Toyota ជាក្រុមហ៊ុន​លក់​ដាច់​បំផុត​ទី​ ១ ​របស់​ពិភពលោក​ក្នុង​ខែ​សីហា ខណៈ BYD ឈរលើ Ford

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោង​តាម​ស្ថិតិ​ពីគេហទំព័រ TrendForce ការ​លក់​រថយន្ត​សរុប​ទូទាំង​ពិភពលោក​នៅ​ទូទាំង​ទីផ្សារ​ធំៗ​ចំនួន ៣៧ ក្នុង​ខែ​សីហា​បាន​កើន​ដល់ ៥,៥៥ លាន​គ្រឿង​ ។ ក្នុង​ចំណោម​ទីផ្សារ​ដ៏​មាន​ថាមពល​នេះ ម៉ាក​លក់​រថយន្ត​កំពូល​ទាំង​ ១០ ​ប្រចាំ​ខែ​គឺ Toyota, Volkswagen, Honda, BYD, Hyundai, Ford, Chevrolet, Suzuki, Kia និង Nissan។

ដោយក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានលក់រថយន្តបានច្រើនជាងក្រុមហ៊ុន Ford និងបានដណ្តើមតំណែងម៉ាករថយន្តធំជាងគេទីបួនរបស់ពិភពលោកនៅក្នុងការលក់រថយន្តនៅក្នុងខែសីហា។ គួរកត់សម្គាល់ថា ដំណើរការការលក់របស់ BYD នៅតែរឹងមាំ បើទោះបីជាតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សាររថយន្តរបស់ប្រទេសចិនក៏ដោយ។ នៅក្នុងខែសីហា BYD បានរាយការណ៍ពីការកើនឡើង ៥% ពីមួយខែទៅមួយខែក្នុងការលក់រថយន្ត។ ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន​បាន​តាម​ពី​ក្រោយ​ក្រុមហ៊ុន​ Honda ​លំដាប់​ទី​បី​ត្រឹម​តែ ០,១ ភាគរយ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់ការលក់រថយន្តនៅលើទីផ្សារសកលសម្រាប់ខែសីហាបានបង្ហាញរូបភាពចម្រុះ ខណៈពេលដែលការលក់រថយន្តរបស់ BYD កំពុងតែកើនឡើងនោះ ក្រុមហ៊ុន Ford បានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់ ៦,៧% ពីមួយខែទៅមួយខែ ដែលបណ្តាលឲ្យក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកធ្លាក់ចុះមកចំណាត់ថ្នាក់ទី ៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម