Toyota RAV4 ទទួលបានកញ្ចប់ Adventure Off-Road Package II រូបរាងដ៏រឹងមាំ និងសមត្ថភាពបើកបរកាន់តែសាហាវ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសពីការអាប់ដេតនៃរថយន្ត RAV4 នៅក្នុងប្រទេសជប៉ុន រួមទាំងបច្ចេកវិទ្យាជាច្រើនទៀតនៅខាងក្នុងកាប៊ីន និងកញ្ចប់ “Adventure Offroad Package II” ថ្មីដែលនាំមកនៅរូបរាងដ៏រឹងមាំ និងសមត្ថភាពបើកលើផ្លូវលំបាក ឬ Off-Road កាន់តែប្រសើរ។

ចាប់ផ្តើមជាមួយនឹងការតុបតែងថ្មី វាគឺជាការវិវត្តន៍នៃ “Adventure Offroad Package” ដែលត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ ២០២០។ កញ្ចប់ថ្មីនេះគឺផ្អែកលើ EU-spec ឬ US-spec TRD Offroad trims ដែលត្រូវមានប៉ាណាមុខផ្សេងគ្នា កាងការពារបាតក្រោម, កាងសម្រាប់រន្ធខ្យល់ខាងមុខុំ ថាសកង់ថ្មី និងផ្នែករបាំងការពារភុកជាដើម។ ក្នុងនោះ កញ្ចប់នេះ ក៏បានរួមបញ្ចូលពណ៌ “Gori Gori Black” មាននៅលើ កាងខាងមុខ និងខាងក្រោយ និងនៅលើត្រឡោកកញ្ចក់។ ជាមួយគ្នានេះ ក៏តុបតែងជា​ពីរ​ពណ៌​មាននៅរបារនៅលើ​ដំបូល, ថាស​កង់ស្ព័រ​ទំហំ ១៨ អ៊ីញ​ពណ៌​ខ្មៅ និង​ការ​ស្រោប​ប្លាស្ទិក​ជុំវិញ​តួ​រថយន្តផងដែរ។

ពាណិជ្ជកម្ម

ខណៈ ជម្រើសដែលផ្តោតលើផ្លូវ Off-Road ផ្សេងទៀតរួមមានសំបកកង់ A/T grippy A/T Falken (225/60R18), កាងការពារបាតខាងក្រោមខាងមុខ និងខាងក្រោយ “Gori Gori Black”, អំពូលកាត់អ័ព្ទ bi-color LED និងប្រព័ន្ធ suspension lift បន្ថែមកម្ពស់ពីដី ១០ ម.ម ។

រីឯនៅផ្នែកខាងក្នុង ដូចទៅនឹងរថយន្ត Toyota RAV4 ស៊េរីឆ្នាំ ២០២៣ របស់ EU-specs ដែរ ដែលម៉ូដែលជប៉ុនទទួលបានអត្ថប្រយោជន៍ពីការអាប់ដេតបច្ចេកវិទ្យាជាបន្តបន្ទាប់ ទាំងនេះរួមបញ្ចូល កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៊ីញ ភ្ជាប់កម្មវិធី software ថ្មីផងដែរ។ លើសពីនេះ RAV4 ទទួលបានកាម៉េរាមើលក្រោយឌីជីថល ដែលមានសមត្ថភាពថតវីដេអូពីកាមេរ៉ាខាងមុខ និងខាងក្រោយនៅលើកាត SD។ បន្ធែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense ADAS ទៀតផង។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់រថយន្ត RAV 4 របស់ប្រទេសជប៉ុន នៅតែប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (ICE-only), hybrid និង plug-in hybrid ជាប្រភេទសាំងចំណុះ ២,០ លីត្រ ប៉ុង១ និងប៉ុង ២។  ខណៈពេលដែលម៉ូដែលប្រើអគ្គិសនីជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ និង e-motors មានស្តង់ដារជាមួយប្រព័ន្ធ E-Four ។ ការផ្លាស់ប្តូរតែមួយគត់គឺថា Toyota បានប្តូរឈ្មោះ Plug-in hybrid RAV4 ពី PHEV ទៅជា Z ។

សម្រាប់តម្លៃនៃរថយន្ត​ Toyota RAV4 ដែលបានអាប់ដេតមានតម្លៃចាប់ពី ២០ ៣០១ ដុល្លារ ដល់ ៣៨ ៩២៣ ដុល្លារដែលមានតម្លៃថ្លៃជាងឆ្នាំម៉ូដែលមុន។ ខណៈ តម្លៃសម្រាប់ Toyota RAV4 Adventure Offroad Package II នេះមានតម្លៃចន្លោះពី ២៦ ៨៣៦ ដុល្លារ ដល់ ៣១ ១១៥ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន៕

Sponsored