Suzuki Grand Vitara ២០២៣ បង្ហាញខ្លួននៅឥណ្ឌា ដោយទទួលបានជម្រើសម៉ាស៊ីន Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Grand Vitara ស៊េរីឆ្នាំ ២០២៣ ដែលជារថយន្តប្រភេទ SUV ចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាម៉ូដែលភ្លោះទៅនឹងរថយន្ត Toyota Urban Cruiser Hyryder ដែលទើបតែបង្ហាញថ្មីៗនេះ។

Suzuki Grand Vitara បានប្រើប្រាស់គ្រោងឆ្អឹង Global C-platform និងមានប្រវែងសរុប ៤ ៣៤៥ ម.ម ទទឹង ១ ៧៩៥ ម.ម កំពស់ ១ ៦៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ ជារថយន្តផ្តោតលើការរចនាលក្ខណៈគ្រួសារ។ វាភ្ជាប់មកជាមួយចង្កៀងមុខ LED ប្រភេទ split-headlight អបជាមួយអំពូលបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ LED, ប៉ាណាខាងមុខតុបតែងដោយក្រូម៉េ, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុងរបស់ Grand Vitara គឺស្រដៀងទៅនឹង Toyota Urban Cruiser HyRyder និងការតុបតែងរបស់ Suzuki បានជ្រើសរើសពូកស្បែកពីរពណ៌ សម្រាប់កៅអី ផ្ទៃតាប៊្លូ និងកុងសូលកណ្តាលត្រូវបានស្រោបដោយអាលុយមីញ៉ូម។ កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ជាមួយនឹង Suzuki Connect ចុងក្រោយបំផុតដែលផ្តល់ជូននៅមុខងារភ្ជាប់ 40+ និងជំនួយសំឡេងកំាមេរ៉ា និងអេក្រង់បង្ហាញនៅលើកញ្ចក់កម្រិតខ្ពស់។

មុខងារពិសេសៗផ្សេងទៀត រួមមាន ៣៦០ ដឺក្រេ ការចាក់សោ/ដោះសោពីចម្ងាយ និងការបើក/បិទរថយន្ត តាមរយៈទូរស័ព្ទ ដំបូលកញ្ចក់បែប Panoramic sunroof, កន្លែងសាកថ្មឥតខ្សែ, ពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ ប្រព័ន្ធជំនួយឡើង-ចុះចំណោទជាដើម។

រថយន្តនេះដំណើរការដោយម៉ាសុីនសាំង ចំណុះ ១,៥លីត្រ ជាមួយជម្រើសម៉ាសុីនប្រភេទ Mild-Hybrid ផលិតកម្លាំងបាន ១០១សេះ កម្លាំងរមួល ១៣៧ញ៉ូតុនម៉ែត្រ និងប្រភេទ Intelligent Electric Hybrid ដំណើរការរួមគ្នាដោយ ម៉ូទ័រអគ្គិសនីកម្លាំង ៤៩គីឡូវ៉ាត់ម៉ោង និងអាគុយលីចូម ដែលអាចផលិតកម្លាំងបាន ១១៤សេះ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៦ វគ្គ ជាមួយរបៀបបើកបរចំនួន ៤ modes រួមមាន EV Eco Power និង Normal ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម