Tesla បញ្ចេញដុំសាក Adaptor ថ្មី អាចសាកបានរហូតដល់ ២៥០ គីឡូវ៉ាត់ តម្លៃត្រឹមតែ ២៥០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានបន្ថែមដុំសាក Adaptor CCS Combo 1 ទៅកាន់គេហទំព័ររបស់ខ្លួន ដែលអាចសាកបានក្នុងអត្រារហូតដល់ ២៥០ គីឡូវ៉ាត់ដោយសាកប្រើបាននៅរថយន្ត Model S, Model Y, Model X ជាមួយនឹងតម្លៃលក់ ២៥០ ដុល្លារ និងអាចប្រើបាននៅឆ្នាំ ២០២៣ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ដុំសាក adapter នេះនឹងអនុញ្ញាតឲ្យរថយន្ត Tesla ដោតចូលទៅក្នុងស្ថានីយសាកថ្មលឿនដែលដំណើរការដោយក្រុមហ៊ុន third party company ដូចជា ChargePoint, Volta និង Electrify America ។ គ្រឿងបន្សំដែលរំពឹងទុកយ៉ាងខ្លាំងត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសកូរ៉េឆ្នាំមុន ហើយហាក់ដូចជាត្រូវបានកែលម្អតាំងពីពេលនោះមក។

ពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla បានព្រមានថា អត្រាការនៃអតិបរមាសាកថ្មប្រហែលជាមិនចាំបាច់ឈានដល់កម្រិតនោះទេ ពីព្រោះ “ស្ថានីយ Third-party station ភាគច្រើនមិនអាចសាកថ្មរថយន្ត Tesla ក្នុងកម្រិត 250kW”។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកាលៈទេសៈកំណត់ថាស្ថានីយសាកថ្មតែមួយគត់ដែលនៅក្បែរនោះគឺជាស្ថានីយ Third-party station អ្នកបើកបរនឹងពេញចិត្តចំពោះដុំសាក Adaptor នេះ មិនថាវាសាកថ្មលឿនប៉ុណ្ណាក៏ដោយ។

សម្រាប់ “Adaptor CCS Combo 1 គឺត្រូវគ្នាជាមួយរថយន្ត Tesla ស៊េរីថ្មី ខណៈពេលដែលរថយន្តមួយចំនួនអាចត្រូវការដំឡើង ដើម្បីធានាបាននូវមុខងារជាមួយស្ថានីយ third party CCS station”។ ជាមួយគ្នានេះ Tesla បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “យើងសូមណែនាំឲ្យពិនិត្យមើលថារថយន្តរបស់អ្នកគឺនៅលើកម្មវិធីចុងក្រោយបំផុតដែលមានមុននឹងចូលទៅក្នុងគណនី Tesla របស់អ្នកដើម្បីផ្ទៀងផ្ទាត់ភាពត្រូវគ្នានៃរថយន្ត។”

យោងតាមគេហទំព័រ Inside EVs រាយការណ៍ថា ម្ចាស់អាចពិនិត្យមើលថាតើរថយន្តរបស់ពួកគេត្រូវគ្នាជាមួយដុំសាកថ្មីនេះដោយមើលក្នុងកម្មវិធី Control Menu បន្ទាប់មកចូលទៅក្នុង Software Menu ហើយចុងក្រោយមើល Additional Vehicle Information Menu ប្រសិនបើរថយន្តនិយាយថា “បើកដំណើរការ” មានន័យថាអាចប្រើបាន ប៉ុន្តែប្រសិនបើវានិយាយថា “មិនបានដំឡើង” អ្នកមិនអាចប្រើវានៅឡើយទេ៕

Sponsored