Toyota bZ1X ទំនងជាឈ្មោះរបស់រថយន្ត Aygo អគ្គិសនី

[ទីផ្សារបរទេស] កាលពីចុងឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុន Toyota Motor Corporation បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីជាង ៣០ ម៉ូដែល រួមទាំងម៉ូដែល Lexus ថ្មីជាង ៣០ ដែលពួកគេនិយាយថានឹងត្រូវបានដាក់បញ្ចេញជាបណ្តើរៗនៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះ Toyota បានបង្ហាញម៉ូដែលអគ្គិសនី (BEV) ច្រើនជាង ១៧ ម៉ូដែល ហើយរថយន្ត Aygo អគ្គិសនី ក៏នឹងទទួលបាននូវឈ្មោះថ្មី។

 

ពាណិជ្ជកម្ម

របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា រថយន្តអគ្គិសនីនៃ Aygo អាច​ត្រូវ​បាន​គេ​ហៅ​ថា​ជា​រថយន្ត​អគ្គិសនី​តូច​ Toyota bZ1 ឬ Toyota bZ1X។ បច្ចុប្បន្ននេះ យើងមិនមានព័ត៌មានច្បាស់លាស់ណាមួយសម្រាប់រថយន្តប្រភេទ Crossover ខ្នាតតូច bZ1X មើលទៅដូចជា Toyota កំពុងបន្តបញ្ចេញរថយន្តអគ្គិសនីជាប្រភេទ Crossover ថ្មី bZ4x ។

ទន្ទឹមនឹងនេះ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Company បាននិយាយថា នេះគឺជារថយន្ត SUV តូចបំផុតនៅក្នុងស៊េរី bZ ដែលនឹងត្រូវបានបំពាក់ដោយអាគុយអគ្គិសនី (EV) តូចមួយជាមួយនឹងផ្ទៃខាងក្នុងប្រកបដោយផាសុកភាព ដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារជប៉ុន និងអឺរ៉ុប។

ជាមួយគ្នានេះ យោងតាមគេហទំព័រ Automotive News បានរាយការណ៍ថាToyota កំពុងអភិវឌ្ឍន៍គ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មីមួយដែលមានឈ្មោះថា E3 ដោយត្រូវបានបង្កើតឡើងដោយផ្អែកលើ TNGA GA-C និង e-TNGA នឹងបំពេញតម្រូវការរថយន្តតូចៗ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី Toyota bZ1X នឹងក្លាយជារថយន្ត SUV តូចបំផុតនៅក្នុងស៊េរី bZ រំពឹងថាភ្ជាប់ជាមួយអាគុយទំហំ ៣៥ គីឡូវ៉ាត់ម៉ោង ដល់ ៤៥ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង​ ហើយត្រូវបានគេ​រំពឹង​ថា​មានតម្លៃ​លក់​ចាប់ពី ១៦ ៣០០ ដល់ ២២ ០០០ ដុល្លារ​អាមេរិក៕​

Sponsored