Tesla ប្រគល់ឡាន Model Y គ្រឿងដំបូង ផលិតនៅរោងចក្រតម្លៃ ៥ពាន់លានដុល្លារ

Tesla នឹងប្រគល់រថយន្ត Model Y មួយគ្រឿងដំបូងគេ ដែលផលិតនៅរោងចក្រ Gruenheide តម្លៃ ៥,៥ ពាន់លានដុល្លារ ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ដល់អតិថិជន បន្ទាប់ពីបើកដំណើរការមជ្ឈមណ្ឌលផលិតកម្មនៅអឺរ៉ុបដំបូងរបស់ខ្លួន ជាមួយនឹងការវិនិយោគដ៏ធំបំផុតនៅក្នុងរោងចក្រខាងលើ។

អធិការបតីអាល្លឺម៉ង់ Olaf Scholz នឹងចូលរួមពិធីនៅថ្ងៃអង្គារនេះ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ដោយកត់ចំណាំនូវក្តីសង្ឃឹមរបស់ Musk កាលពី ៨ខែមុនថា “វានឹងកើតឡើង”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកដំណើរការរោងចក្រខាងលើនេះ កើតឡើងបន្ទាប់ពីលោក Musk បានដាក់ដំណើរការផែនការ Master Plan Part 3 សម្រាប់ Tesla ដែលលោកបាននិយាយថា នឹងរៀបចំផែនការពង្រីក Tesla ទៅជា “ទំហំធំខ្លាំង” ។

ជាមួយនឹងផែនការជួលបុគ្គលិកចំនួន ១២ ០០០ នាក់ រោងចក្រ Tesla នៅអាល្លឺម៉ង់ខាងលើ នឹងក្លាយជានិយោជកដ៏ធំបំផុតនៅក្នុងរដ្ឋ Brandenburg របស់អាល្លឺម៉ង់។

គួរឲ្យដឹងថា តាមសមត្ថភាពពេញលេញ វានឹងផលិតរថយន្តបានចំនួន ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលច្រើនជាងរថយន្តអគ្គិសនីប្រើអាគុយ ៤៥០ ០០០ គ្រឿង ដែលគូប្រជែងសំខាន់របស់វា គឺ Volkswagen លក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ និងបង្កើតថាមពលអាគុយបាន ៥០ ជីហ្គាវ៉ាត់ម៉ោង (GWh) លើសរោងចក្រផ្សេងទៀតទាំងអស់នៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ក្រុមហ៊ុន Volkswagen កាន់កាប់លើទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុបច្រើនជាង ជាមួយនឹងចំណែកទីផ្សារ ២៥ ភាគរយខណៈក្រុមហ៊ុន Tesla មានត្រឹម ១៣ ភាគរយប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម