Toyota Mirai ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ដាក់លក់តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានបង្ហាញពីតម្លៃនៃរថយន្ត Mirai ឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយនឹងត្រូវដាក់លក់ចាប់ពី ៤៩ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែនេះគឺជាតម្លៃដដែលពីស៊េរីឆ្នាំ២០២១។

រថយន្តដំណើរការដោយអ៊ីដ្រូហ្សែន Toyota Mirai ឆ្នាំ២០២២ ប្រើប្រាស់គ្រោងឆ្អឹង GA-L Platform និង ប៉ុងក្រោយ ហើយមានតម្លៃ ១៨២សេះ។ វាក៏បានបំពាក់អាគុយតូច និងស្រាលជាងមុន ដែលឲ្យនូវទីធ្លាក្នុងកាប៊ីនកាន់តែទូលាយ និងចម្ងាយបើកបរសរុប ៤០២ម៉ាយ៍ ឬ ៦៤៦គីឡូម៉ែត្រ។

ពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota បានចែក Mirai ឆ្នាំ២០២២ ចេញជា ២ម៉ូដែល គឺ XLE និង Limited។ ចំពោះ XLE មានបំពាក់លក្ខណៈពិសេសដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, Smart Key, ផែនទី និង ប្រព័ន្ធសំឡេង JBL ១៤គ្រាប់ ខណៈ Limited វិញមានបន្ថែមមុខងារបញ្ចេញខ្យល់ត្រជាក់, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Light និង កញ្ចក់មើលក្រោយឌីជីថល។

ជាមួយគ្នានេះដែរ រថយន្ត Toyota Mirai ឆ្នាំ២០២២ បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ និង កុងទ័រទំហំ ៨អ៊ីញ មកស្តង់ដារតែម្តង៕

Sponsored