Tesla Model 3 លក់ដាច់ខ្លាំង ដល់ថ្នាក់ BMW បូកចំនួនលក់រថយន្ត ៨ម៉ូដែលចូលគ្នា នៅមិនស្មើទៀត!

ការប្រៀបធៀបចំនួនលក់នៃរថយន្ត Tesla Model 3 ជាមួយរថយន្តដទៃទៀត តែងតែនាំមកនូវភាពភ្ញាក់ផ្អើល និងអាចឲ្យយើងដឹងថារថយន្តអគ្គិសនី កំពុងពេញនិយមខ្លាំងយ៉ាងណានាពេលបច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា Tesla បានលក់ដាច់រថយន្ត Model 3 ចំនួន ១២៧ ៨៣៦គ្រឿងក្នុងសហរដ្ឋអាមេរិក នៅចន្លោះខែមករា និងវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឲ្យវាក្លាយជារថយន្តលក់ដាច់បំផុតលំដាប់លេខ៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់នេះពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែបើយកវាទៅប្រៀបធៀបជាមួយរថយន្តដទៃទៀត រឹតតែធ្វើឲ្យអ្នកភ្លឺភ្នែក។ ជាក់ស្តែង ក្រុមហ៊ុន BMW បានលក់រថយន្តម៉ូដែល 2 Series, 3 Series, 4 Series, 5 Series, 6 Series, 7 Series និង 8 Series សរុបត្រឹម ១១៦ ០៧៣គ្រឿងប៉ុណ្ណោះ នៅចន្លោះពេលដូចគ្នានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម