Rolls-Royce Phantom ពណ៌ក្រហមមានតែមួយក្នុងលោក គ្រាន់តែលាបថ្នាំស៊ីពេល ២៥ម៉ោង

Rolls-Royce បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល Phantom ​មួយ​គ្រឿង​មាន​ផលិត​តែ​មួយ​គ្រឿង​ក្នុង​លោក​ ដែល​រថយន្ត​នេះ​នឹង​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​ជួបជុំ​​នៅ One Thounsand Museum ក្នុង​ទីក្រុង Miami នា​ថ្ងៃ​ទី ៤ ធ្នូ ហើយ​នឹង​ដាក់​លក់​ដេញ​ថ្លៃ​នៅ​កម្មវិធី RM Sotheby ដោយ​ថវិកា​ទទួល​បាន​នឹង​ត្រូវ​ជួយ​ដល់​កម្មវិធី RED ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍។

​រថយន្ត​ Phantom ពណ៌​ក្រហម​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ទឹក​ថ្នាំ​ខាង​ក្រៅ​គឺ​មាន​លាយ​ដោយ​សារធាតុ​គ្រីស្តាល់​ជា​មួយ​ពណ៌ Magma Red ហើយ​ស្រទាប់​ទឹក​ថ្នាំ​ខាង​ក្នុង​មាន​លាយ​បំណែក​គ្រីស្តាល់​ជា​មួយ​ថែម​ទៀត​ផង។ ​ទឹក​ថ្នាំ​រថយន្ត​គឺ​មាន​ចំនួន ៥ ស្រទាប់ ដែល​ការ​លាប​មួយ​ស្រទាប់ៗ​ចំណាយ​ពេល​ជាង ៥ ម៉ោង ដោយ​ប្រើ​ប្រាស់​កម្លាំង​ដៃ​មនុស្ស​សុទ្ធ។

ពាណិជ្ជកម្ម

ចំណែក​ផ្នែក​ខាង​ក្នុង​វិញ​មាន​គឺ​មាន​ស្រោប​ដោយ​ស្បែក​កែច្នៃ​ដោយ​ដៃ​មនុស្ស​ ជា​មួយ​នឹង​ការ​រចនា​ដោយ​ពណ៌ Arctic White និង​មាន​ហាយ​ឡាយ​ជា​មួយ​ពណ៌​ Mugello Red។ នៅ​លើ​ដំបូល​​ក៏​មាន​ប្រើ​ប្រាស់​នូវ​ Mugello Red Shooting Starlight ដែល​មាន​សរសៃ​ភ្លើង​ចំនួន ១ ៦០០ រំលេច​យ៉ាង​ស្អាត៕

Sponsored