Toyota អឺរ៉ុប ធ្វើការអាប់ឌេតឡើងវិញទាំងស្រុងទៅលើ Yaris Cross Hybrid ឆ្នាំ ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការដាក់អាប់ឌេតបន្ថែមទៅលើរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទាំងផ្នែកម៉ាស៊ីន បច្ចេកវិទ្យានៅផ្នែកខាងក្នុង និងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

ចាប់ផ្តើមជាមួយម៉ាស៊ីនថ្មី ដោយបំពាក់ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣០ សេះ​ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១០,៧ វិនាទី និងមានការបំភាយឧស្ម័ន CO2 ដែលជាមធ្យមចន្លោះពី ១០៣ ទៅ ១២២ ក្រាមក្នុងមួយគីឡូម៉ែត្រ។ ខណៈម៉ាស៊ីន hybrid ចាស់នៅតែផ្តល់ជូនដដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅក្នុងផ្នែកខាងក្នុង លក្ខណៈពិសេសលេចធ្លោគឺបច្ចេកវិទ្យាដែលបានធ្វើឱ្យប្រសើរឡើងឲ្យស្របជាមួយនឹងដៃគូប្រកួតប្រជែង ដោយមានមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ ដល់ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ដល់ ១០,៤ អ៉ីញ ប្រព័ន្ធប្រតិបត្តិការ Toyota Smart Connect multimedia system បានទទួលការធ្វើឲ្យប្រសើរជាងមុន ដែលឥឡូវនេះគាំទ្រដោយប្រព័ន្ធ OTA និងអាចភ្ជាបមុខងារ Android Auto និង Apple CarPlay ព្រមទាំងទទួលបានសោរឆ្លាតវៃ Smart Digital Key ផងដែរ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ រក្សាការឌីស្សាញនៅដដែល ប៉ុន្តែទទួលបានពណ៌តួខ្លួន និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។ លើសពីនេះ កញ្ចប់សុវត្ថិភាព Toyota T-Mate ដែលមានលក្ខណៈស្តង់ដារទូទាំងត្រកូល Yaris Cross ក៏ត្រូវបានពង្រឹងជាមួយនឹងមុខងារថ្មីៗ និងធ្វើឲ្យប្រសើរឡើងផងដែរ។ ក្នុងនោះ ត្រូវបានអាប់ដេតជាមួយនឹងកាមេរ៉ាថ្មី និងការបន្ថែមថ្មីនៅក្នុងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើការឲ្យប្រសើរឡើងសម្រាប់មុខងារជាច្រើនទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម