Toyota ចេញ​លក់​ឡាន​វ៉ែន​ឈ្មោះ Majesty ​​ថ្មី តម្លៃជាង ៥ ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ​ប្រចាំ​ប្រទេស​ថៃ​បាន​ប្រកាស​ចេញ​រថយន្ត​ម៉ូដែល​ថ្មី​ឈ្មោះ​ Majesty ជា​ប្រភេទ​រថយន្ត​វ៉ែន​ ដែល​វា​ចូល​មក​ជំនួស​ម៉ូដែល Ventury។

​រូបរាង​របស់​វា​​មាន​​លក្ខណៈ​ទាន់​សម័យ​ និង​ទាក់ទាញ​ជា​ម៉ូដែល Ventury ហើយ​ផ្នែក​ខាង​ក្នុង​វិញ​ខុស​ពី​ម៉ូដែល Ventury ទាំង​ស្រុង​តែ​ម្ដង។ ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​កៅអី​អង្គុយ​លំដាប់ VIP ​ហើយ​មាន​មុខងារ​ដូច​ជា រន្ធ USB ចំនួន ៧, ពោង​សុវត្ថិភាព​ចំនួន ៩ និង​មាន​បច្ចេកវិទ្យា​ជំនួយ​អ្នក​បើកបរ​ចំនួន ៥ ប្រភេទ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Motor Thailand បាន​លក់​រថយន្ត​ជា​បី​​កម្រិត​ គឺ​កម្រិត​ Standard មាន​តម្លៃ​ប្រមាណ​ ៥៥ ៤០០ ដុល្លារ, កម្រិត Premium មាន​តម្លៃ ៦១ ៥០០ ដុល្លារ និង​កម្រិត Grande មាន​តម្លៃ​ប្រមាណ ៧១ ៣០០ ដុល្លារ។ ម៉ាស៊ីន​រថយន្ត​គឺ​មាន​តែ​ប្រភេទ​ម៉ាស៊ូត​ ចំណុះ ២,៨ លីត្រ ដែល​ផលិត​កម្លាំង​បាន ១៦៣ សេះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម