Suzuki នឹងបញ្ចេញម៉ូតូ Burgman 150 ស៊េរីឆ្នាំ ២០២២ ប្រកួតប្រជែងជាមួយ PCX និង NMAX

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូ Burgman 150 ស៊េរីឆ្នាំ ២០២២ ប្រភេទ​ Scooter ដែលត្រៀមនឹងប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ម៉ូតូ​ទំនើប​ជាមួយ PCX 160 និង NMAX 155។

សម្រាប់ Burgman 150 ទទួលបានឌីហ្សាញដោយយកតាមគំរូម៉ូតូ Haojue UHR 150 ដែលទើបតែបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីពេលមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Burgman 150 បើយើងសង្កេតមើលទៅស្រដៀងគ្នាទៅនឹងរូបរាងបស់ Haojue UHR 150 អាចចាត់ទុកថាវាមានភាពឆើតឆាយ និងល្អឥតខ្ចោះ ដោយសារតែការរចនានេះជាស្តង់ដារអន្តរជាតិ ដែលនឹងដាក់លក់ក្នុងប្រទេសជាច្រើន។ វាភ្ជាប់មកជាមួយប្រព័ន្ធភ្លើង LED រួមជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, ប្រព័ន្ធ Start & Stop សម្រាប់បិទ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ បន្ថែមពីនេះវាបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ។

ចំពោះថាមពលនៃម៉ូតូ Burgman 150 នឹងប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១៤៩សេសេ ផលិតកម្លាំង ១៤,៤សេះ និងកម្លាំង ១៤,២ញ៉ូតុនម៉ែត្រ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម