![RE-thumbnail-1-copy-2-2 copy 8](https://camboauto.com/wp-content/uploads/2023/07/RE-thumbnail-1-copy-2-2-copy-8-26-696x366.jpg)
[បរទេស] លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានរីករាយជាមួយនឹងតួលេខលក់ចុងក្រោយបំផុតនៅអឺរ៉ុប ដោយពួកគេបង្ហាញថា Model Y បានឈរនៅលើកំពូលតារាងលក់រថយន្តថ្មីក្នុងតំបន់សម្រាប់ខែមិថុនា និងសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣។
រថយន្តអគ្គិសនី Tesls Model Y បានលក់រថយន្តបានចំនួន ១២៥ ១៤៤ គ្រឿងនៅចន្លោះខែមករា និងខែមិថុនា កើនឡើង ២១១,៧% ពីចំនួន ៤០ ១៤៧ គ្រឿងដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ តាមពិតចំនួនអាចនឹងខ្ពស់ជាងនេះព្រោះទិន្នន័យនេះគ្របដណ្តប់ត្រឹមតែ ៩៤% នៃការលក់នៅក្នុងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែល Tesla ឬជារថយន្តអគ្គិសនី ដែលលក់ដាច់ជាងគេនៅអឺរ៉ុបក្នុងរយៈពេលប្រាំមួយខែដំបូងផងដែរ ៕