Rolls-Royce Ghost ឆ្នាំ២០២១ លេចចេញរូបរាងមកបណ្តើរៗហើយ!

មិនយូរប៉ុន្មានទៀតទេ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញម៉ូដែល Ghost ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ ខណៈពេលនេះ Rolls-Royce Ghost ថ្មី កំពុងស្រោបខ្លួនដោយតែម ដើម្បីបិទបាំង រហូតដល់ថ្ងៃនោះ។

ស្របពេលដែល Rolls-Royce Ghost ស៊េរីចាស់ប្រើគ្រោងឆ្អឹងដូចរថយន្ត BMW 7-Series រថយន្ត Rolls-Royce Ghost ស៊េរីថ្មីនឹងប្រើគ្រោងឆ្អឹងអាលុយមីញ៉ូម ដូចម៉ូដែល Phantom ជំនាន់ចុងក្រោយបង្អស់។

ពាណិជ្ជកម្ម

គេរំពឹងថា Ghost ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា Rolls-Royce ក៏អាចបំពាក់ម៉ាស៊ីន Plug-in Hybrid ផងដែរ។

យ៉ាងណាក៏ដោយ តាមរយៈរូបថត Rolls-Royce Ghost ថ្មី បានផ្លាស់ប្តូរជាច្រើន ដូចជា ចង្កៀងថ្មី, កាងថ្មី និង ប៉ាណាមុខធំជាងមុនជាដើម។ ដោយឡែក ផ្នែកខាងក្នុង ស្រដៀងទៅនឹងម៉ូដែល Cullinan ដែលជា SUV របស់ Rolls-Royce៕

Sponsored