបំផុតមួយចំនួនក្នុងឆ្នាំនេះ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួនប្រាំមួយដូចជា សុវត្ថិភាព ប្រសិទ្ធភាព តម្លៃ ភាពជឿនលឿនក្នុងការរចនា ឧត្តមភាពផ្នែកវិស្វកម្ម និងការអនុវត្តមុខងារបើកបរដែលបានគ្រោងទុក ខណៈដែរ R1T ធ្វើបានល្អគ្រប់ប្រភេទ ហើយចូលរួមជាមួយ Lucid Air ជារថយន្តប្រចាំឆ្នាំរបស់ MotorTrend ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

R1T ប្រើគ្រោងឆ្អឹង skateboard Platform ក៏ជារថយន្តផលិតដំបូងគេដែលបំពាក់ម៉ូទ័រអេឡិចត្រិចឯករាជ្យនៅកង់នីមួយៗ ដែលធ្វើឲ្យរថយន្តភីកអាប់មានការគ្រប់គ្រងបានល្អជាងរថយន្តផ្សេងទៀតនៅលើទីផ្សារ ខណៈពេលដែលនៅតែអាចដំណើរការផ្លូវលំបាក (Off-road) បានយ៉ាងល្អ។

ខណៈពេលដែល R1T គឺនៅក្រៅជួរតម្លៃរបស់អ្នកប្រើប្រាស់ភាគច្រើន MotorTrend និយាយថាវាផ្តល់នូវតម្លៃល្អ ជាពិសេសបើប្រៀបធៀបទៅនឹងរថយន្តប្រើអគ្គិសនី GMC Hummer ព្រោះវាអាចអូសបានកាន់តែច្រើន បើកបរបានប្រសើរជាង និងមានផ្ទៃខាងក្នុងស្អាតជាង។ វាក៏ផ្គូផ្គងយ៉ាងល្អជាមួយឡានដឹកទំនិញ ICE ទាំងអស់នៅលើទីផ្សារផងដែរ។

ការប្រកាសរថយន្តប្រចាំឆ្នាំ ២០២២ របស់ MotorTrend ប្រហែលជាមានសារៈសំខាន់បំផុតរបស់យើងចាប់តាំងពីឆ្នាំ ១៩៤៩ ខណៈ ប្រធានផ្នែកវិចារណកថាលោក Ed Loh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Rivian R1T គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ និងធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងគុណភាពនៃការរចនា វិស្វកម្ម គ្រឿងបរិក្ខា និងបច្ចេកវិទ្យាដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងឡានដឹកទំនិញនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលផ្តល់នូវបទពិសោធន៍នៃការបើកបរដូចជារថយន្តប្រណិតដែលមានប្រសិទ្ធភាពខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម