Tesla Model Y បានក្លាយជារថយន្តដំបូងគេបង្អស់ ទទួលបានជោគជ័យក្នុងការតេស្តសុវត្ថិភាពស្តង់ដារថ្មីរបស់សហរដ្ឋអាមេរិក

យោងតាមភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Taffic Safety ហៅកាត់ថា (NHTSA) បានប្រកាសថា រថយន្ត Tesla Model Y ស៊េរីឆ្នាំ ២០២៦ បានក្លាយជារថយន្តដំបូងគេបង្អស់ ជាប់ការធ្វើតេស្តថ្មីរបស់ពួកគេ លើប្រព័ន្ធជំនួយអ្នកបើកបរឆ្លាតវៃកម្រិតខ្ពស់។ មុខងារទាំងនេះ ទើបតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយការសម្រេចធ្វើបែបនេះត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់អ្នកទិញរថយន្ត ក្នុងការជ្រើសរើសយានយន្តដែលមានសុវត្ថិភាពខ្ពស់យកទៅប្រើប្រាស់។

2026 Tesla Model Y Long Range AWD First Test Review: How Much Does the Juniper Update Improve the World's Bestselling EV?ការធ្វើតេស្តចុងក្រោយបង្អស់នេះ រួមបញ្ចូលទាំងការត្រួតពិនិត្យលើសមត្ថភាពនៃប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ, ប្រព័ន្ធព្រមានការប៉ះទង្គិចនៅកញ្ចក់ជំហៀងនិងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិដើម្បីការពារអ្នកថ្មើរជើង។ លទ្ធផលនៃការធ្វើតេស្តនេះត្រូវបានកំណត់យ៉ាងសាមញ្ញគឺ “ជាប់” ឬ “ធ្លាក់” ហើយសាធារណជនអាចចូលមើលលទ្ធផលទាំងនេះបាននៅលើគេហទំព័ររបស់ NHTSA។

ក្រុមមន្ត្រីជំនាញសង្ឃឹមថា ការដាក់បញ្ចូលមុខងារទាំងនេះនឹងជួយជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តនានា “ផ្តល់អាទិភាពលើការច្នៃប្រឌិត ជួយរក្សាសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាធ្វើដំណើរនៅលើដងផ្លូវ”។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ចេញនូវស្តង់ដារតេស្តទាំងនេះហាក់បីដូចជាមានភាពយឺតយ៉ាវបន្តិច បើធៀបនឹងបច្ចេកវិទ្យាបច្ចុប្បន្ន ដោយសារមុខងារភាគច្រើនទាំងនេះ បានក្លាយជាឧបករណ៍ស្តង់ដារដែលមានស្រាប់លើរថយន្តជាច្រើនទៅហើយ។

Jonathan Morrison confirmed by Senate to head NHTSA - Automotive Newsលោក Jonathan Morrison អភិបាលនៃស្ថាប័ន NHTSA បានមានប្រសាសន៍ថា៖ «ការប្រកាសនៅថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវការវាយតម្លៃសុវត្ថិភាពដ៏ទូលំទូលាយបំផុតមិនធ្លាប់មាន»។

លោកបានបន្ថែមទៀតថា «រថយន្ត Tesla Model Y ស៊េរីឆ្នាំ ២០២៦ បង្ហាញឲ្យឃើញពីសក្តានុពលនៃការសង្គ្រោះជីវិតរបស់បច្ចេកវិទ្យាជំនួយអ្នកបើកបរ និងបានកំណត់ស្តង់ដារខ្ពស់សម្រាប់ឧស្សាហកម្មយានយន្ត។ យើងសង្ឃឹមថានឹងឃើញក្រុមហ៊ុនផលិតជាច្រើនទៀត បង្កើតរថយន្តដែលអាចឆ្លើយតបទៅនឹងតម្រូវការទាំងនេះ»។

Tesla's 2026 Model Y Performance: Now Priced Below The LCT | Easi Novated Leasingការធ្វើតេស្តទាំងនេះត្រូវបានរៀបចំឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវានឹងជួយឲ្យអ្នកទិញមើលឃើញកាន់តែច្បាស់អំពីមុខងារសុវត្ថិភាពនៃរថយន្តផ្សេងៗ។ ចំពោះរថយន្ត Model Y ស៊េរីឆ្នាំ ២០២៦ យានយន្តដែលផលិតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឬក្រោយមកទៀត សុទ្ធតែទទួលបានចំណាត់ថ្នាក់សុវត្ថិភាព ផ្កាយ ៥ ដោយសារពួកវាបានឆ្លងកាត់ការធ្វើតេស្តបុកទង្គិចពីខាងមុខ ពីចំហៀង និងតេស្តការក្រឡាប់រថយន្តយ៉ាងល្អឥតខ្ចោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម