Toyota Land Cruiser មុខមាត់ថ្មី អាចនឹងលេចមុខប៉ុន្មានខែទៀត

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​រថយន្ត​ជប៉ុន Best Car Web បាន​ឲ្យ​ដឹង​ថា​រថយន្ត Toyota Land Cruiser ជំនាន់​ថ្មី នឹង​បង្ហាញ​មុខ​ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន។

Land Cruiser ជំនាន់​ថ្មី​នឹង​មាន​ជា​ប្រភេទ​ម៉ាស៊ីន​ Hybrid ជា​លើក​ដំបូង ដែល​មាន​ម៉ាស៊ីន​សាំង ៣,៥ លីត្រ ៦ ស៊ីឡាំង អម​នឹង​ម៉ូទ័រ​អគ្គិសនី។ ដែល​វា​នឹង​ជំនួស​នូវ​​ប្រភេទ​ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង នា​ពេល​បច្ចុប្បន្ន​នេះ។

ពាណិជ្ជកម្ម

កំពូល SUV ជំនាន់​ថ្មី​នេះ​ដែរ មិន​រំពឹង​ថា​ផ្លាស់​ប្ដូរ​មុខ​មាត់​ខ្លាំង​ក្លា​នោះ​ទេ ដោយ​រំពឹង​ថា​នឹង​មាន​ប្រើ​ប្រាស់​រន្ធ​ខ្យល់​ថ្មី​ដែល​បាន​ប្រើ​ប្រាស់​លើ​រថយន្ត Toyota ម៉ូដែល​ថ្មី​ជា​ច្រើន​រួច​មក​ហើយ ដូច​ជា​នៅ​លើ Toyota Corolla ជំនាន់​ថ្មី ដែល​វា​នឹង​ធ្វើ​ឲ្យ​រថយន្ត Land Cruiser មាន​រូបរាង​ទាន់​សម័យ​ជាង​មុន។

Corolla ជំនាន់ថ្មី

Best Car Web អះអាង​ថា Toyota នឹង​ប្រកាស​ចេញ Land Cruiser ថ្មី​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ ២០២០ នេះ ហើយ​មុន​ការ​ប្រកាស​អាច​នឹង​មាន​លេច​ធ្លាយ​រូបរាង​រថយន្ត​រត់​សាក​ល្បង​នៅ​លើ​អនឡាញ​ជា​មិន​ខាន​ទេ៕​

Sponsored