Toyota នឹងដាក់បង្ហាញរថយន្តអគ្គិសនី BZ3 តម្លៃជិត ៣មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសចិនឆ្នាំនេះ

[បរទេស] យោងតាមរបាយការណ៍ថ្មីពីគេហទំព័រ Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រៀមនឹងដាក់បង្ហាញចេញរថយន្តអគ្គិសនីទំហំប្រហែលទៅនឹងរថយន្ត Toyota Corolla ដែលមានតម្លៃត្រឹមតែ ២៨ ០០០ ដុល្លារ។ ក្នុងនោះ រថយន្តអគ្គិសនីនេះ​គ្រោង​នឹង​ចូល​ផលិតកម្ម​មុន​ដំណាច់​ឆ្នាំនេះ ជា​ផលិតផល​សម្រាប់​តែ​ប្រទេស​ចិនតែប៉ុណ្ណោះ។

រថយន្តអគ្គិសនីនេះរំពឹងថានឹងពាក់ឡូហ្គោ bZ3 ហើយមានតែរថយន្ត ២ ប៉ុណ្ណោះពីកម្មវិធីអគ្គិសនី “Beyond Zero” របស់ Toyota ជាការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន BYD ដែលនឹងផ្គត់ផ្គង់អាគុយលីចូម Blade lithium batteries របស់ខ្លួន។

ពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Intel ដែលជាក្រុមហ៊ុនជិតស្និទ្ធនឹងគម្រោងក្នុងប្រទេសចិនបាននិយាយថា រថយន្តថ្មីនេះនឹងត្រូវបានផលិតនៅរោងចក្រ Tianjin ដែលដំណើរការរួមគ្នាដោយក្រុមហ៊ុន Toyota និង FAW Group របស់ប្រទេសចិន ដែលអាចផលិតបាន ៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ទោះបីជា Toyota មិនទាន់ទទួលស្គាល់គម្រោងនេះជាផ្លូវការក៏ដោយ ប្រភពមួយរបស់ Reuters បានបង្ហាញថារថយន្តនេះនឹងលក់ក្នុងតម្លៃប្រហែល ២៨ ០០០ ដុល្លារប៉ុណ្ណោះ ដោយបច្ចុប្បន្ន រថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតដែលមាននៅក្នុងប្រទេសចិនគឺ Tesla Model3 មានតម្លៃ ៣៨ ៦៦៥ ដុល្លារ។

Tesla Model3

ប្រភពសារព័ត៌មានបានអះអាងថា ដើមឡើយក្រុមហ៊ុន Toyota មានគម្រោងបង្ហាញរថយន្តខ្នាតតូចនៅក្នុងខែមេសានៅឯពិព័រណ៍រថយន្ត Beijing Auto Show ប៉ុន្តែត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផែនការរបស់ខ្លួននៅពេលដែលព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារតែជំងឺ Covid។ ក្នុងនោះ តាមប្រភពដដែរ បានប្រាប់អ្នកយកព័ត៌មានថា ខណៈពេលដែល bZ3 នឹងមានទំហំប្រហាក់ប្រហែលនឹង Toyota Corolla នៅផ្នែកខាងក្រៅ វានឹងផ្តល់ទំហំកៅអីខាងក្រោយបន្ថែមទៀត៕

Sponsored