Toyota Land Cruiser 300 ឆ្នាំ ២០២២ ចេញលក់នៅអាហ្វ្រិកខាងត្បូង ក្នុងតម្លៃជិត ៩ ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ប្រចាំអាហ្វ្រិកខាងត្បូងបានធ្វើការប្រកាសចេញនូវតម្លៃនៃរថយន្ត Land Cruiser 300 ឆ្នាំ ២០២២ ដែលត្រៀមមានវត្តមាននៅលើទីផ្សារប្រទេសខ្លួននាខែកញ្ញានេះ។

នៅលើទីផ្សារអាហ្វ្រិកខាងត្បូង Land Cruiser 300 ឆ្នាំ ២០២២ មាន ៥ជម្រើស សម្រាប់ជ្រើសរើស រួមជាមួយជម្រើសពណ៌ចំនួន ១០ពណ៌ដែលរួមមាន Glacier White, Pearl White Metallic, Satin Silver Metallic, Graphite Grey Metallic, Raven Black, Attitude Black, Ruby Metallic, Avant-Garde Bronze, Moonlight Ocean និង Classic White។

ពាណិជ្ជកម្ម

សម្រាប់ប្រភេទ GX-R 3.3D ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 កម្លាំង ៣០៤សេះ មានតម្លៃចាប់ពី ៨៨ ២៥២ដុល្លារ។ ZX 3.3D និង GR-S 3.3D មានតម្លៃចាប់ពី ១២១ ៤២២ដុល្លារ និង ១២៤ ៦១៣ដុល្លារ ដំណើរការដោយម៉ាស៊ីន ៣,៥លីត្រ V6។ ZX 3.5T មានតម្លៃចាប់ពី ១២៣ ៥៩៥ដុល្លារ និងប្រភេទថ្លៃបំផុត GR-S 3.5T មានតម្លៃ ១២៦ ៧៤៥ដុល្លារ៕

Sponsored