Tesla ប្តូរទីតាំងផលិតគ្រឿងបន្លាស់ ក្នុងការផលិតរថយន្តមានតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងធ្វើការផ្លាស់ប្តូរទីតាំងផលិតគ្រឿងបន្លាស់ដែលផ្គត់ផ្គង់របស់ខ្លួននៅសៀងហៃមកកាន់តែគៀកប្រទេសកំណើតបស់ខ្លួនវិញ ដោយផ្លាស់ប្តូរទីតាំងផលិតគ្រឿងបន្លាស់មកកាន់ប្រទេសម៉ិកស៉ិកកូ ដើម្បីផលិតរថយន្តដែលមានតម្លទាប ក្នុងការប្រកួតប្រជែងជាមួយរថយន្តរបស់ប្រទេសចិន ។

លើសពីនេះ យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ទោះបីជាមានការព្រួយបារម្ភលើការចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនផលិតរថយន្តចិនក៏ដោយ ក៏លោក Elon Musk បានអញ្ជើញអ្នកផ្គត់ផ្គង់ពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសចិន ទៅកាន់ប្រទេសម៉ិកស៊ិកកូ ដើម្បីសិក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលរោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ប្រើប្រាស់នាពេលបច្ចុប្បន្នទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Tesla នឹងមានការគាំទ្រពីរដ្ឋាភិបាលអាមេរិក ព្រមទាំងក្រុមពាណិជ្ជកម្មតំណាងឲ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ប្រទេសកាណាដា ដើម្បីរារាំងដល់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងការនាំចូលរថយន្តរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសម៉ិកស៊ិក ។ លើសពីនេះ សមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៅប្រទេសកាណាដា មានការបារម្ភថាប្រទេសចិនអាចផ្លាស់ប្តូរការវិនិយោគចេញពីទីផ្សារអាមេរិកខាងជើងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម