Toyota ទំនងអាចនឹងគាស់ផ្នូរឡាន MR2 មកវិញ ដោយមានក្រុមហ៊ុនឡានមួយជួយ

ក្រុមហ៊ុន Toyota បានប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដោយមួយរយៈពេលចុងក្រោយនេះ បានបញ្ចេញស្ព័រ មានកម្លាំងខ្លាំងជាច្រើន រួមទាំង ការនាំត្រលប់មកវិញនូវម៉ូដែល Supra ផងដែរ។

ឥឡូវនេះ បើយោងតាមគេហទំព័ររថយន្តជប៉ុន Best Car Web បានបង្ហាញថា ក្រុមហ៊ុន Toyota កំពុងតែចាប់ដៃគ្នាជាមួយនឹង Suzuki និង Daihatsu ដើម្បីផលិតរថយន្តស្ព័រ ប្រភេទ mid-engined sports car។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើវាកំពុងស្ថិតនៅក្នុងដំណាក់កាលពាក្យចចាមអារ៉ាមក្តី ប៉ុន្តែគេហទំព័រខាងលើបានអះអាងថា Toyota, Suzuki និង Daihatsu មានគោលបំណងនាំយករថយន្ត ប្រភេទ mid-engined sports car មកលើទីផ្សារនៅឆ្នាំ២០២៥ ខាងមុខ។

យ៉ាងណាមិញ ប្រសិនបើវាក្លាយជាការពិត នោះរថយន្តខាងលើទំនងជាមានភាគរយខ្ពស់ក្នុងការបំពាក់ឡូហ្គូម៉ូដែល GR ដែរ ស្របពេលដែលមានពាក្យចចាមអារ៉ាមលើកឡើងកាលពីដើមឆ្នាំថា ក្រុមហ៊ុន Toyota កំពុងតែធ្វើការលើម៉ូដែល MR2៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម