Rolls-Royce កំពុងបញ្ចុះតម្លៃស្ងាត់ៗ លើរថយន្តរបស់ខ្លួន

បើ​តាម​ការ​ប្រទះ​ឃើញ​របស់ Cox Automative បាន​ឲ្យ​ដឹង​ថា​ Rolls-Royce ​នៅ​អាមេរិក​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ជា​សម្ងាត់​លើ​រថយន្ត​ Dawn, Ghost និង Wraith របស់​ខ្លួន មាន​ទាំង​ស៊េរី​ឆ្នាំ ២០១៩ និង ២០២០ ដែល​ការ​បញ្ចុះ​តម្លៃ​នេះ​មិន​បាន​ផ្សព្វផ្សាយ​លើ​វិបសាយ​របស់​ Rolls-Royce ឡើយ។

សម្រាប់​រថយន្ត​ម៉ូដែល​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ២០ ០០០ ដុល្លារ សម្រាប់​ម៉ូដែល Dawn Ghost និង Wraith។ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​រថយន្ត Dawn ចុះ​ពី ៣៤៦ ៣០០ ដុល្លារ នៅ​ត្រឹម ៣២៦ ៣០០ ដុល្លារ។ ចំណែក​រថយន្ត Ghost ចុះ​ពី ៣១១ ៩០០ ដុល្លារ មក​នៅ​ ២៩១ ៩០០ ដុល្លារ ហើយ​រថយន្ត​ Wraith ចុះ​ពី ៣២០ ៥០០ ដុល្លារ មក​នៅ ៣០០ ៥០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ វិញ​ទទួល​បាន​​បញ្ចុះ​តម្លៃ ១៥ ០០០ ដុល្លារ ដែល​មាន​សម្រាប់​ម៉ូដែល​ទាំង​បី​ដូច​គ្នា។ រថយន្ត​ Dawn មាន​តម្លៃ​ ៣៣១ ៣០០ ដុល្លារ, រថយន្ត Ghost មាន​តម្លៃ ២៩៦ ៩០០ ដុល្លារ និង​​រថយន្ត Wraith ពេល​ចុះ​រួច​សល់​តម្លៃ ២៨១ ៩០០ ដុល្លារ។ ការ​បញ្ចុះ​តម្លៃ​នេះ​ដែរ​មាន​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មីនា​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម