Subaru Forester ២០២២ នាំយកជម្រើសម៉ាស៊ីនថ្មី e-BOXER ទៅកាន់ចក្រភពអង់គ្លេស

[ទីផ្សារបរទេស] កាលពីខែមករា កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Subaru បានប្រកាសបញ្ចេញនៅរថយន្ត Forester ស៊េរីឆ្នាំ ២០២២ ដែលមានការអភិវឌ្ឍន៍ទៅលើ បច្ចេកវិទ្យា និងម៉ាស៊ីន។ ខណៈពេលនេះក្រុមហ៊ុនបានធ្វើការនាំយកនៅជម្រើសម៉ាស៊ីនថ្មី e-BOXER ទៅកាន់ចក្រភពអង់គ្លេស។ ដែលរួមបញ្ចូលគ្នានៅម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧ សេះ ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ១៦,៥ សេះ ជាមួយប្រអប់លេខ​អូតូ ប្រភេទ Lineartronic ថ្មី។ រថយន្តនេះក៏មានថាមពលអាគុយ ១៣,៥ គីឡូវ៉ាត់ម៉ោង ផងដែរ។

សម្រាប់ម៉ាស៊ីននេះផ្តល់នៅរបៀបបើកបរបីផ្សេងគ្នា រួមាមាន​ Engine driving, EV driving និង Motor Asist driving។ ក្នុងល្បឿនទាប វាគឺជាម៉ូទ័រអគ្គិសនីតែមួយគត់ដែលផ្តល់ថាមពលដល់រថយន្ត ខណៈដែលក្នុងល្បឿនមធ្យម ម៉ូទ័រអគ្គិសនីត្រូវបានភ្ជាប់ដោយម៉ាស៊ីនបួនស៊ីឡាំង។ ក្នុងល្បឿនកាន់តែខ្ពស់ ម៉ាស៊ីន ៤ស៊ីឡាំងតែមួយផ្តល់ថាមពលដល់ម៉ាស៊ីន e-BOXER និងបញ្ចូលអាគុយឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ រថយន្ត Forester ស៊េរីឆ្នាំ២០២២ ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា EyeSight Driver Assist Technology ជំនាន់ទី ៤ របស់ខ្លួនដែលច្បាស់ជាងមុន និងមុខងារសុវត្ថិភាពមិនតិចជាង ១១ ដែលឥឡូវនេះរួមមាន Automatic Emergency Steering, Adaptive Cruise Control ជាមួយ Lane Centering និង Lane Departure Prevention។

ក្នុងនោះប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ Driver Monitoring System ក៏បានធ្វើបច្ចុប្បន្នភាពសម្រាប់ម៉ូដែលឆ្នាំ ២០២២ ក៏ដូចជា ប្រព័ន្ធបញ្ជាដោយកាយវិការ (gesture control system ) ដោយអាចគ្រប់គ្រងសីតុណ្ហភាពបានដោយគ្រាន់ក្រវៀសដៃនៅពីមុខអេក្រង់កំសាន្ត។

ជាមួយគ្នានេះ រថយន្ត Subaru Forester ប្រើម៉ាស៊ីន e-BOXER សម្រាប់ការធ្វើដំណើរតាមដងផ្លូវ ដោយផ្តល់នៅការផ្ទុករហូតដល់ ៥០៩ លីត្រ ជាមួយនឹងកៅអីខាងក្រោយដែលបត់ទាំងអស់ផ្ទុកបាន ១,៧៧៩​ លីត្រ ។ រថយន្តនេះក៏ផ្តល់នៅសមត្ថភាពអូសទាញបាន ១,៨៧០ គីឡូក្រាម ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម