Toyota​ ចេញម៉ូដែលពិសេស Toyota Corolla Cross 2022 ដើម្បីអបអរខួបទី ៦០ឆ្នាំ ផលិតតែ ៦ ០០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស​ Toyota Corolla Cross 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃចាប់ផ្តើមពី ៣៦ ១៨៣ ដុល្លារ ផលិតតែ ៦ ០០០ គ្រឿងប៉ុណ្ណោះ។

លើសពីនេះ គ្រប់រថយន្តទាំងអស់នឹងទទួលបាន Apple Air Tag និងបណ្តោងកូនសោ 60th Anniversary Model  ដែលផលិតក្នុងចំនួនមានកំណត់សម្រាប់ម៉ូដែល 60th Anniversary តែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Toyota Corolla Cross 60th Anniversary Special Editionនេះ ផ្នែកខាងក្រៅត្រូវបានតុបតែងដោយ ដំបូលពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌, ចង្កៀងមុខ LED Projector ជាមួយ​នឹងប៉ាណាមុខ​​តុបតែងជាមួយក្រូម៉េ, ថាសកង់ស្ព័រ​ទំហំ ១៨ អ៊ីញ​ពណ៌​ប្រផេះសម្រាប់​ម៉ូដែលពិសេស 60th anniversary និង​ឡូហ្គោ​ 60th anniversary ​នៅ​ផ្នែក​ចំហៀងផងដែរ​។

ចំពោះផ្នែកខាងក្នុងត្រូវ​បាន​តុបតែង​បន្ថែម​ទៀត​ជាមួយ​គ្រឿងបរិក្ខា​ក្នុង​រចនា​ថ្មី​ដែល​តុបតែង​ដោយ​ពណ៌​ក្រហម​ថ្នេរដេពណ៌ប្រផេះ ជាមួយនឹងឡូហ្គោ 60th model-year កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ទិសដៅ, កុងទ័រព័ត៌មាន TFT ទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៩ អ៊ីញ, ម៉ាស៊ីនត្រជាក់ដាច់ដោយឡែក, កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត, កាំមេរ៉ា 3D មួយជុំរថយន្ត ទ្វារខាងក្រោយបើក-បិទដោយអូតូ ជាមួយនឹងប្រព័ន្ធ Kick-activated។

រថយន្តម៉ូដែលពិសេសនេះ បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព All-Speed ​​​​Dynamic Radar Cruise Control blind-angle waning, lane tracing assistance system, Automatic high beam, tire pressure alarm system ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេស Toyota Corolla Cross ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ដែលអាចផលិតបានកម្លាំងសរុប ១២២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម