Rolls-Royce ចាប់ផ្ដើមបញ្ចេញ Teaser រថយន្ត Ghost ជំនាន់ថ្មីហើយ

ត្បិត​ថា​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​មែន​ពិត ប៉ុន្តែ​ Rolls-Royce នៅ​តែ​បន្ត​ការ​អភិវឌ្ឍន៍​រថយន្ត​ម៉ូដែល Ghost ជំនាន់​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ។

ពេល​នេះ​ដែរ Rolls-Royce បាន​បញ្ចេញ​នូវ​រូបភាព Teaser ដំបូង​នៃ​រថយន្ត​ Ghost ដែល​មាន​បង្ហាញ​អំពី​រូបរាង​​មើល​ពី​ចំហៀង​របស់​រថយន្ត។ រថយន្ត​ Ghost ចាប់​តាំង​ពី​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០០៩ មក ទទួល​បាន​នូវ​ជោគជ័យ​ខ្លាំង ដែល​បាន​ក្លាយ​ជា​ម៉ូដែល​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ១១៦​ឆ្នាំ របស់ Rolls-Royce ដូច​នេះ​រថយន្ត​ជំនាន់​ថ្មី​មាន​ការ​រំពឹង​ទុក​ខ្ពស់​ថា​វា​នឹង​អស្ចារ្យ​លើស​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបរាងរថយន្ត Rolls-Royce Ghost ជំនាន់ថ្មីដែលគេថតបានពេលបើកសាកល្បង

Rolls-Royce បាន​និយាយ​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ក្រុមហ៊ុន​នឹង​បញ្ចេញ​វីដេអូ​​ចលនា​​​ខ្លីៗ​ចំនួន ៤ ដែល​បង្ហាញ​បន្តិចៗ​អំពី​រថយន្ត Rolls-Royce ជំនាន់​ថ្មី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម