ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Toyota នៅតែគ្រងតំណែងកំពូលជាម៉ាកយីហោរថយន្ដ ដែលមានភាពធន់រឹងមាំប្រើបានយូរ នេះបើយោងតាមសិក្សាពីស្ថាប័ន iSeeCars

Toyota នៅតែគ្រងតំណែងកំពូលជាម៉ាកយីហោរថយន្ដ ដែលមានភាពធន់រឹងមាំប្រើបានយូរ នេះបើយោងតាមសិក្សាពីស្ថាប័ន iSeeCars

បើនិយាយពីភាពធន់រឹងមាំប្រើកាន់ឆ្នាំនៅក្នុងវិស័យយានយន្ដ ច្បាស់ណាស់ Toyota ជាក្រុមហ៊ុនមួយត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោកតែម្ដង។ ចំពោះករណីនេះមិនមែនគ្រាន់តែជាការនិយាយតៗគ្នានោះទេ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ស្ថាប័ន iSeeCars របស់សហរដ្ឋអាមេរិក បានធ្វើតេស្ដលើរថយន្តសរុបជាង ១៧៤លានគ្រឿង បានបង្ហាញថា ក្រុមហ៊ុន Toyota កំពុងឈរនៅតំណែងកំពូលជាម៉ាកយីហោដែលភាពធន់រឹងមាំប្រើបានយូរ ដោយមានអត្រាភាគរយរហូតដល់ ១៧.៨% ដោយរថយន្តរបស់ពួកគេអាចបើកបរបានចម្ងាយរហូតដល់ទៅប្រហែល ៤០ម៉ឺនគីឡូម៉ែត្រ ដោយមិនជួបបញ្ហារើម៉ាស៊ីនធ្ងន់ធ្ងរ ឬខូចប្រអប់លេខ ត្រូវចំណាយលុយជួុលជុលច្រើន ឬត្រូវបោះចោលឡាននោះចោលឡើយ។

2026 Toyota 4Runner TRD Pro First Test: Proof That Toyota Knows How to Off-Roadក្នុងការសិក្សានោះក៏បានបង្ហាញថាអត្រាជាមធ្យមនៃឡានគ្រប់ម៉ាកទាំងអស់ក្នុងទីផ្សារ ពោលគឺក្នុងចំណោមឡាន ១០០គ្រឿង មានឡានតែប្រហែល ៥គ្រឿងប៉ុណ្ណោះ ឬស្មើនិង ៤.៨% ដែលអាចជិះដល់ចម្ងាយ ៤០ ម៉ឺនគីឡូម៉ែត្រ។ ចំណែកឡាន Toyota វិញ ក្នុង ១០០គ្រឿង គឺមានរហូតដល់ជិត ១៨គ្រឿង ឬស្មើនិង ១៧.៨%
អាចជិះដល់ចម្ងាយ ៤០ម៉ឺនគីឡូម៉ែត្រ។

Toyota launches 2026 Tacoma in Canada with two new packages | Driving ដូច្នេះយោងតាមសិក្សានេះបានបង្ហាញថា Toyota នោតែម៉ាកយីហោដែលភាពធន់រឹងមាំប្រើបានយូរ។ មូលហេតុដែលធ្វើឲ្យរថយន្ដពួកគេធន់គឺដោយសារក្រុមហ៊ុនជប៉ុនមួយនេះ ផលិតមកពិតផ្ដោតខ្លាំងលើភាពទំនើប Perfromnace នោះទេប៉ុន្តែពួកគេផ្ដោតលើតែប្រព័ន្ធជើងក្រោម ប្រព័ន្ធមេកានិច ធ្វើយ៉ាងឲ្យរថយន្ដមានភាពធន់រឹងមាំមិនងាយខូច ជាមិនពិបាកស្មុគស្មាញច្រើនក្នុងការជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម