Rolls-Royce ចេញឡានតម្លៃ ២៨ លានដុល្លារ ផលិតត្រឹមចំនួន ៣គ្រឿងប៉ុណ្ណោះ

កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបញ្ចេញនូវរថយន្ត Sweptail មានតម្លៃប្រហែល ១៣លានដុល្លារ នាពេលនេះក្រុមហ៊ុនមួយនេះក៏បានបញ្ចេញនូវអ្នកស្នងដំណែងថ្មីមានឈ្មោះថា Boat Tail ដែលផលិតត្រឹមចំនួន ៣គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃប្រហែល ២៨លានដុល្លារ។

សម្រាប់រថយន្ត Boat Tail ទាំង ៣គ្រឿងត្រូវបានរចនាឡើងដោយដៃផ្ទាល់ និងតាមតម្រូវការរបស់ម្ចាស់រថយន្ត។ រថយន្ត Rolls-Royce Boat Tail ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Architecture of Luxury ដូចរថយន្ត Phantom, Ghost និង Cullinan ដែរ ដោយមានប្រវែងសរុប ៥ ៨០០ម.ម។

ពាណិជ្ជកម្ម

សម្រាប់អ្វីដែលពិសេសបំផុតនៃរថយន្តនេះគឺ តួរខ្លួននៃរថយន្តមានពណ៌ខៀវ, ចង្កៀងខាងមុខ-ខាងក្រោយមានរូបរាងស្លីម និងមានរូបរាងផ្នែកខាងក្រោយដូចកន្ទុយទូក អាចបើកបានដូចស្លាបមេអំបៅ ដោយក្រុមហ៊ុន Rolls-Royce អោយឈ្មោះវាថា “Hosting Suite”  ដែលខាងក្នុងមានផ្ទុកនូវទូរទឹកកក, ដបស្រាចំនួន២ និងកែវផងដែរ។

រថយន្ត Rolls-Royce Boat Tail ដំណើរដោយម៉ាស៊ីនសាំងចំណុះ ៦,៧៥លីត្រ Twin-Turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ៕

Sponsored