![canva-photo-editor (1)](https://camboauto.com/wp-content/uploads/2019/08/canva-photo-editor-1-6-696x392.png)
ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃបានប្រកាសចេញរថយន្តម៉ូដែលថ្មីឈ្មោះ Majesty ជាប្រភេទរថយន្តវ៉ែន ដែលវាចូលមកជំនួសម៉ូដែល Ventury។
រូបរាងរបស់វាមានលក្ខណៈទាន់សម័យ និងទាក់ទាញជាម៉ូដែល Ventury ហើយផ្នែកខាងក្នុងវិញខុសពីម៉ូដែល Ventury ទាំងស្រុងតែម្ដង។ ផ្នែកខាងក្នុងមានបំពាក់ដោយកៅអីអង្គុយលំដាប់ VIP ហើយមានមុខងារដូចជា រន្ធ USB ចំនួន ៧, ពោងសុវត្ថិភាពចំនួន ៩ និងមានបច្ចេកវិទ្យាជំនួយអ្នកបើកបរចំនួន ៥ ប្រភេទ។
Toyota Motor Thailand បានលក់រថយន្តជាបីកម្រិត គឺកម្រិត Standard មានតម្លៃប្រមាណ ៥៥ ៤០០ ដុល្លារ, កម្រិត Premium មានតម្លៃ ៦១ ៥០០ ដុល្លារ និងកម្រិត Grande មានតម្លៃប្រមាណ ៧១ ៣០០ ដុល្លារ។ ម៉ាស៊ីនរថយន្តគឺមានតែប្រភេទម៉ាស៊ូត ចំណុះ ២,៨ លីត្រ ដែលផលិតកម្លាំងបាន ១៦៣ សេះ៕